« ជុងគុក ហេតុអីមិនមានមនុស្ស ? » ថេហ្យុង
« មិនមានហ្នឹងល្អកុំអោយមានអ្នករំខានពួកយើង » ជុងគុក បានដើរទៅដកកៅអីដើម្បីអោយថេហ្យុងអង្គុយ

« តាមពិតទៅបងបានកក់ជួរខាងលើនេះដាច់តែម្តងព្រោះចង់មានតែយើងពីអ្នក » ជុងគុក បានញញឹមនិងចាក់ស្រាក្រហមចូលទៅក្នុងកែវ

« បងកក់ពេលណា ?? » ថេហ្យុង ពូកែចង់ចឹងមែន

« ពេលណាមិនបាច់ចង់ដឹងទេ ដឹងត្រឹមតេពេលនេះយើងត្រូវញ៉ាំអាហារពេលល្ងាចនេះជាមួយគ្នា » ជុងគុក ញញឹមហើយគេក៏បានលើកម្ហូបមក

« Romantic មែន » ថេហ្យុង បាននិយាយអង់គ្លេសដោយគិតថាជុងគុកមិនដឹង

« ប្រាកដជារ៉ូមែនទិចមែនហើយ » ជុងគុក
ថេហ្យុងគិតខុសហើយមិនចេះអង់គ្លេសមិចគេធ្វើដល់អគ្គនាយកសាលាណា

« បើអញ្ចឹងឆាប់ញ៉ាំទៅ » ថេហ្យុង

ពួកគេទាំងពីអ្នកបានញ៉ាំអាហារពេលល្ងាចនោះជាមួយគ្នាដោយរីករាយហើយស្វិតតែម្តង ។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចហើយពួកគេក៏បានទៅលេងសួនច្បារដែលល្បីហើយធំជាងគេនៅទីក្រុងសេអ៊ូលសម័យនោះ ៕

ពួកគេបានអង្គុយមើលមេឃមើលផ្កាយក្រោមដំណក់ព្រិលពេលដែលធ្លាក់ចុះជុងគុកបានបាំងឆ័ត្រអោយថេហ្យុងហើយពួកគេក៏និយាយជាមួយពីរឿងនេះរឿងនោះអញ្ចឹងទៅហើយថេហ្យុងក៏បានសួរទៅជុងគុកថា

« ជុង.....!! តើអូនសួរបងមួយបានទេ ? » ថេហ្យុង បានទឹកមុខក្រៀមក្រំ
« មានរឿងអីសួរមកចុះកុំថាឡើយមួយ 100 ក៏បងឆ្លើយបានដែរ » ជុងគុក ដៃម្ខាងបាំងឆ័ត្រឯម្ខាងទៀតកំពុងតែអោបថេក្នុងរង្វង់ដៃក្រោមទ្រូង
« បងសិនជាថ្ងៃណាមួយអូនចាកចេញពីបងទៅកន្លែងមួយដែលនៅឆ្ងាយបងមិនអាចតាមអូនបានតើបងស្អប់អូនទេ » ថេហ្យុង
« អូនចង់ទៅណា ?? បងមិនអោយអូនទៅទេ » ជុងគុក បានសម្លឹងទៅមុខរបស់ថេដោយឆ្ងល់និងបារម្ភ
« អូនសួរបង ! តើបងហ្នឹងស្អប់អូនមែនទេ ? » ថេហ្យុង ហាក់ដូចជាមានអ្វីមកវាយដំចិត្តអញ្ចឹងពេលនេះកំពុងតែចាប់ផ្តើមឈឺចាប់ក្នុងចិត្តដឹងហើយថាមិនអាចមានស្នេហាបានទេតែហេតុអីក៏បណ្តោយដល់ពេលនេះហើយទើបស្តាយក្រោយព្រោះគេដឹងយ៉ាងច្បាស់ថាថ្ងៃណាមួយគេនឹងត្រឡប់ទៅកន្លែងដើមវិញចោលមនុស្សដែលគេស្រលាញ់ជាមិនខាន

« បងហ្នឹងស្អប់អូនបើអូនចាកចេញពីបងអោយបងនៅម្នាក់ឯង បងនិងមិនព្រមមានអ្នកណាឡើយក្រៅពីអូន » ជុងគុក ក៏ចាប់ផ្តើមមានទឹកមុខក្រៀមក្រំដូចគ្នាដូចជាមានអារម្មណ៍សំណួរមួយនេះវាហាក់ដូចជាកើតឡើងមែនទែនអញ្ចឹង

