ភាគបញ្ចប់: រវាងយើង

1K 65 6
                                    

   កន្លងផុតទៅបីថ្ងៃ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ថេយ៉ុង ជីមីនបានរៀបចំបន្ទប់របស់ខ្លួនដើម្បីធ្វើឲ្យនាយភ្ញាក់ផ្អើល។ រឿងដែលគេបានឃើញនាយនិងជុងគុកថ្ងៃនោះ បានធ្វើឲ្យគេដឹងថាគេពិតជាខ្លាចបាត់បង់នាយណាស់ ដោយសារគិតតែការ ងារ ទុកនាយចោលឲ្យនៅម្នាក់ឯង បើសិននាយលង់ស្រលាញ់មិត្តរបស់គេ គេច្បាស់ជាខូចចិត្ត ព្រោះវាជាកំហុសគេដែលទុកនាយមិនដែលផ្តល់ភាពកក់ក្តៅដល់នាយ។

   ចំណែកជុងគុកវិញ គេក៏បានរៀបចំនំខួប កំណើតឲ្យនាយដូចគ្នា ព្រោះថ្ងៃនេះជាថ្ងៃពិសេសរបស់មនុស្សដែលខ្លួនស្រលាញ់ហ្ន៎។

   ពេលនោះទូរស័ព្ទរបស់គេឮសំឡេង ពេលចុចឆែកចូលមើល គឺជាការផុសរបស់ជីមីន។ ក្នុងរូបនោះជីមីនថើបថ្ពាល់របស់បុរសម្នាក់ តែមិនបានឃើញមុខឡើយ ថែមទាំងដាក់ Caption ថា '' ម្ចាស់បេះដូង ''

   គេមិនបានខ្វល់នោះទេ គេទទួលនំពីបុគ្គលិករួចជិះតាក់ស៊ីសំដៅទៅខនដូររបស់នាយដើម្បីរៀបចំខួបកំណើតឲ្យនាយនៅទីនោះតែម្តង។

    .....

   ក្រាកកក!!!!!

   '' រីករាយថ្ងៃកំណើតបងសម្លាញ់ '' គ្រាន់តែឮសំឡេងបើកទ្វារភ្លាម ជីមីនងាកបែរក្រោយស្រែកទៅកាន់នាយទាំងញញឹម តែស្នាមញញឹមនោះត្រូវរលុបវិញពេលអ្នកដែលបើកទ្វារនោះមិនមែនជាសង្សាររបស់គេ។

   '' ជុងគុក! ម៉េចក៏ឯងមកទីនេះ?? '' ជីមីន សួរទាំងឆ្ងល់។ ព្រោះនៅក្នុងដៃជុងគុកមាននំខួប កំណើតដូចគេដែរ។

   '' គឺយើងមកធ្វើខួបកំណើតឲ្យថេយ៍ '' ជុងគុក មើលជុំវិញបន្ទប់។ ក្នុងបន្ទប់ទាំងមូលរៀបចំបានយ៉ាងល្អ ជាពិសេសគឺរូបរបស់ថេយ៉ុងនិងជីមីនថតជាមួយគ្នា ក្នុងរូបនីមួយៗសុទ្ធតែរូបស្និទ្ធស្នាលគ្នា ឱបគ្នា ថើបគ្នាក៏មាន វាមានពេញបន្ទប់ទាំងអស់។

   '' ជីមីន '' ថេយ៉ុង បើកទ្វារចូលមក ពេលបានទទួលសារដែលជីមីនផ្ញើឲ្យ តែក៏ត្រូវភ្ញាក់ផ្អើលពេលឃើញជុងគុកនៅទីនេះដូចគ្នា។

   ជុងគុកបែរមុខមករកនាយ ទើបតែចាប់ អារម្មណ៍ថានាយមានប្រជ្រុយលើច្រមុះ វាដូចគ្នាទៅនិងរូបដែលជីមីនផុសថើបថ្ពាល់បុរសម្នាក់ ម្នាក់នោះគឺជា ថេយ៉ុង នេះឯង។

You've reached the end of published parts.

⏰ Last updated: Oct 31, 2021 ⏰

Add this story to your Library to get notified about new parts!

រវាងយើង ( ចប់ )Where stories live. Discover now