ភាគទី13:ឯងនៅឆ្ងាយណាស់

Start from the beginning
                                        

« ទីនេះស្រស់ស្អាតណាស់ »

« មិនស្អាតទេ ធម្មតា»

« ធម្មតាសម្រាប់លោក តែសម្រាប់ខ្ញុំមិន..»ជុងវ៉ុន

« បានហើយឈប់និយាយ ឆាប់ទៅនឹងឆាប់មកវិញ »យ៉ុនហូ

« បាទ តោះចឹងទៅ»នាយកម្លោះដើរទៅមុនរាងតូចក៏ដើរតាម មកដល់ឡាន

« ចៅហ្វាយ ចេញទៅណាទាន»

« ទៅក្រៅបន្តិច ហើយមិនបាច់តាមយើងទេ នៅទីនេះហើយ ហើយអោយអ្នកបម្រើស្រីរៀបចំបន្ទប់មួយអោយស្អាតផង»

« បាទចៅហ្វាយ »

« អឺម..»ងួកក្បាលនឹងកូនចៅហើយងាកមកនិយាយជាមួយរាងតូច

« ឡើងឡានទៅ »

« បាទ »រាងតូចឡើងឡានហើយនាយក្រាស់ក៏ចូលឡានហើយបើកចេញទៅ
[ Skip ]

យ៉ុនហូបាននាំជុងវ៉ុនមកកន្លែងដើរលេងមួយកន្លែងដែលនៅជាប់សមុទ្រព្រោះគេគិតថារាងតូចចូលចិត្តសមុទ្រ

« លោក អង្គុយត្រង់នោះទៅ»រាងតូចចង្អុលទៅកន្លែងអង្គុយដែលនៅជិតមាត់ទឹកមានតែកៅអីពីរតែប៉ុណ្ណោះ

« អូខេ ទៅអង្គុយចាំយើងទៅ យើងទៅទិញអីមកញ៉ាំ»

« បាទ » រាងតូចក៏ទៅកន្លែងអង្គុយអង្គុយចាំយ៉ុនហូមកពីទិញអីញុំា ក៏មានស្រីស្អាតម្នាក់ដើរមករកគេ

« អ្នកកម្លោះមកអង្គុយអីទីនេះម្នាក់ឯងចាំអ្នកណា? ឬចាំខ្ញុំ?ខ្ញុំអង្គុយផងបានទេ?»នាងក៏ទម្លាក់អង្គុយ រាងតូចឃើញបែបនេះក៏ធ្វើមុខស្លេស្លឺទើបនិយាយ

«  តែខ្ញុំអង្គុយ..»

« របស់មានម្ចាស់កុំប្រឹងពេកចេញពីកន្លែងរបស់ខ្ញុំ»មិនចាំអោយរាងតូចនិយាយចប់ទាន់នាយក្រាស់មកដល់និយាយកាត់ល្មម

« តែខ្ញុំអង្គុយត្រង់នេះបានមុនមែនទេប្រុសសង្ហា»នាងស្រីនិយាយហើយងាកញញឹមដាក់ជុងវ៉ុន

« តែខ្ញុំមិនទាន់បានអោយអ្នកនាងអង្គុយទេ ហើយកៅអីដែលអ្នកនាងអង្គុយគឺសម្រាប់លោកម្នាក់នេះ»រាងតូចចង្អុលទៅយ៉ុនហូដែលកាន់ថង់របស់ញុំាឈរក្បែរនាយ

« ឃើញទេ?»យ៉ុនហូឧទាន លើកចិញ្ចឹមឌឺស្រីស្អាត

« បានខ្ញុំចេញក៏បាន..»នាងញញឹមមិនសមហើយក្រោកចេញទៅបាក់មុខណាស់លោកអើយ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now