Part8: ធ្វេីម្ហូបជាមួយគ្នា

348 61 4
                                    

ដោយសារតែថ្ងៃស្អែកជាថ្ងៃសម្រាកចុងសប្តាហ៍ទេីបប៉ាម៉ាក់ជីមីនចង់អញ្ជេីញគ្រួសារខាងជុងហ្គុកមកញាំបាយនៅផ្ទះខ្លួនមួយពេល ទេីបអ្នកម៉ាក់ជីមីនប្រាប់ឲ្យគេបានដឹងនិងត្រៀមខ្លួន
រាងតូចបានឮហេីយគេក៏ត្រៀមខ្លួនជាស្រេចធ្វេីជាចុងភៅនៅថ្ងៃស្អែកនេះ
អ្នកនៅក្នុងផ្ទះនេះអ្នកណាមិនដឹងថារាងតូចថាជាចុងភៅតូចប្រចាំគ្រួសារ ចុងភៅនៅផ្ទះនេះដល់ថ្នាក់លេីកមេដៃឲ្យជីមីនទៀតផងបេីកុំតែជីមីនជាប់រវល់រៀនទេមិនចឹងគាត់ច្បាស់ជាអត់ការងារមិនខានព្រោះរាងតូចធ្វេីម្ហូបឆ្ញាញ់ខ្លាំងណាស់
អ្នកក្រៅច្បាស់ជាគិតថាគេជាកូនអ្នកមានត្រូវប៉ាម៉ាក់ទំរេីសតាំងពីតូចប្រហែលជាមានឬកពាឆ្មេីងឆ្មៃ មិនចេះធ្វេីអីហេីយតែផ្ទុយទៅវិញអ្នកប្រុសតូចម្នាក់នៀកទាំងចិត្តល្អ រូបសម្បិត្ត ចរិយាសម្បិត្តបានមួយចប់ហេីយការងារផ្ទះវិញចេះសប់ចេះគ្រប់មិនថាការងារផ្ទះរៀបចំបន្ទប់ រៀបចំផ្ទះ ចេះទាំងធ្វេីម្ហូប ដាំស្លចង្ក្រានជេីងឆ្នាំងគ្រប់យ៉ាងខុសពីអ្នកអានដាច់ខ្ចិលឲ្យលលួយ😁
តោះចូលរឿងយេីងវិញ
ថ្ងៃស្អែកក៏មកដល់គឺថាខាងប្រុសនៀកមកស៊ុបប្រាយមុនពេលតែម្ដង
លោកផាកនិងអ្នកស្រីផាកបានចេញទៅទទួលរាក់ទាក់យ៉ាងរីករាយបាត់តែជីមីនមិនឃេីញមកព្រោះជាប់រវល់ធ្វេីម្ហូបនៅផ្ទះបាយឯណោះមិនបានមកទទួលអនាគតប្ដីនិងប៉ាក្មេក☺️
«ជម្រាបសួរលោកពូអ្នកមីង» ជុងហ្គុកឱនគំនាបតាមច្បាប់ទម្លាប់
ប៉ាម៉ាក់ជីមីនក៏អញ្ជេីញពួកគេឲ្យចូលក្នុងហេីយប្រាប់អ្នកបម្រេីឲ្យយកទឹកជូនភ្ញៀវ
«ស៊ូជួយទៅលេីកទឹកឲ្យភ្ញៀវតិចមក»
«ចាស លោកម្ចាស់»
«ហេីយឯងម៉េចក៏ឆាប់មកម្ល៉េះអាហារនៅមិនទាន់រួចនៅឡេីយ» លោកផាកសួរ
«មិនអីទេ គឺយេីងចង់មកឲ្យឆាប់ដេីម្បីបាននិយាយគ្នាឲ្យបានយូរនោះអី» លោកជុនតប
«អេី.. តែថាដូចបាត់ក្មួយជីមីនម៉េចក៏មិនឃេីញចឹង? លោកជុនបន្តព្រមទាំងងាករកមេីល
«អ~ គឺគេកំពុងជាប់ធ្វេីម្ហូបនៅផ្ទះបាយឯណោះ»
«នេះក្មួយជីមីនចេះធ្វេីម្ហូបទៀត?»
