ep25:ស្លៀកពាក់ដូចស្រីរកស៉ីយប់

Start from the beginning
                                    

ប្រហែលជាម៉ោង12យប់ ថេហ្យងក៏ចាប់ផ្តើមងងុយគេងទើបនាងទុកទូរស័ព្ទនៅលើតុក្បែរគ្រែហើយដាក់ខ្លួនគេងវិញរហូតដល់លង់លក់បាត់ទៅ ទាំងមានរាងក្រាសនៅគេងលើក្បាលពេាះរាបស្មើររបស់រាងតូច។

+ morning🌞
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ វាជាព្រឹកដែលស្រស់ស្រាយបំផុតសម្រាប់ជុងហ្គុកនៅពេលដែលភ្ញាក់មកឃើញមុខមនុស្សស្រីជាទីស្រលាញ់មុនគេបែបនេះ។

"ដឹងទេ បងតែងតែសង្ឃឹមថាថ្ងៃណាមួយ អូននិងត្រលប់មករកបងវិញ ពេលនេះអូនក៏បានត្រលប់មករកបងវិញមែន" ជុងហ្គុកនិយាយបណ្តើរដៃក៏អង្អែលមុខរបស់
ថេហ្យុងបណ្តើរ។

"អូនសម្លាញ់ ភ្លាក់ឡើង" រាងក្រាសបើកទូរស័ព្ទមើលម៉ោងនៅលើតុនេាះក៏ឃើញថាវាម៉ោង7ជាងទៅហើយ ទើបគេអោនទៅខ្សឹបដាស់ថេហ្យុងស្រាលៗថែមទាំងខាំទងត្រចៀកនាងទៀតផង។

"ហ៉ឹម" សម្លេងក្រហឹមមិនពេញចិត្តរបស់ថេហ្យងក៏បន្លឺឡើង នៅពេលដែលខ្លួនកំពុងតែគេងលក់ស្រួលផង បែជាមករំខានដំណេកនាងទៅវិញ។

"ភ្ញាក់ឡើង ថេយ៍" ជុងហ្គុកនៅតែបន្តដាសថេហ្យុង។

"ហូយ៎ ជុងហ៎អូនងងុយណាស់ កុំរំខាន" ស្របនិងសម្តីនាងក៏ធ្វើមុខជូហើយទាញភួយគ្របខ្លួនជិតទៀតផង។

"ងើបឡើងអត់មានគេងទៀតទេ ថេយ៍" រាងក្រាសងើបអង្គយហើយទាញភួយចេញពីនាងតូចថេហ្យុងទើបលើកនាងមកអង្គុយនៅលើភ្លៅមាំរបស់ខ្លួន។

"អ៎ា ហ៉ឹកៗ អូនងងុយៗ ចង់គេងទៀត"
ថេហ្យុង

"ទៅងូតទឹកថ្ងៃនេះអូនត្រូវទៅក្រុមហ៊ុនជាមួយបង" ថាហើយរាងក្រាសក៏បីថេហ្យុងទៅបន្ទប់ទឹក បន្ទាប់មកពួកគេទាំងពីក៏បានងូតទឹកជាមួយគ្នា។

ក្រោយពីងូតទឹកសម្អាតខ្លួនរួចរាល់អស់ហើយ ជុងហ្គុកនិងថេហ្យុងក៏បណ្តើរគ្នាចុះទៅខាងក្រោម ញ៉ាំអាហារពេលព្រឹកហើយ រាងក្រាសក៏បានទៅក្រុមហ៊ុនទាំងមានថេហ្យុងទៅជាមួយផងដែរ។

+JJ-K Group

មកដល់ក្រុមហុនរាងក្រាសចុះពីលើឡាន ដើរបណ្តើរថេហ្យុងវូលក្នុងក្រុមក្តោមក្រសែភ្នែរាប់សិនគូររបស់បុគ្គលិក។

My heart for only you (ចប់)Where stories live. Discover now