____________
២០០ឆ្នាំក្រោយមក....
"ឈប់ដេរវាទៀតទៅ... មើលដៃរបស់ម្ចាស់អូនមានឈាមច្រើនណាស់"
"ទ្រង់យាងមកហើយមែនទេ??? ខ្ញុំម្ចាស់បានអង្អែលស្រការដើម្បីហៅទ្រង់យូរមកហើយ... ហេតុអីទ្រង់ទើបយាងមក???" Aru
"ឲ្យយើងសុំទោស... ដោយសារយើងមានកិច្ចការជាច្រើនទើបយើងមិនបានមកតែពេលនេះយើងបានយាងមកហើយ"
"មកទីនេះមក... មកឲ្យខ្ញុំម្ចាស់សុំអោបទ្រង់បន្តិចបានទេ??? ខ្ញុំម្ចាស់ពិតជានឹកទ្រង់ខ្លាំងណាស់... " Aru និយាយបណ្ដើរយំបណ្ដើរធ្វើឲ្យសុបិន្តដែលនាងបានឃើញមុននេះក៏ត្រូវភ្ញាក់ឡើងមកដោយមានលេចចេញមកនៅថ្ពាល់ទាំងគូរពោរពេញទៅដោយស្នាមទឹកភ្នែក... ដោយឃើញបែបនេះ Kookie-hyung និង Jim-hyungដែលបានមកដល់ក៏ប្រែទឹកមុខមកជាស្រពោនរួចក៏មកជិតព្រះនាងដើម្បីនិយាយពិភាក្សាគ្នា...
"និស្ស័យ..." Kookie-hyung
"អរព្រះអង្គម្ចាស់... ហេតុអីថ្ងៃនេះទំនេរយ៉ាងនេះ" Aru
"យើងមានកាដូរចង់ជូនទៅដល់ព្រះនាង" Jim-hyung
"កាដូរ??? អ្វីទៅ... មើលទៅអាថ៌កំបាំងយ៉ាងនេះ???" Aru និយាយចប់ Jim-hyung ក៏បានជប់ចេញជាដុំទឹកមួយមកឲ្យ Aru បានឃើញ
"នេះជាកាដូរពិសេសបំផុតដែលទ្រង់មិនធ្លាប់ឃើញហើយវាពិតជាពិសេសខ្លាំងណាស់ព្រោះនេះជាទឹកភ្នែករបស់មនុស្សនៅឋានកណ្ដាល... វាមានទាំងសប្បាយនិងកើតទុក្ខ, ហើយវាពិសេសត្រង់ថាបើតំណក់ទឹកនេះត្រូវនិងគ្រាប់រុក្ខជាតិណាមួយនោះវានិងក្លាយជាដើមដ៏ពិសេសម្យ៉ាងដែលជួយបំពេញក្ដីសុបិន្តរបស់យើងបាន" Jim-hyung
"ពិតមែនទេ???" Kookie-hyung
"មែនហើយ...បើមិនជឿយើងនិងឲ្យព្រះនាងនិស្ស័យសាកល្បងវាទៅចុះ" Jim-hyung
"ឯងទៅលួចយកទឹកភ្នែកមនុស្សលោកទៀតហើយមែនទេ???" Jin-hyung ក៏បានដើរមកទាន់ពីក្រោយ, ចំណែក Jim-hyung ឃើញបែបមកក៏ធ្វើឲ្យ Aru កាន់តំណក់ទឹកនោះរួចក៏ធ្លាក់ចុះរួចក៏ទៅប៉ះនិងបន្តោងស្រការនាគរបស់នាងដែលធ្វើឲ្យបន្តោងនោះចាប់ផ្ដើមមានពន្លឺចែងចាំរួចក៏បានដាច់ចេញពីករបស់ Aru រួចក៏បានរលាយបាត់ទៅ... ដែលធ្វើឲ្យAru ខូចចិត្តជាខ្លាំងប៉ុន្តែមិនបានប៉ុន្មានខ្សែកដែលរលាយបាត់នោះក៏បានបញ្ចេញបន្លឺចែងចាំងម្ដងទៀតរួចក៏បានលេចចេញមកនៅរូបរាងរបស់អ្នកអង្គម្ចាស់ Taehyung កំពុងដើរមករកនាងធ្វើឲ្យនាងរំភើបលាយឡំនិងទឹកភ្នែកដែលកំពុងយំ... ក្រោយពីរឿងនេះកើតឡើង Aru និងTaehyungក៏បានរៀបអភិសេកជាមួយគ្នារួចមកក៏បានរួមរស់ជាមួយគ្នាយ៉ងសុខសាន្តចំណែកឯបុត្រាទី២ឋានបិសាចក៏បានក្លាយជាស្ដេចបិសាចថ្មីរួចក៏គ្រប់គ្រងឋានបិសាចបានយ៉ាងល្អដែលធ្វើឲ្យឋានទាំងអស់ទទួលបានសុខសុភមង្គល.....
------>[The End]<------
Admin សុំអរគុណអ្នករាល់គ្នាដែលបានចំណាយពេល១ឆ្នាំជាងមកនេះដើម្បីតាមដានរឿងមួយនេះ🙏 Admin សង្ឈឹមថាអ្នករាល់គ្នានៅតែបន្តគាំទ្ររឿងដែល admin បានផុសទាំងអស់🥺
YOU ARE READING
រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]
Romanceធ្លាប់តែស្និទ្ធស្នាលនឹងគេក្នុងសុបិន្តតែថ្ងៃមួយគេក៏បង្ហាញខ្លួនក្នុងពិភពលោកពិតប្រាកដនេះហើយគេបានប្រាប់ខ្ញំុថាគេជាព្រះអង្គម្ចាស់ម្នាក់នោះ.... តើខ្ញំុមិនមែនកំពុងតែសុបិន្តទេមែនទេ??
Episode 34
Start from the beginning
![រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]](https://img.wattpad.com/cover/228895937-64-k244285.jpg)