«ចង្រៃយ៍!!»ថេយ៉ុងប្រទិចក្នុងបបូរមាត់មុននឹងលើក ស្រាដែលអ្នកក្រឡុកស្រាហុចអោយមុននេះដាច់មួយកែវទើបប្រញាប់លូកដៃដកលុយចេញពីកាបូបគិតថ្លៃស្រាអោយគេហើយក៏ដៀងកែវភ្នែកទៅមើលគូស្នេ ហ៍មួយគូនោះជាលើកចុងក្រោយដោយឬកពារខ្ពើម រអើមរួចក៏សម្រេចចិត្តចាកចេញពីទីនោះទាំងយួរអារ ម្មណ៍ស្មុគនិងតប់ប្រមល់ទៅជាមួយកាលដែលគោល បំណងមកទីនេះដំបូងគ្រាន់តែចង់មកកាត់សាញតែអ្នកណាទៅដឹងថាចេញទៅវិញគេត្រូវរែកពន់យកនូវអារម្មណ៍ធុញទ្រាន់តឹងក្នុងចិត្តទៅជាមួយ~ ចង្រៃពិតៗ!!

_ក្រោយពីដើរចេញមកដល់ខាងក្រៅទទួលបានខ្យ ល់អាកាសបរិសុទ្ធមកប៉ះកាយហើយថេយ៉ុងក៏លូកដៃចូលហោប៉ៅអាវស្បែកខាងក្រៅរបស់គេបោះជំ ហានដើរទៅកាន់ចំហៀងក្លឹបដើម្បីរំសាយអារម្មណ៍កំពុងស្រ្តេសពេលនេះ

_ពេលដែលដើរមកដល់ចំហៀងក្លឹបហើយរាងតូចក៏ឈរផ្អែកខ្នងនឹងជញ្ជាំងក្លឹបហើយរេកែវភ្នែកមូលក្លំទាំងគូសម្លឹងមើលជុំវិញខ្លួនរួចក៏លួចដកដង្ហើមធូរចិត្តកាលបើឃើញថាគ្មានមនុស្សនៅរញ៉េរញ៉ៃគ្មានសម្លេ ងរំខានដែលអាចជួយអោយអារម្មណ៍របស់គេស្ងប់បានព្រោះថាពេលនេះម៉ោងនេះគេចង់នៅម្នាក់ឯង ដើម្បីកម្ចាត់អារម្មណ៍តប់ប្រមល់អោយសាបរលាបបាត់សូន្យអស់ពីខួរក្បាលរបស់គេ

_រាងតូចដកដៃចេញពីហោប៉ៅអាវដោយទាំងប្រអប់បារីមួយប្រអប់មុននឹងបើកហូតយកបារីមួយដើមចុង ក្រោយមកដាក់បៀមនឹងមាត់រួចគប់ប្រអប់ទទេរនោះ ចោលសឹមលូកដៃចូលហោប៉ៅសារជាថ្មីរកមើលដែ កកេសមកអុចតែរាវមិនប៉ះទើបគេរហ័សទម្លាក់ដៃលូក ចូលហោប៉ៅខោរកមើលតែមិនឃើញដូចគ្នាទើប ថេយ៉ុងមិនអស់ចិត្តអោនមើលក្រោមជើងក្រែងវាជ្រុះទៅតាមពេលដែលគេដកប្រអប់បារីចេញមកតែស ម្បីតែស្រមោលក៏មិនឃើញទើបរាងតូចដកដង្ហើមធំ ខឹងចិត្តដែលល្ងើភ្លេចយកដែកកេសមកតាមខ្លួន

_ថេយ៉ុងបញ្ចេញសម្លេងគ្រហឹមទាំងធុញទ្រាន់ក្នុងចិត្តមុននឹងលូកដៃដកបារីចេញពីមាត់បម្រុងគប់វាចោលតែសម្លេងកេះដែកកេសបានសូរឡើងជាហេតុប ណ្ដាលអោយគេរហ័សងើបមុខឡើងហើយរំពេច នោះគេក៏ប្រសព្វភ្នែកជាមួយកែវភ្នែកខ្មៅនិលព្រម ទាំងប្រឈមមុខជាមួយនឹងប្រុសសង្ហារដែលឈរកាន់ដែកកេសទល់មុខគេនោះ

The Night We Met [VK] ✔️Where stories live. Discover now