❤️💢ចំណងស្នេហ៍ទ្វេរភព💢💥

Start from the beginning
                                    

«អាយ៎!!!អាខ្ទើយ អាប្រុសលក់ខ្លួន ហឹុសចាំមើលចុះពួកឯង»ចំណែកអ្នកនាងអ៊ែលនិងឈើរី ឈូសុី ស្រែកទន្រាំជើងដោយសារធ្វើអីមិនបានសម្ដីមិញនេះដៀលគេច្បាស់ណាស់ តែមិនថ្វីទេដរាបណាពួកនាងមិនទាន់បានវាយរាងតូចទាំងពីររឿងក៏វាមិនបញ្ចប់ដែរ។

នៅខាងក្នុងថ្នាក់

«ជីមីន ឯងកើតអីមិចក៏មើលទៅខឹងខ្លាំងម្លេះ»គ្រាន់តែចូលមកដល់ថ្នាក់ភ្លាម ជីមីនក៏បោះកាតាបទៅលើតុក្បែរដៃស៊ូប៊ីន មុននិងដាក់ខ្លួនអង្គុយទាំងក្ដាប់ដៃជាប់កែវភ្នែកឡើងក្រហមសង្ស័យតែខឹងអ្នកណាមកទៀតហើយ

«គឺគ្មានអ្នកណាក្រៅពីក្រុមស្រីហាច់៣នាក់នោះទេ »

«ពួកនាង៣នាក់នោះឬ!? ពួកនាងធ្វើអីឯងប្រាប់មកចេញលេងយើងទៅសំពងក្បាលតែម្ដង ផាច់~អូយ៎»គ្រាន់តែលឺថាពួកនាងភ្លាម ស៊ូប៊ីនក៏មូលដៃអាវហើយថែមទាំងទាញជ្រលរសៀវភៅលើក្បាលយ៉ុនជូនដែលអង្គុយតុមុខនោះទៅវិញទៅមក តែក៏ធ្វើឲ្យអ្នកដែលអង្គុយមិនមាត់មិនករងចាំស្ដាប់ជាយូរនោះក៏លើកដៃវៃដៃស៊ូប៊ីនដែលកាន់សៀវភៅជ្រលរក្បាលខ្លួននោះមួយដៃលាន់លឺឡើងផាច់ ធ្វើឲ្យនាយតូចស៊ូប៊ីនខាំមាត់ងាកសម្លក់ឆ្វាច់ដោយសារការឈឺ មួយដៃមិញនេះឡើងក្រហមសាច់ថាអត់ឈឺមួយម៉ាត់ទៅ

«សំណាងហើយនៅទីនេះគ្មានថូផ្កា កុំអីក្បាលឯងបែកបាត់ទៅហើយ ហឹុស»យ៉ុនជូនក៏ក្រោបឈរដើរចេញពីថ្នាក់ដោយបោះសម្ដីប៉ុន្មានម៉ាត់ទៅកាន់នាយតូចស៊ូប៊ីនព្រោះគេមិនចូលចិត្តឲ្យអ្នកមករវីរវល់ជ្រលរនេះជ្រលរនោះលើក្បាលរបស់គេទេ ហើយនាយតូចស៊ូប៊ីននេះក៏ចឹងដែរដឹងដែរថានាយយ៉ុនជូននេះមិនចូលចិត្តតែប្រឹងផ្គើនថែម

«យ៉ាប់ណាស់ឯងនេះ ឃើញទេយ៉ុនជូនខឹងទៀតហើយចាំមើលទៅឯងមិនរស់ដល់ស្អែកទេ»ជីមីននិយាយដោយសម្លឹងមើលដំណើរយ៉ុនជូនដែលកំពុងចាកចេញទៅនោះ

«ឆឹស !!បានហើយនិយាយរឿងមិញនេះមកមិនបាច់ខ្វល់ពីនាយប្រធានមុខងាប់និងទេ»

«គឺពួកនាងអស់នោះមើលងាយថេយ៉ុងថាជា ប្រុសលក់ខ្លួន ចាប់ពួកអ្នកមានអីបែបនេះ ទើបយើងខឹងនិងណា នេះបើកុំតែថេយ៉ុងចាប់ដៃយើងទេកុំអីឡានពេទ្យមកដឹកពួកនាងហើយ»

💖💢ចំណងស្នេហ៍ទ្វេរភព💢💥Where stories live. Discover now