ប្រពន្ធខ្ញុំលែងត្រូវការវាហើយ!!!

6.7K 354 2
                                        

ភាគទី:28

ត្រឡប់មកមើលរាងក្រាស់តាំងពីត្រូវរាងតូចដេញអោយចេញមកនាយមិនបានទៅក្រុមហ៊ុនទៀតនោះទេទោះទៅក៏លែងមានអារម្មណ៍ធ្វើការនាយសុខចិត្តបើកមកទន្លេហានកន្លែងដែលនាយមករំសាយអារម្មណ៍តានតឹងចេញមកអោយអស់នាយនៅសង្ងំនៅក្នុងឡានគិតអំពីកំហុសខ្លួនដែលបានសាងនៅថ្ងៃនេះហើយក៏ធ្វើអោយនាយមានអារម្មណ៍ថាពិបាកថប់ៗនឹងដង្ហើមណាស់បន្ទាប់ពីបានទទួលអារម្មណ៍ពីមនុស្សដែលគេស្រឡាញ់ខ្លាំងបញ្ចេញកាយវិការបែបនោះដាក់នាយ។

នាយសង្ងំលាក់ខ្លួននៅមាត់ទន្លេហានរហូតដល់ល្ងាចទើបបើកត្រឡប់មកវិញតែនាយនៅមិនទាន់ហ៊ានបើកចូលមកខាងក្នុងទេនាយនៅគិតថារាងតូចប្រាកដជានៅមិនទាន់មានអារម្មណ៍ល្អទើបឈប់ឡាននៅក្បែររបងផ្ទះសិន។

ផាំង!!!

សម្លេងផ្គរលាន់ពេញមេឃមានទាំងខ្យល់បកមកខ្លាំងៗទឹកសន្សើមក៏ស្រក់មកតក់ៗពីយឺតរហូតមកហូរមកខ្លាំងៗទើបរាងក្រាស់ប្រញាប់បើកចូលមកខាងក្នុងវិញ។

«ស្មាលនេះហើយហេតុអីនៅមិនទាន់មកវិញទៀត...សូមទោសអូនសូមទោសjung...មកវិញមក ហឹុកៗ»រាងតូចអង្គុយអោបក្បាលជង្គង់យំសសឹកហៅរករាងក្រាស់មេឃធ្លាក់ភ្លៀងហើយលោកប្តីរបស់គេនៅមិនទាន់មកទៀតធ្វើអោយអារម្មណ៍គេកាន់តែភ័យ។

«Tae..អូន»

«ប្តី..ហឹុកៗ»រាងស្តើងងាកមករកប្រភពសម្លេងនៅពីក្រោយខ្លួនទើបដឹងថាជាប្តីរបស់គេមែនងើបក្រោកឈរស្ទុះរត់មកអោបនាយសង្ហារយ៉ាងណែន។

«ហេតុអីអូនយំទៀតហើយ»Jungkook

«ហឹុកៗ..មិចក៏បងទុកអូនចោលមនុស្សឆ្កួត..ហឺុៗ»អាល្អិតដៃតូចៗក្តាប់វាយទៅលើដើមទ្រូងរាងក្រាស់ដឹបៗវៃមើលតែនាយនឹងឈឺអញ្ចឹង។

«អោយបងសូមទោសណា»

«ហឹុកៗ..អូនសូមទោសបងថ្ងៃមិញអូនគ្មានចេតនាធ្វើអញ្ចឹងទេ កុំខឹងណា»Taehyung ងើបមុខមកសម្លឹងរាងក្រាស់និយាយចេញពីកំហុសខ្លួនចេញមកទឹកភ្នែកដាបពេញថ្ពាល់តែម្តង។

«បងដឹងៗ..មើលចុះថ្ងៃនេះអូនយំច្រើនណាស់ហើមភ្នែកអស់ហើយ»Jungkook រហ័សលើកដៃមកជូតផ្តិតស្នាមទឹកភ្នែកចេញពីថ្ពាល់ប្រពន្ធមិនដឹងអង្គុយយំតាំងពីស្មាលណាទេភ្នែកក្រហមហើមតិចៗច្រមុះឡើងក្រហមដូចជាកូនក្មេងអញ្ចឹង។

[My dear wife♡︎🥀] ចប់​ ! Where stories live. Discover now