«និយាយតាមត្រង់ចុះមិនមែនយេីងចង់អួតទេតែកូនប្រុសយេីងម្នាក់នេះមិនសរសេរគឺមិនបាននិយាយពីថាកិច្ចការផ្ទះសម្បែងគេចេះសប់មុខ ពិសេសអាហារដែលគេធ្វេីគឺឆ្ញាញ់លេខ១បេីឯងបានញាំណាច្បាស់ជាជាប់ចិត្ត ថ្ងៃនេះឯងមានលាភមាត់ហេីយព្រោះកូនមីនមិនដែលមានពេលចូលចង្រ្កានទេតែថ្ងៃនេះពិសេសសម្រាប់ឯងហេីយ»លោកផាកនិយាយជាមួយលោកជុនតែញញឹមមេីលទៅជុងហ្គុក
«បែបនេះផង! ណែជុងកូនពិតជាសំណាងលេីសំណាងហេីយកូនប្រុស» ជុងហ្គុកមិនមាត់គ្រាន់តែញញឹមតប
«ជុង~ ប៉ាថាកូនគួរតែចូលទៅជួយប្អូនតិចទៅឆ្លៀតឱកាសយល់ចិត្តគ្នាផង» ជុងហ្គុកមិនមាត់តែ៏ឃេីញប៉ាម៉ាក់ជីមីនញញឹមងក់ក្បាលគេក៏មិនអាចហាមាត់បដិសេធបានក៏ក្រោកងេីបទៅផ្ទះបាយបាត់
ពេលដេីរទៅបានបន្តិចក៏ជួបអ្នកបម្រេី២នាក់ជុងហ្គុកក៏ស្កាត់សួរ
«អត់ទោស តេីផ្ទះបាយនៅឯណាដែរ?»
អ្នកបម្រេីស្រី២នាក់នោះក៏ភាំងភ្លឹកនិងសម្រស់ជុងហ្គុកដល់ថ្នាក់ម្នាក់ៗចំហមាត់ធ្លុង
«អត់ទោស~» ជុងហ្គុកសួរម្ដងទៀត
«អរ.. គឺទៅត្រង់ហេីយបត់ស្ដាំដៃទៅអ្នកប្រុសដល់ហេីយ»
«អគុណហេីយ» ជុងហ្គុកក៏ដេីរទៅបាត់
«ព្រះអេីយ ទេវបុត្រក៏មនុស្សលោកនឹង! សង្ហាម្ល៉េះ» អ្នកបម្រេីម្នាក់លាន់មាត់
«ណែ អនាគតរបស់អ្នកប្រុសតូចទេ » ម្នាក់ទៀតតប
«ហ៊េីយឯងគ្នាដឹងហេីយ តែថាពួកគាត់សមគ្នាដល់ហេីយ»
«ទៅៗ ប្រញ៉ាប់ទៅធ្វេីការត»
__________
ចូលមកដល់ក្នុងផ្ទះបាយដែលទំហំប៉ុនផ្ទះadminមួយជុងហ្គុកប្រទាក់ភ្នែកនឹងរាងតូចច្រឡឹងម្នាក់ក្នុងឈុតខោអាវនៅផ្ទះវាសាមញ្ញតែទាក់ទាញជាមួយនឹងអាវអៀមចុងភៅចងក្រវ៉ាត់ចង្កេះបង្ហាញឲ្យឃេីញចង្កេះតូចប៉ុនបាតដៃ ត្រគាកសាយ កំពុងឈរចម្អិនម្ហូបយ៉ាងផ្ចិតផ្ចង់
អ្នកបម្រេីម្នាក់ដែលនៅជិតរាងតូចងាកមកឃេីញជុងហ្គុកចូលមកក៏ដឹងរឿងប្រញ៉ាប់ចេញក្រៅយ៉ាងលឿនរកតែជុងហ្គុកហាមមិនទាន់ ដឹងទេថាគេមិនចង់នៅតែពីរនាក់ជីមីនទេ
«បងហ្វាជួយហុចស្ករឲ្យតិច» ជុងហ្គុកក៏ដេីរចូលទៅជិតហេីយហុចកំប៉ុងស្ករឲ្យគេរាងតូចក៏ទទួលយកដោយមិនចាប់អារម្មណ៍មេីលមុខអ្នកហុចនោះទេព្រោះស្មានតែជាហ្វាជាអ្នកបម្រេីផ្ទះគេ
