Part42: ជួយយ៉ាមិច!!

Começar do início
                                    

" tea កុំយំៗណា... កូនឯងគឺគេមានសុខភាពល្អណាស់គេមិនអីទេ ឯងកុំយំអីណា!!" Jimin អោបហើយអង្អែលខ្នងនាមជាមិត្តថ្នមៗដើម្បីលួងទេ៕

" ហ្ហឹកៗៗ...យើងភ័យណាស់ដឹងទេ ហ្ហឹកៗ"teahyung លើកដៃអង្អែលពោះថ្នមៗ។

" ចឹងកុំភ័យទៀតអីណា!! ឯងប្រាប់យើងមកថាកូននោះជាកូនឯងនឹងjungkookមែនទេ??" Jimin  កាន់ស្មាររាងតូចជាប់ហើយសួរគេដោយសម្លឹងមើលមុខគេចំៗ៕

" ទេ..អ្ហឹក កូននោះមិនមែនជាកូនទេ" teahyung បែរមុខចេញហើយនិយាយទាំងរៀបពាក្យមិនចង់ត្រូវ៕

" កុំកុហកអីណា ឯងនិយាយត្រង់មកទោះជាយ៉ាងណាក៏យើងជួយឯងដែរ"jimin

" ហ្ហឹក!! ពិតមែនហើយmin ហឹុកៗ តែគេមិនទទួលស្គាល់ទេ គេចង់ឲ្យយើងយកកូនចេញទៀតផងហ្ហឹកៗminie យើងមិនចង់ទៅវិញទេ! យើងមិនចង់ឃើញគេទៀតទេ យើងស្អប់គេខ្លាំងណាស់អាមនុស្សប្រុសអាត្មានិយម" teahyung រៀបរាប់ទាំងអណ្ដឺតអណ្ដក់ព្រោះគេ នៅមានអារម្មណ៍ថាឈឺចាក់ចុកចាប់ក្នុងទ្រូងខាងឆ្វេងនៅឡើយទេ៕

" ហឹុស ...គេពិតជាអាក្រក់ខ្លាំងណាស់ ចាំយើងទៅទះគេឲ្យស្លាប់តែម្ដងហឹុស...ឯងកុំភ័យអីណាចាំយើងជួយឯង ហើយក៏មិនឲ្យឯងនឹងក្មួយយើងទៅវិញដែរ" jimin ក្រោយពីស្ដាប់នាយតូចនិយាយហើយគេខឹងស្ទើរតែចេញផ្សែងតាមត្រចៀកទៅហើយ៕ ស

" យើងសុំឯងចុះយើងមិនចង់មានរឿងពាក់ព័ន្ធនឹងគេទៀតទេណា" teahyung ចាប់ដៃនាយតូចជាប់កុំឲ្យគេចេញទៅ៕

" អឹម...ក៏បាន តែពេលនេះឯងញាំុបបរសិនទៅណាត្រជាក់អស់ហើយ" jimin

" យើងមិនឃ្លានមិនញាំុទេ!"teahyung ប្រកែកហើយគ្រវីក្បាលបន្តិច៕

" ហឹុម...បើឯងមិនញាំុចុះក្មួយយើងនោះគេឃ្លានស្លាប់ហើយណា ណាញាំុបន្តិចទៅណាចាត់ទុកថាញាំុដើម្បីមានកម្លាំងនៅចិញ្ចឹមក្មួយយើងណស៎" jimin ដួសបបរចេញមកហើយដាក់ជិតមាត់នាយតូច..

" ហឹុម...យើងញុាំក៏បាណា" បន្ទាប់ពីគិតដល់សម្ដីនាយកម្លោះតូចហើយteahyung ក៏សម្រេចចិត្តញាំុវាវិញព្រោះគេពេលនេះមិនមែននៅតែខ្លួនមួយទេ គឺគេនៅមានកូនម្នាក់ទៀតចឹងហើយគេត្រូវតែរឹងមាំ..៕

✨♨️Baby Tea🔞Onde as histórias ganham vida. Descobre agora