Part37 :យកអាក្មេងចង្រៃនោះចេញទៅ!!

Start from the beginning
                                    

(ហឺយ៎!!អាkinអើយ ...បើអ្នកប្រុសឮឯងច្បាស់ជាមិនរស់ទេវើយ!!"kin និយាយក្នុងចិត្តទាំងភ័យ...
         [គួរដឹងហៃមិចបានភ័យ🌚]

+ខាងក្នុង

     ចូលមកដល់ឃើញTeahyungកុំពុងតែគេងលើគ្រែពេទ្យទាំងមុខស្លេកស្លាំងព្រោះអស់កម្លាំងពេក។

" tea...យ៉ាងមិចហើយ??"ម៉ែដោះសួរទៅរាងតូចទាំងក្ដីបារម្ភ

" ខ្ញុំមិនអីទេ...តែថាគ្រូពេទ្យប្រាប់ថាខ្ញុំឈឺអីទៅម៉ែដោះ" teahyung និយាយសួរទៅកាន់រាងចំណាស់

"គឺ   ....." ម៉ែដោះរាងទាក់បន្តិចព្រោះឆ្លើយសំណួររបស់នាយតូចមិនចេញ បើគាត់ប្រាប់គេតាមការពិតនោះគេនឹងគិតយ៉ាងមិច!!

" ប្រាប់ខ្ញុំមក ឬក៏ខ្ញុំឈឺជិតស្លាប់ហើយមែនទេម៉ែដោះបងkin" teahyungនិយាយរួចទម្លាក់ទឹកមុខចុះបន្តិច។

"គឺៗ...មិនមែនបែបនោះទេ"kinរហ័សប្រកែកឡើង

"បើអញ្ចឹងបែបណាវិញទៅ"teahyung

"ចឹងteaត្រូវត្រៀមចិត្តស្ដាប់បងឲ្យច្បាស់ ណា"kin គេនិយាយទាំងបង្ខំ រួចរាងតូចក៏ងក់ក្បាលតិចៗ

"គឺteaមានផ្ទៃពោះណា ឯងមានកូនបាន3សប្ដាហ៍ជាងហើយ!!" Kin និយាយទាំងញញឹមព្រោះគេគិតថារាងតូចនឹងអាចសប្បាយចិត្តជាងមុន។ប៉ុន្ដែវាផ្ទុយដាច់ទាំងអស់ព្រោះរាងតូចបែរជាអោនមុខចុះចង់យំទៅវិញ។

"Teaកុំយំអីណា...ចាប់ពីពេលនេះទៅឯងត្រូវរឹងមាំឮទេព្រោះឯងនៅមានឈាមមួយតំណក់ដែលនៅក្នុងខ្លួនឯងនេះវិញទៀត" ម៉ែដោះ អង្អែលខ្នងរាងតូចតិចៗ

" ហឹុម...ហេតុអីក៏ឯងកើតជាកូនខ្ញុំ?? ប៉ាសុំទោសណា៎!ដែលធ្វើឲ្យឯងកើតមកគ្មានឪពុកដូចគេ!!" Teahyung អង្អែលពោះខ្លួនឯងរួចនិយាយទាំងទឹកភ្នែក ព្រោះអាណិតក្មេងម្នាក់ដែលកើតមកគ្មានឪពុកតើអនាគតគេនឹងទៅជាបែបណា??

" teaកុំយំអីណា!! បងនឹងទៅប្រាប់អ្នកប្រុសឲ្យគាត់បានដឹង" kin

"ហឹុក...កុំអីគេឈប់ខ្វល់ពីខ្ញុំយូរហើយ!!គេទុកខ្ញុំដូចជាខ្យល់ដូចជាសម្រាមយ៉ាងចឹង" teahyung ប្រឹងនិយាយទាំងអួលដើមក

"  តែ...."
" កុំភ័យអី!ខ្ញុំមិនធ្វើអីផ្ដេសផ្ដាសទេ ហើយខ្ញុំនឹងទុកកូនម្នាក់នេះ" teahyungនិយាយទាំងញញឹមដោយមានទឹកភ្នែកដក់ក្នុងភ្នែកជាច្រើន។

✨♨️Baby Tea🔞Where stories live. Discover now