Part 9 : កុំទៅអី

Beginne am Anfang
                                    

" អូយយូយ...ចង្រៃយ៍...បងរបងឯងមិនស្គាល់ខ្ញុំទេហេស៎...គ្នាឯងសោះមិនព្រមបន្ទាបខ្លួនអោយទាបទេ " ថេយ៉ុងរអ៊ូរងូវៗដាក់របងផ្ទះ មើលតែគ្នាស្តាប់ឮយ៉ាងចឹង ។

   ថេយ៉ុងដើរលបៗចូលទៅខាងក្នុងផ្ទះ ទាញទ្វារបើកថ្នមៗ មុននឹងដើរគើមៗឡើងទៅបន្ទប់របស់ខ្លួន ។

" នៅឯណាទៅលោកអើយ? " ថេយ៉ុងរុសរើរកឡើងពេញបន្ទប់ដើម្បីរក passport របស់ខ្លួន ដោយសារតែគេត្រូវឡើងទៅនៅជាមួយប៉ាម៉ាក់គេ តែក៍បាត់ Passport មិនឃើញ ទើបគិតថាគេអាចភ្លេចនៅទីនេះ ។

" ឬក៍ខ្ញុំមិនបានភ្លេចនៅទីនេះទេ ហើយចុះវានៅឯណាទៅ ? " ថេយ៉ុងនៅបន្តរុសរើរបស់ចុះឡើង ក៍នៅតែមិនឃើញ ។

" ហុើយ...." ថេយ៉ុងសម្រេចដើរចេញមកវិញ ព្រោះគិតថាវាមិននៅទីនេះនោះទេ រាងតូចដើរមកដល់បន្ទប់នាយក្រាស់រៀបនឹងហួសទៅហើយ តែគេក៍ប្រញាប់ងាកមកវិញភ្លាមនៅពេល....

" ហុឹក~~"

" សម្លេចអ្វីនឹង?...ហុើយ..កុំប្រាប់ថាមានខ្មោចណា" ថេយ៉ុងធ្វើមុខភ័យៗប្រឹងដើរទៅជិតបន្ទប់នាយ មុននឹងផ្អឹបត្រចៀកទៅនឹងទ្វារដើម្បីស្តាប់សម្លេចអ្វីមិនដឹង ។

" សម្លេចនេះ....ដូចជាសម្លេចអាបុិបងជុងគីតាស...ហឹម..ហេតុអីក៍ឮបែបនេះ? " ថេយ៉ុងផ្ទៀតត្រចៀកស្តាប់អត់ពេលជាយូរ ទើបស្តាប់ស្គាល់ថាជាសម្លេចនាយក្រាស់ជុងហ្គុក ។

   ថេយ៉ុងសម្រេចចិត្តបើកទ្វារចូលសាកលរមើល ព្រោះចង់ដឹងថាមានរឿងអី ។

ក្រាក

    ថេយ៉ុងបើកទ្វារដើរចូលឡើងថ្នមប្រឹងផ្ទៀតត្រចៀកស្តាប់សម្លេចថ្ងូរមួយនោះ រហូតមកឃើញអ្វីដែលមិននឹកស្មានដល់ ។

" នេះ..." ថេយ៉ុងសម្លឹងមើលទៅនាយក្រាស់ដែលដេកថ្ងូរឡើងក្រហឹម គ្របភួយឡើងដល់ត្រឹមកររួមជាមួយញើសឡើងជោគថ្ងាស់ បបូរមាត់ឡើងស្លេក ។

" លោក!!..លោក...ស្លាប់ហើយខ្លួនក្តៅដូចភ្លើង " ថេយ៉ុងយកដៃទៅកេះហៅនាយកម្លោះ ទើបដឹងថាកម្តៅខ្លួនរបស់នាយឡើងខ្លាំង នេះប្រុសម្នាក់នេះចេះឈឺដែរឬ? ស្លាប់ហើយមើលខ្ញុំគិតចុះ នាយជាមនុស្សដែលតាស ។

🌟🌻ផ្ទះស្នេហ៍ លាក់បេះដូង🏠💞Wo Geschichten leben. Entdecke jetzt