Ep3 : សង្សារក្លែងក្លាយ

शुरू से प्रारंभ करें:
                                    

"លោក...លោកពិតជាមិនដឹងមែនហ្អេស៎?"ជីមីនចាប់ផ្តើមមានអារម្មណ៍ថាខុសយ៉ាងម៉េចមិនដឹងដែលច្រានដៃហើយស្រែកគំហកដាក់យ៉ុនហ្គីមុននេះ ចង់ត្រឡប់ពេលវេលាទៅក្រោយហើយទះមាត់ខ្លួនឯងខ្លាំងណាស់មិនគួរគិតមិនដល់សោះ។

"ខ្ញុំរវល់ណាស់គ្មានពេលទៅសុើបប្រវត្តអ្នកណាទេ"យ៉ុនហ្គីអោនមកដោះខ្សែក្រវ៉ាត់អោយជីមីនម្តងទៀត ខ្យល់ដង្ហើមក្តៅងំភាយប៉ះកញ្ចឹងកជីមីនធ្វើអោយគេប្រញាប់ងាកមុខចេញយល់ថាមានអារម្មណ៍ប្លែកៗម៉េចមិនដឹងទេ។

"អៀនឬក៏ខ្មាស់?"យ៉ុនហ្គីដោះរួចក៏អោនមុខមកជិតជីមីនដើម្បីញ៉ោះគេដែលធ្វើអោយនាយកម្លោះតូចប្រញាប់ផ្អែកថយខ្លួនរហូតដល់ពិតផ្អឹបនិងទ្វារឡាន ផ្ទៃមុខប្រែជាក្រហមងាំងសាច់មួយដុំនៅក្នុងទ្រូងដូចកំពុងធ្វើទុក្ខចង់លោតចេញមកក្រៅយ៉ាងចម្លែក។

"គ្មានទេ"

"ប្រាកដហើយ?"

"ខ្ញុំប្រញាប់ទៅផ្ទះទៅទិញវែនតាអោយលឿនៗទៅ"ជីមីននិយាយប្តូររឿងកុំអោយយ៉ុនហ្គីសួរដេញដោលទៀតព្រោះបើគេនៅតែបណ្តោយបែបនេះបេះដូងច្បាស់ជាលោតខ្លាំងរហូតដល់ធ្លាយចេញក្រៅទ្រូងមិនខាន។

យ៉ុនហ្គីសើចបន្តិចទើបបើកទ្វារឡានចុះមកហើយដើរមកខាងជីមីនទាញបើកទ្វារឡានអោយនាយកម្លោះតូចមិនតែប៉ុណ្ណោះនៅឈោងក្តោបទាញដៃជីមីនចេញពីឡានទៀត។

"លោកជួយនៅឆ្ងាយពីខ្ញុំបន្តិចបានទេយល់ថាថប់ដង្ហើមណាស់"ជីមីនរលាស់ដៃយ៉ុនហ្គីចេញហើយថយខ្លួនចេញឆ្ងាយពីយ៉ុនហ្គីបីបួនជំហ៊ានឯណោះ។

"បើមិនអោយខ្ញុំនៅជិតឯង ចុះឯងរកផ្លូវទៅទិញវែនតាឃើញទេ?"យ៉ុនហ្គីនិយាយយ៉ាងហត់នឿយមើលទៅជីមីនដែលឈរឃ្លាតពីគេឡើងឆ្ងាយនៅធ្វើមុខមោឃៗដូចជាគេជាឃាតកបម្រុងនឹងចាប់ក្មេងទៅលក់គ្រឿងក្នុងយ៉ាងអញ្ចឹង។

"ខ្ញុំមិនទម្លាប់អោយអ្នកណាមកប៉ះខ្ញុំទេ វា...វាក្តៅមុខ"ជីមីននិយាយរដាក់រដុបស្របពេលដឹងដល់ចំហាយក្តៅភាយៗចេញពីផ្ទៃមុខរបស់គេ។

"ហើយយប់មិញអ្នកណាគេមកបន្លំអោបខ្ញុំ? ណ្ហើយចុះ! ខ្ញុំមានកិច្ចការរវល់ទៀតគ្មានពេកស្របតាមចិត្តឯងទេ"យ៉ុនហ្គីដកដង្ហើមធំបន្ធូរភាពធុញថប់មួយខ្យល់ទើបដើរទៅចាប់កាន់ដៃជីមីនអូសចូលក្នុងហាងតែម្តងបើនៅយូរជាងនេះទៀតពេញមួយថ្ងៃនៅមិនទាន់បានទិញផងក៏មិនដឹង។ គ្រាន់តែយ៉ុនហ្គីនាំជីមីនមកដល់ខាងក្នុងបុគ្គលិកហាងក៏មានឫកពាចម្លែកៗដោយចែកគ្នីគ្នាអោយមួយផ្នែកមកទទួលស្វាគមន៍ភ្ញៀវរីឯមួយផ្នែកទៀតដើរចេញទៅខាងក្រៅដូចជាកំពុងទាក់ទងទៅអ្នកណាក៏មិនដឹង។

My Beloved Writer जहाँ कहानियाँ रहती हैं। अभी खोजें