វង្វេងស្នេហ៍៣៦

357 7 0
                                        

#វង្វេងស្នេហ៍
ភាគទី៣៦

#ច្រើនថ្ងៃកន្លងផុតទៅ

ថ្ងៃថ្មីបានចូលមកដល់ ដោយថ្ងៃនេះមីណានាង ចេញមកខាងក្រៅ របស់របរបន្តិចបន្តួច និងទិញគ្រឿងសាច់ខ្លះខ្លះ ដើម្បីធ្វើម្ហូបអោយសាងវ៉ុក ជាពិសេស ព្រោះមួយរយៈនេះ គេគិតតែរវល់ពីការងារ រហូតដល់ភ្លេចបាយភ្លេចទឹក អញ្ចឹងហើយទើបថ្ងៃនេះ នាងនឹងធ្វើម្ហូបឲ្យគេញ៉ាំជាពិសេស ។ ហើយពេលនេះមីណានិងកូនស្រីរបស់នាង បានចាកចេញពីភូមិគ្រឹះត្រកូលផាក បន្ទាប់ពីនាងបានស្នាក់នៅទីនោះអស់មួយរយៈ ហើយចាប់តាំងពីថ្ងៃដែលនាងបានសុំហ្យុងមីន លែងលះមកនាងក៏មិនបានឃើញវត្តមានរបស់គេទៀតនៅឡើយ ។

រ៉ីង.....រ៉ីង.....

<< អាឡូរ...សាងវ៉ុក...>> មីណាដែលកំពុងតែរៀបចំអីវ៉ាន់ដាកឡាន ក៏បានឮសំឡេងទូរសព្ទ ហើយពេលលើកមកមើល ក៏ឃើញថាជាលេខរបស់សាងវ៉ុក នាងកញញឹម ហើយចុចទទួលយ៉ាងលឿង
// មីណា...ពេលនេះនាងនៅទីណា...// សាងវ៉ុក ដែលឮកូនចៅរបស់គេប្រាប់ថា មីណាណាបានចេញមកខាងក្រៅម្នាក់ឯង គេក៏ប្រញាប់ប្រញាល់ ខលទៅរកនាងភ្លាម ព្រោះគេបារម្ភមិនចង់ឲ្យនាងទៅណាមកណាតែម្នាក់ឯងនោះទេ

<< គឺខ្ញុំមកខាងក្រៅទិញរបស់ខ្លះខ្លះ....ពេលនេះកំពុងតែត្រលប់ទៅវិញហើយ...លោកមានការអ្វីឬ >>
// គ្មានទេ...គឺខ្ញុំមិនចង់ឲ្យនាងទៅណាមកណាតែម្នាក់ឯងនោះឡើយ...//

<< លោកកុំបារម្ភអី...ខ្ញុំមិនអីទេ...អឺម...លេង>> មីណា ដែលកំពុងតែរៀបនឹងឡើងឡានចេញទៅ ក៏ស្រាប់តែមានមនុស្សមកយកក្រណាត់ខ្ទប់មាត់នាង ហើយនាងក៏សន្លប់ ហើយពួកគេទាំងអស់នោះក៏ចាប់លើកនាងដាក់ឡានចេញទៅ
// មីណា...មានរឿងអីកើតឡើង...មីណា...នាងឮនិយាយទេ...មីណា....//  សាងវ៉ុក ដែលដឹងថាពេលនេះ កំពុងតែមានរឿងល្អកើតឡើងចំពោះមីណា គេក៏ស្រាប់តែស្រែកហៅនាងឡើងលាន់សម្លេងពេញបន្ទប់ធ្វើការ

#បន្ទប់ធ្វើការ

<< ចៅហ្វាយ...មានរឿងអ្វី>> ហាន ដែលនៅក្បែរនោះ នៅពេលដែលឮសំឡេងរបស់ចៅហ្វាយគេស្រែក គេក៏ចូលមកសួរដោយឬកពាស្លន់ស្លោរឡើយ ថ្ងៃលោរមានរឿងមិនល្អកើតឡើងចំពោះចៅហ្វាយរបស់គេ 
<< ពេលនេះមីណាត្រូវគេចាប់ខ្លួនទៅហើយ...ឯងឆាប់ទៅស៊ើបមកតើអ្នកណាជាអ្នកចាប់...ហើយពេលនេះពួកគេចាប់នាងយកទៅកន្លែងណា >>
<< ចៅហ្វាយ...អាចទេថា...ស្វាមីអ្នកមានមីណាជាអ្នកចាប់យកទៅ >>
<< អាហ្យុងមីន...ជូនយើងទៅផ្ទះវាឥឡូវនេះភ្លាម>> គ្រាន់តែនិយាយដល់ឈ្មោះរបស់ហ្យុងមីន ភ្លាមពេលនេះក្នុងទ្រូងរបស់គេពោរពេញដោយកំហឹង ហើយគេក៏ចេញដំណើរទៅផ្ទះរបស់ហ្យុងមីន ភ្លាមដោយមិនអាចទ្រាំបាន

វង្វេងស្នេហ៍ Where stories live. Discover now