«បងហ្វានេះគឺអំបិលទេ» ទីបំផុតរាងតូចក៏ងាកទៅមេីលមុខគេហេីយក៏ប្រទាក់នឹងខ្សែភ្នែកមានមុនស្នេហ៍របស់ជុងហ្គុកទៅវិញ
«ជុងហ្គុក~~» ដោយសារមុខនៅជិតគ្នាពេកជីមីនក៏ខិតខ្លួនថយក្រោយដោយមិនដឹងថាមានទូចាននៅជិតនោះ ជុងហ្គុកក៏លូកដៃគេម្ខាងចូលទៅទ្រក្បាលរាងតូចកុំឲ្យគេប៉ះត្រូវ
«អូ! ដៃបង~មិនអីទេមែនទេ?»រាងតូចសួរទាំងបារម្ភរួចចាប់ដៃគេមកមេីល
«មិនអីទេ» ជុងហ្គុកប្រញ៉ាប់ក្រលាស់ដៃគេចេញ
«បងមកដល់យូរហេីយមែនទេ?» រាងតូចក៏ប្រញ៉ាប់សួរបង្វែបរិយាកាស
«មកដល់មិញទេ»
«ស្លាប់ហេីយនេះខ្ញុំមិនបានចេញទៅទទួលលោកពូហេីយនឹងបងសុំទោសផង»
«មិនអីទេ, ក៏ប្រញ៉ាប់ធ្វេីម្ហូបលឿនៗទៅ»
«នេះបងឃ្លានហេីយមែនទេ?»
«ទេគឺយេីងឆាប់បានញាំហេីយក៏ឆាប់បានទៅវិញនោះអី»រាងក្រាស់និយាយទាំងសោះកក្រោះ
«នេះបងធុញទីនេះដល់ម្លឹងផង!» រាងតូចនិយាយចាប់ផ្ដេីមរកកល់យំ
«មិនមែនធុញទីនេះតែធុញនិងជួបឯង»
«បង... បង... ហ៊ិកៗ» រាងតូចក៏ងាកទៅចាប់វែកកូរសម្លទាំងខ្លួនយំអណ្ដឺតអណ្តក
កាយវិការរាងតូចបែបនេះធ្វេីឲ្យជុងហ្គុកភ្ញោចស្នាមញញឹមទាំងមិនដឹងខ្លួន កេ្មងអីគេនិយាយឲ្យហេីយអត់ដឹងតបគេថាម៉េចក៏យំ
«ចេញទៅទុកឲ្យយេីងវិញ ទឹកភ្នែកចូលសម្លប្រៃញាំលែងកេីតឡូវហេីយ» ជុងហ្គុកចូលទៅទាញក្មេងដែលមិនទាន់បាត់អណ្ដឺតអណ្ដកចេញហេីយគេចូលមកភ្លក្សសម្លជំនួស
«ហុចស្ករឲ្យតិចមិនដឹងទឹកភ្នែកចូលប៉ុន្មានហេីយទេប្រៃណាស់»រាងក្រាស់ឆ្លៀតនិយាយញ៉ោះគេទៀត
«វាប្រៃស្រាប់ទេ ហ៊ិកៗ» កំពុងយំហេីយក៏ឆ្លៀតប្រកែកនឹងគេទៀត
ជុងហ្គុកដាក់ស្ករចូលហេីយក៏ភ្លក្សម្ដងទៀត
«អឹម~ ល្មមហេីយ» រាងក្រាស់ងក់ក្បាលតិចៗរសជាតិពិតជាឆ្ញាញ់ដូចប៉ាម៉ាក់គេនិយាយមែន
«ណេស! » ជុងហ្គុកដួសសម្លឲ្យរាងតូចភ្លក្ស
ជីមីនក៏សម្លឹងមេីលមុខគេបន្តិចមុននឹងព្រមហាមាត់ភ្លក្សសម្លពីដៃជុងហ្គុកដោយមានរាងក្រាស់ជាអ្នកបញ្ចុក
