"ព្រះអង្គ... បន្តិចទៀតទ្រង់ត្រូវចេញដំណើរហើយដូច្នេះទ្រង់ត្រូវយាងទៅប្ដូរឈុតកងទ័ពហើយក្រាបទូល" អាដូស
"បាន... ឯងទៅមុនទៅ បន្តិចទៀតយលងទៅហើយ" Taehyung
"ក្រាបទូល" អាដូស
"Aru... យើងលាម្ចាស់អូនសិនហើយ... ប៉ុន្តែយើងនិងឆាប់យាងត្រលប់មកវិញដើម្បីរៀបចំអភិសេកយើងទាំង២... ម្ចាស់អូនត្រូវកាន់របស់នេះឲ្យជាប់ព្រោះវាជាចិញ្ចៀនដែលយើងបានឆ្លាក់បន្ទាប់ពីម្ចាស់អូនទៅឋានកណ្ដាល... មកវិញចាំយើងពាក់វាឲ្យអូនណា... យើងដល់ពេលត្រូវទៅហើយ... ចាំយើងមកវិញ" ព្រះអង្គម្ចាស់ Taehyung និយាយរួចក៏យាងចេញដំណើរទៅទាំងទឹកមុខមាំហើយពោរពេញទៅដោយកំហឹងរោលរាលពេញខ្លួន....
----------------
#ព្រំដែនបិសាចនិងឋានលើ
"យើងបោះជំរុំនៅទីនេះទៅ..." Gi-hyung
"ទីតាំងនេះក៏ល្អ..." Taehyung
"ទឹក... យើងខានត្រូវទឹកយូរហើយ" Jim-hyung
"ឯងនៅគេចពីឋាននាគទៀតមែនទេ???" Taehyung
"មែនហើយ... បិតាយើងនៅតែចាំចាប់យើងដដែលដូច្នេះយើងមានតែរត់ទៅឋានលើហើយសំងំនៅទីនោះទើបមានសុវត្ថិភាពសម្រាប់យើង" Jim-hyung
"បុត្រាមិនខ្លាចយើងឡើងមកចាប់ទ្រង់ដល់ទីនេះទេមែនទេ???" ស្ដេចនាគ
"ក្រាបថ្វាយបង្គំបិតា" Jin-hyung
"ហាស់... បិតា???" Jim-hyung
"ស្ដេចនាគ... " Gi-hyung
"ស្ដេចនាគសមុទ្រទាំង៤មកអស់ហើយ... យើងសង្ឃឹមថាសង្គ្រាមលើកនេះនិងបញ្ចប់ដោយអាចរកសុខសន្តិភាពដល់ឋានទាំងអស់ទៅចុះ" Taehyung
"ក្រាបទូល... ខ្ញុំម្ចាស់ក៏គិតបែបនេះដែរ... ទោះពាក់លីច្រើនប៉ុណ្ណាក៏បានឲ្យតែអាចប្ដូរយកសន្តិភាពជូនឋានទាំងអស់បាន" ស្ដេចនាគ
"បិតាមិនដាក់ទោសបុត្រទេមែនទេ???" Jim-hyung
"ចាំមើលលើការធ្វើសង្គ្រាមលើកនេះសិនថាបុត្រអាចលុបលាងកំហុសរបស់ខ្លួនបានទេ???" ស្ដេចនាគ
"បិតា..." Jim-hyung
"និយាយគ្នាចុះយើងចេញទៅក្រៅសិនហើយ" Taehyung និង Gi-hyung ក៏បានដើរចេញមកខាងក្រៅដែលជាព្រំដែនឋានទាំង២
" Taehyung... ទ្រង់ពិតជាល្អហើយមែនទេ???" Gi-hyung
"ពិតមែនហើយ... " Taehyung និយាយចប់ក៏ក្រឡេកទៅមើលព្រំប្រទល់ឋានទាំងពីររួចក៏បន្លឺឡើង...
"ស្អែកនេះ, ទីនេះនិងមានសាកសពនិងឈាមដាបទីនេះហើយ... សង្គ្រាមនេះនិងនាំឲ្យឋានទាំងអស់រីករាយនិងសុខសាន្ត..."
"មែនហើយ... យើងក៏សង្ឃឹមបែបនេះដែរ... យើងសង្ឃឹមថាមនុស្សអាចរស់នៅបានសុខសាន្តមិនអាចមានបិសាចទៅរំខានទៀតនោះទេ..." Gi-hyung
----------------------
#ឋានបិសាច
"វីវរហើយព្រះអង្គ..." កូនបិសាច
"មានរឿងអី??? ហេតុអីប្រហើនបែបនេះ!!! មិនខ្លាចស្លាប់ទេមែនទេ???" Woobin-nim
"និយាយមកមានរឿងអីទើបត្រហេបត្រហបបែបនេះ???" Suk-nim
"ក្រាបទូលព្រះបុត្រានិងព្រះអង្គ... គឺ... គឺ... ឋានលើបានមកបោះជំរុំនៅព្រមដែនឋានទាំង២ហើយក្រាបទូល... គឺគេត្រៀមធ្វើសង្គ្រាមជាមួយឋានបិសាចយើងហើយក្រាបទូល..." កូនបិសាច
"ថាមិច???? ធ្វើសង្គ្រាម???" ស្ដេចបិសាច
"ក្រាបទូលព្រះអង្គ" កូនបិសាច
"ឆាប់ទៅកោះហៅពពួកមន្ត្រីរបស់យើងមកជាបន្ទាប់ពិសេសឆាប់ទៅប្រាប់មេទ័ពទាំងអស់ឲ្យប្រមូលកងទ័ពភ្លាម..." ស្ដេចបិសាច
"ហេតុអីបានជាយើងមិនដឹងពីដំណឹងនេះមុនអញ្ចឹង!!! ពួកអ្នកស៊ើបការនៅឋានលើស្លាប់អស់ហើយមែនទេ???" Woobin-nim
"រឿងនេះមកពីទ្រង់... បើមិនទៅធ្វើឃាត Taehyung ទេប្រហែលយើងមានលេសដោះសារ... ខ្ញុំម្ចាស់ប្រាប់ទ្រង់ហើយហេតុអីម្ចាស់បងនិង ព្រះបិតាមិនស្ដាប់ទូលបង្គំ???" Suk-nim
"ពេលនេះរឿងហួសហើយ... ឥឡូវត្រូវធ្វើយ៉ាងណាដោះស្រាយរឿងសង្គ្រាមនេះជាមុនសិន... យ៉ាងណាវាគង់តែកើតឡើងគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ..." ស្ដេចបិសាច
"បិតា..." Suk-nim
"ស្អែកបុត្រត្រូវចូលធ្វើសង្គ្រាមជាមួយពួកយើង... ហើយសង្គ្រាមនេះមិនអាចចរចាឬចុះចាញ់បានទេ..." ស្ដេចបិសាច
~~~~ជួបគ្នានៅភាគបញ្ចប់~~~~
YOU ARE READING
រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]
Romanceធ្លាប់តែស្និទ្ធស្នាលនឹងគេក្នុងសុបិន្តតែថ្ងៃមួយគេក៏បង្ហាញខ្លួនក្នុងពិភពលោកពិតប្រាកដនេះហើយគេបានប្រាប់ខ្ញំុថាគេជាព្រះអង្គម្ចាស់ម្នាក់នោះ.... តើខ្ញំុមិនមែនកំពុងតែសុបិន្តទេមែនទេ??
Episode 33
Start from the beginning
![រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]](https://img.wattpad.com/cover/228895937-64-k244285.jpg)