« ពួកខ្ញុំមិនត្រូវការប្រាក់ខែអីនោះទេ កន្លងមកលោកម្ចាស់ជួយពួកខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធនេះសព្វបែបយ៉ាង ផ្ដល់កន្លែងជ្រក ម្ហូបអាហារ នៅមានប្រាក់ខែទៀត ពេលនេះមេដោះមិនចង់បានអ្វីនោះទេ មេដោះនឹងជួយរកលុយអ្នកប្រុសតូចដើម្បីមើលជំងឺលោកម្ចាស់តទៅទៀត »មេដោះ
« មែនហើយអ្នកប្រុសតូច អោយពួកខ្ញុំធ្វើអីក៏បាន តែកុំដេញពួកខ្ញុំអោយឃ្លាតពីលោកម្ចាស់និងអ្នកប្រុសតូចអី »អ៊ំឈួយ
« ហ្ហឹក~~មេដោះ »ជុងវ៉ុនដង្ហក់យំអោបមេដោះ ហេតុអ្វីសម្ដីពួកគាត់ចាក់ទម្លុះចិត្តអោយគេស្រក់ទឹកភ្នែកខ្លាំងបែបនេះ
« កុំយំអីមនុស្សល្អរបស់មេដោះ កុំយំអីកូន »មេដោះអង្អែលខ្នងលួងលោមកុំអោយនាយយំ
« ហឺៗ~~ ខ្ញុំចង់ទៅរកលោកប៉ា »នាយលែងពីការអោបវិញ
« ចាសបាន...ពួកយើងនឹងទៅរកលោកម្ចាស់ទាំងអស់គ្នាណា..តោះឯងទៅរកឃាត់តាក់សុីទៅ »មេដោះងាកមកនិយាយជាមួយអ៊ំឈួយ
« បាទ »អ៊ំឈួយក៏ប្រញាប់ចេញទៅរកតាក់សុី
ជុងវ៉ុនអង្គុយកាន់ដៃមេដោះនៅលើសាឡុងសម្លឹងមើលទេសភាពក្នុងផ្ទះទាំងអារម្មណ៍ក្ដុកក្ដួល បន្តិចទៀតគេមិនមែនជាម្ចាស់ផ្ទះមួយនេះទៀតនោះទេ បន្តិចទៀតគេនឹងត្រូវចេញទៅរហូតមិនដឹងពេលណាអាចត្រឡប់មកធ្វើជាម្ចាស់ម្ដងទៀត~
« ម៉ាក់... »នៅសុខៗនាយក៏ស្រាប់តែពោលពាក្យថាម៉ាក់ទាំងញ័រមាត់ប្រហែលជានាយនឹកដល់ម៉ាក់របស់នាយហើយ ~
+ហាង
ថ្ងៃនេះស៊ុននូរ៉ាប់រងហាងតែម្នាក់ឯងព្រោះជេយ៍ប្រាប់ថាគេមានណាត់ទៅខាងក្រៅ ស៊ុននូកំពុងជូតសម្អាតតុកន្លែងគិតលុយ
« ក្មេងតូច កាហ្វេមិនដាក់ស្ករមួយ »កម្លោះសង្ហារមកឡកឡើយផ្លែផ្កាជាមួយស៊ុននូ
« លោក ផឹកកាហ្វេមិនដាក់ស្ករល្វីងស្លាប់ហើយ »ស៊ុននូ
« បើខ្លាចល្វីងដាក់បេះដូងអ្នកលក់ទៅប្រាកដជាផ្អែមហើយ »ស៊ុងហ៊ុនបាញ់ក្រសែភ្នែកព្រានដាក់ស៊ុននូ
« កម្មង់ហើយទៅតុរបស់លោកទៅ កុំផ្លែផ្កាច្រើន ដាក់ម៉ាថាសសន្លប់ខ្មាសគេឥឡូវនឹង »ស៊ុននូ ក៏និយាយដាក់នាយមាំងមាំងវិញ ឃើញថាដូចជាមកញឹកញាប់ណាស់ មួយថ្ងៃចង់5ដងម្នាក់ឯង ឡើងSunooចំណាំមុខ សង្ស័យជាប់ស្នេហ៍អ្នកលក់ហើយ~
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី16: ប្រយ័ត្នអ្នកក្បែរខ្លួន
Start from the beginning
