« បាទ »ក្រោយពីបញ្ចប់នៅពាក្យចុងក្រោយមួយម៉ាត់ដ៏ខ្លីនេះគ្មានអ្នកណានិយាយអីនោះទេគឺស្ងប់ស្ងាត់តែម្ដង។
មិនយូរប៉ុន្មានឡានស៊េរីទំនើបក៏បានបើកមកដល់សាលារៀនមួយ
« ខ្ញុំទៅសិនហើយណាHyung bye bye »នាយលើកដៃបាយបាយហើយក៏ដើរចូលសាលា
« អ្នកប្រុសចង់ទៅចម្ការតែម្ដង ឬចង់ទៅណាសិនបាទ ! »
« ទៅហាងកូនលោកអ៊ុំហ្គាដាហ្វទៅ »
« បាទទាន! »បញ្ចប់ប្រយោគនាយក៏បើកឡានចេញទៅ
Skip
+ ហាងរបស់ជេយ៍
« ថ្ងៃនេះយើងចង់ទៅមើលលោកប៉ាឯងជាមួយឯង »ស៊ុននូ
« ចុះហាង? »ជុងវ៉ុន
« មិនអីទេ!បងអាចមើលម្នាក់ឯងបាន! ណាមួយថ្ងៃនេះភ្ញៀវមិនសូវច្រើនទេ ចឹងហើយមិនប្រញឹកនោះទេ »នាយកាន់មីនុយដើរចូលមករកអ្នកទាំងពីរដែលកំពុងនិយាយគ្នា
« ចឹងសម្រេចថាខ្ញុំទៅមើលលោកអ៊ុំហើយណាHyung »ស៊ុននូ
« អ្ហឹម! ទៅចុះផ្ដាំប្រាប់លោកអ៊ុំផងថា ថ្ងៃក្រោយទំនេរបងទៅលេងគាត់ ក៏សុំទោសដែលមិនបានជួយមើលថែរ »ជេយ៍
« មិនអីទេHyung! ការងារបងច្រើន គ្រាន់តែបងផ្ញើរក្ដីនឹករលឹកក៏លោកប៉ាសប្បាយចិត្តណាស់ទៅហើយ »ជុងវ៉ុន
« ចឹងឯងចាំគ្នាត្រង់នេះសិនហើយណា គ្នាទៅប្ដូរសម្លៀកបំពាក់សិន »ស៊ុននូ
« okay ! »ជុងវ៉ុន
ក្រោយពីស៊ុននូចេញទៅប្ដូរសម្លៀកបំពាក់ ក៏មានឡានមួយបើកមកឈប់ពីមុខហាង
« ចឹងបងទៅរាក់ទាក់ភ្ញៀវសិនណា »ជេយ៍
« បាទ Hyung ! »ជុងវ៉ុន
______
នាយកម្លោះបោះជំហានចុះពីលើឡាន ដើរចូលក្នុងហាងយ៉ាងសង្ហារ ធ្វើឲ្យស្រីដែលជាភ្ញៀវនៅក្នុងហាងស្ទើតែហេមករកគេទៅហើយ
« Aww!! ហុីសុឺង »ជេយ៍បន្លឺសំឡេងហាក់ដូចជាភ្ញាក់ផ្អើលបន្តិច ព្រោះគ្រួសារត្រកូលហ្គីវីសខានមកទីនេះយូរមកហើយ
« ខ្ញុំឈៀងចូលមកលេង ខានមកទីនេះយូរហើយ ឯងសុខសប្បាយទេ? »ហុីសុឺង
« សុខតើ ! ចូលអង្គុយសិនទៅ »ជេយ៍
ហុីសុឺងក៏ចូលអង្គុយចុះនៅតុក្បែរមាត់ចូលនោះ
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី04: លុយមិនងាយរកទេ!
Start from the beginning
