Part37 :យកអាក្មេងចង្រៃនោះចេញទៅ!!

Start from the beginning
                                    

" ហឹុម...កូនប៉ា!ចាប់ពីពេលនេះទៅប៉ានឹងមើលថែកូនឲ្យល្អបំផុត!ប៉ានឹងធ្វើការឲ្យច្រើនៗឆាប់ដោះបំណុលគេអស់នឹងអាលបានចេញពីនរកមួយនោះ ហើយប៉ានឹងនាំកូនទៅនៅឲ្យឆ្ងាយពីគេ" teahyung  និយាយហើយលើកដៃទៅអង្អែលពោះខ្លួនថ្នមៗវិនាទីបន្ទាប់ក៏មានទឹកភ្នែកហូរចេញពីកែវភ្នែកកំសត់នោះដោយមិនបានត្រៀមទុក។

" កុំយំអីណាtea ក្មួយសម្រាកសិនទៅបន្តិចទៀតសឹមទៅភូមិគ្រឹះវិញ" ម៉ែដោះនិយាយហើយក៏ដើរចេញទៅក្រៅជាមួយkinបាត់ទៅ។

         +ខាងក្រៅ

" ឯងគិតទៅថាគួរយករឿងនេះប្រាប់អ្នកប្រុសទេ"ម៉ែដោះ សួរទៅនាយកម្លោះ

"ខ្ញុំថាធ្វើតាមteaប្រាប់ទៅម៉ែដោះ បើប្រាប់ទៅអ្នកប្រុសនាងម្នាក់នោះច្បាស់ជាដឹងដែរហើយ ហើយនាងអាចនឹងធ្វើបាបteahyungនិងក្មួយខ្ញុំខ្លាំងជាងនេះក៏ថាបាន"kin គេរៀបរាប់ប្រាប់ទៅរាងចំណាស់ណាមួយគេក៏បារម្ភពីសុវត្ថិភាពរបស់រាងតូចដែរ។

" ហឹុម....តាមនឹងចុះ"និយាយរួចគាត់ក៏ចេញទៅរកទិញរបស់របរទុកឲ្យនាយតូច ហើយឲ្យkinនៅមើលគេ៕

________________

+Back To Jungkook

"អ្នកប្រុសៗ..." ប្រុសម្នាក់ជាកូនចៅរាងក្រាស់ក៏ដើរចូលមកហៅរាងក្រាស់

" យ៉ាងម៉េចហើយ??រឿងដែលយើងឲ្យឯងទៅ
សើុបនិង" jungkookបង្វែរអារម្មណ៍ដែលកំពុងផ្ដោតទៅមើលទងផ្កានោះហើយក៏ងាក៎មកនិយាយជាមួយកូនចៅវិញ។

" គឺខ្ញុំបានលួចស្ដាប់ឮគ្រូពេទ្យនិយាយថា..." និយាយមិនទាន់ចប់ផងរាងក្រាស់ក៏និយាយកាត់។

" គឺឮពេទ្យនិយាយថា គេមានកូនដោយសារតែចាញ់កូន ហើយទើបធ្វើឲ្យគេក្អួតវិលមុខអីបែបនឹង។ "នាយកូនចៅរៀបរាប់ប្រាប់ ចៅហ្វាយខ្លួនតាមដែរលបស្ដាប់ឮ។

" ហើយមានឮអីទៀតទេ"jungkook

"គឺឮពេទ្យនិយាយជាមួយkin ហើយនេះប្រហែលជាគេជាប្ដីរបស់teahyungហលយមើលទៅ" ប្រុសម្នាក់នោះនិយាយហើយញញឹមបែបរំភើបជំនួស។ ប៉ុន្តែគេមិនដឹងថាអ្វីដែលគេនិយាយនេះដូចជាកំពុងដុតរាងក្រាស់ទាំងរស់យ៉ាងចឹង។

✨♨️Baby Tea🔞Where stories live. Discover now