« ជុងគុកអូនសុំទោស » ថេហ្យុង បាននិយាយវានៅក្នុងចិត្ត ឯជុងគុកក៏បានបោះឆ័ត្រចោលហើយក៏បានយកដៃទាំងពីររបស់ខ្លួនអោបរាងស្តើងណែនពេញដៃ

« សន្យានិងបងមកថាអូននឹងនៅជាមួយបងរហូត » ជុងគុក ចាប់ផ្តើមមានទឹកភ្នែកស្រក់ចុះមកមិនដឹងថាហេតុអីគ្រាន់តែមានអារម្មណ៍ថាពេលវេលាដែលបាត់បង់មនុស្សជាទីស្រលាញ់វាជិតមកដល់

« ជុងគុក » ថេហ្យុង ក៏បានមិនឆ្លើយតបបានត្រឹមតែនិយាយឈ្មោះ
« ថេហ្យុង ឆ្លើយនិងបងមក » ជុងគុក
« អូនៗៗសន្យា » ថេហ្យុង បានយំហើយឆ្លើយទាំងកុហកព្រោះដឹងច្បាស់ណាស់ថាវាមិនអាចកើតឡើងបានទេ

ភ្លាមនោះព្រលឹងរបស់ថេហ្យុងពិតប្រាកដក៏បានបង្ហាញឡើងក្បែរនោះតែជុងគុកមិនអាចមើលឃើញនោះទេក្រៅពីថេហ្យុង ។ ថេហ្យុងឃើញហើយក៏មិនបាននិយាយអ្វី រីឯព្រលឹងថេហ្យុងពិតប្រាកដក៏បាននិយាយប្រាប់ថេហ្យុងនេះថា

« យើងអរគុណឯងហើយដែលធ្វើអោយគេគ្រប់គ្នាដឹងថារាងកាយមួយនេះគឺជាមនុស្សល្អគឺជាមនុស្សដែលមិនចេះតែរករឿងអ្នកដទៃដែលចេះបារម្ភចេះស្រឡាញ់អ្នកជុំវិញខ្លួន លើកនេះជាលើកចុងក្រោយហើយខ្ញុំបានបង្ហាញខ្លួន នៅពេលដែលដល់ពេលឯងត្រូវទៅវិញរាងកាយរបស់យើងមួយនេះនិងរលាយទៅតាមឯងដែរ » ព្រលឹងថេហ្យុងពិតប្រាកដញញឹមហើយក៏រលាយបាត់ទៅចំណែកឯងថេហ្យុងនេះវិញបានយំៗព្រោះដឹងថាខ្លួនមិនអាចនៅជាមួយនិងមនុស្សដែលខ្លួនស្រលាញ់ទេ

ក្រៅពីនិងមកជុងគុកក៏បានអោយស្រោមដៃទៅថេហ្យុងដើម្បីពាក់កុំអោយរងា ថេហ្យុងក៏បានយកមកពាក់តែដូចជាមានអ្វីទើសៗនៅនិងម្រាមដៃនាងថេហ្យុងក៏ដកដៃពីស្រោមដៃយកមកមើលក៏ឃើញថាវាជាចិញ្ចៀនដែលជុងគុកបានដាក់ក្នុងនោះ

« ជុងគុក » ថេហ្យុង បានមើលទៅមុខជុងគុក
« អូនជាគូដណ្តឹងរបស់បងហើយ » ជុងគុក និយាយហើយក៏បានពាក់ចិញ្ចៀននោះអោយថេហ្យុងបន្ថែម ថេហ្យុងបានយំហើយក៏បានងើយទៅថើបបបូរមាត់របស់ជុងគុក

« បងពិតជាស្រលាញ់អូនខ្លាំងណាស់ ស្រលាញ់តាំងពីថ្ងៃដឹងថាអូនចូលមកនិយាយជាមួយបងមុន » ជុងគុក
« អូនក៏ដូចគ្នា » ថេហ្យុង យំហើយក៏អោបជុងគុកយ៉ាងណែន

រឿងនេះជិតចប់ហើយអ្នកទាំងអស់គ្នានៅតា 5 ភាគទៀតទេ

To be continue

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now