សាកស្រម៉ៃទៅមុខពួកគេនៅជិតគ្នាតែមួយចំអាមហេីយមានដឹងទេថាបបូរមាត់រាងតូចទាក់ទាញគេមែនទែនវារលោង ទន់និងស៊ិចស៊ីក្នុងពេលតែមួយជាមួយកែវភ្នែកថ្លាៗនិងទឹកមុខមិនដឹងអីរបស់រាងតូចពេលនេះគេប្រៀបដូចជាកូនតុក្តតាមានជីវិតចឹងស្រស់ស្អាតបំផុតជាមួយនឹងមុខធម្មជាតិគ្មានក្រេមម្សៅ
មាត់តូចតែក្រាស់មានសំណេីមកំពុងផ្អឹបជាប់នឹងស្លាបព្រាធ្វេីឲ្យវាមេីលទៅទាក់ទាញពិសេសគឺអារម្មណ៍អ្នកកាន់នឹងឯងដល់ថ្នាក់ធ្វេីឲ្យរាងក្រាស់មានគំនិតច្រណែននឹងស្លាបព្រាដែលបានប៉ះពាល់បបូរមាត់ទន់ៗរបស់ជីមីនតែវាមិនមែនជាគេ
''នេះយេីងកំពុងគិតអី??'' ជុងហ្គុកកំពុងតែភ្លឹកនឹងសម្រស់រាងតូចក៏ប្រញ៉ាប់ទាញអារម្មណ៍ខ្លួនឯងមកវិញ ហេីយក៏ដកដៃចេញយ៉ាងលឿងធ្វេីឲ្យស្លាបព្រាទង្គិចនឹងធ្មេញរាងតូច
«អ៊ូយ~ ម៉េចក៏បងទាញខ្លាំងម៉េស បាក់ធ្មេញហេីយក៏មិនដឹង» ជីមីនយកដៃអង្អែលថ្ពាល់ខ្លួនឯងធ្វេីមុខជូរៗ
ជុងហ្គុកស្ងៀមបន្តិចមុននឹងលេីកសំណួរសួរ
«តេីមានអីធ្វេីទៀតអត់?»
«គឺនៅសល់ឆាបន្លែមួយមុខទៀត មោះទុកឲ្យខ្ញុំវិញ»
ជីមីនក៏ដេីរទៅទាញខ្ទះទាញបន្លែមកធ្វេីតែជុងហ្គុកឃាត់
«មិនបាច់ទេ ទុកឲ្យយេីងវិញរកទៅងូតទឹកលុបមុខលុបអីចេញទៅហេីយមេីលកៀអាចម៍ភ្នែកចេញផង»
ជុងហ្គុកនិយាយត្រង់អត់មានលាក់មួយម៉ាត់ រាងតូចប្រញ៉ាប់ទម្លាក់របស់របរចុះហេីយយកដៃមុខជូតភ្នែកចេញហេីយនិយាយទាំងរដាក់រដុប
«អ្នកណាឲ្យបងមកទាំងព្រលឹមធ្វេីអីគេមិនទាន់បានងូតទឹកផង» រាងតូចក៏ខ្មាស់តែប្រឹងនិយាយតមាត់
«ឆាប់ទៅៗ» ជុងហ្គុកនិយាយទាំងទប់សំណេីច
«ទៅក៏បាន» ជីមីនដេីរខ្មឺតឡេីងទៅបន្ទប់បាត់តាមពិតខ្មាសគេទេតែធ្វេីជានិយាយឡូយប៉ុណ្ណោះ😁
ត្រឹមមកផ្ទះបាយធ្វេីម្ហូបមួយគ្នាប៉ុណ្ណឹងហីមាំតែការនៅផ្ទះមួយគ្នារាល់ងៃទៀតម៉េចម៉ាទេអ្នកអានអេីយបេីគ្រាន់មិញដូចប្ដីប្រពន្ធហេីយនឹង😂
______________
Thanks all my beloved readers who are still supporting me
Admin: mo 🦋

និយមន័យស្នេហ៍ ❤️ 💕Where stories live. Discover now