🔞ប្អូនថ្លៃ🔞 (2/2)

Start from the beginning
                                    

10:00AM

"ជុងហ្គុកចុះមកឬនៅបងមានរឿងចង់ពិភក្សាជាមួយគេបន្តិច"លោកគីមសួរទៅភរិយាដែលនៅអង្គុយនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវក្បែរគាត់នោះ
"គឺ នៅទៅទេបងចាំខ្ញុំទៅហៅគេឱ្យព្រោះត្រូវទៅហៅកូនថេយ៍ផងស្មើនេះហើយមិនទាន់ឃើញចុះមកទៀតប្រហែលជាមិនស្រួលខ្លួនហើយ"លោកស្រីគីនិយាយរួចក៏ដើរឡើងទៅខាងលើក៏តម្រង់ទៅបន្ទប់ជុងហ្គុកមុនព្រោះនៅជិតជាង
"តុៗៗ ជុងហ្គុកនៅខាងក្នុងឬអត់មីងចូលទៅហើយណា៎"លោកស្រីគីម ដោយគោះទ្វារម្តងជាពីរដងមិនឮសម្លេងអ្នកខាងក្នុងឆ្លើយតបគាត់ក៏សម្រេចចិត្តចូលទៅតែមិនឃើញមានអ្នកណានៅនោះទេ
"ទៅណាបាត់ហើយ ឬក៏ចេញទៅក្រៅបាត់ហើយ"អ្នកស្រីគីមពោលម្នាក់ឯងហើយក៏ដើរចេញមកវិញតម្រង់ទៅបន្ទប់ថេយ៉ុងតែម្តងព្រោះគាត់ក៏បារម្ភមិនតិចដែរធម្មតាពេលគេនៅជាមួយលោកយាយគេគេងមិនដែលយូរបែបនេះទេ
"តុៗៗ ថេយ៉ុងភ្ញាក់ហើយឬនៅ ថេយ៉ិងហា៎មានកើតអីឬអត់"លោស្រីគីម
"បើកូនមិនឆ្លើយម៉ាក់ចូលទៅហើតណា ក្រាក"ដោយចិត្តបារម្ភពីកូនស្រីខ្លាំងពេកគាត់ក៏បើកទ្វារចូលទៅក្រែងថាគេមានឈឺអ្វីប៉ុន្តែត្រូវឈប់ឆ្កឹងធ្វើអ្វីមិនត្រូវក្រោយពីឃើញរូបភាពកូនស្រីកំពុងតែគេងជាមួយមនុស្សប្រុសក្នុងបន្ទប់តែពីរនាក់ទាំងគ្មានអ្វីបិទបាំង ហើយប្រុសម្នាក់នោះត្រូវជាកូនអនាគតកូនប្រសារដែលត្រូវរៀបការជាមួយនឹងកូនស្រីច្បងទៀត
"គីម ថេយ៉ុង មិចក៏ឯងធ្វើបែបនេះហា៎ស"លោកស្រីគីម ដោយទ្រាំមើលរូបភាពទាំងនេះមិនបានតទៀតក៏ស្រែកឡើងមួយទំហឹងដោយការខឹងនឹងអស់សង្ឃឹមដែលកូនស្រីរបស់ធ្វើបែបនេះ ហើយក៏ធ្វើឱ្យអ្នកដែលគេងលក់មិនដឹងអីនោះភ្ញាក់ឡើងព្រមគ្នារួចទាញភួយមកគ្របលើរាងកាយ គាត់ប្រហែលជាមិនខឹងឬអស់សង្ឃឹមដូចពេលនេះប្រសិនបើប្រុសម្នាក់នោះមិនមែនជាជុងហ្គុកតែអ្វីដែលធ្វើឱ្យគាត់ខឹងគឺប្រុសម្នាក់នោះជាជុងហ្គុកគាត់មិនចង់ឱ្យកូនរបស់គាត់ទាំងពីរត្រូវមកមានបញ្ហាឈ្លោះគ្នាដោយសារតែរឿងស្រឡាញ់មនុស្សតែម្នាក់នោះទេ
"ម៉ាក់"ថេយ៉ុងពោលឡើងដោយទឹកភ្នែករលីងរលោងនៅពេលដែលឃើញក្រែភ្នែករបស់ម៉ាក់គេមើលមកបែបនេះ
"ហេតុអ្វីក៏ធ្វើបែបនេះហា៎ស?ផាច់ៗ"អ្នកស្រីគីមនិយាហើយក៏ចូលទៅវាយថេយ៉ុង២ ៣ដៃ ហេតុអ្វីក៏កូនស្រីគាត់ធ្វើរឿបែបនេះ
"អ៊ូយ ម៉ាក់ខ្ញុំឈឺហឹកៗ"ថេយ៉ុង
"ឈឺហើយឱ្យចេះចាំ"អ្នកស្រីគីម នៅតែបន្តវាយ
"ម៉ាក់ ហឹកៗ"ថេយ៉ុង
"បានហើយអ៊ុំស្រីឈប់វាយថេយ៉ុងទៅរឿងគ្រប់យ៉ាងខ្ញុំជាអ្នកខុសបើចង់វាយ វាយខ្ញុំមកកុំវាយថេយ៉ុងអី"ជុងហ្គុក និយាយដោយការអង្វរក៏ព្រោះគេទ្រាំមើលទឹកភ្នែកមនុស្សដែលខ្លួនស្រឡាញ់មិនបានទេ
"លោកក៏ដូចគ្នា បានហើយឆាប់រៀបចំខ្លួនទៅហើយចុះទៅខាងក្រោមមានរឿងត្រូវនិយាយគ្នា"លោកស្រីគីម ដំបូងរាងច្រលោតដែរហើយក៏ប្តូរមកជានិយាយធម្មតាវិញព្រោះបើខឹងតទៀតក៏មិនបានអ្វីដែរចឹងមានតែចាំនិយាយគ្នានៅខាងក្រោមចុះ រួចគាត់ក៏ចេញទៅវិញទៅចាំនាយនិងកូនស្រីរបស់គាត់នៅខាងក្រោម
"អូនមិនអីទេហេស៎"ជុងហ្គុក
"អឹម អូនមិនអីទេឆាប់រៀបចំខ្លួនទៅកុំឱ្យម៉ាក់ចាំយូរ"និយាយរួចជុងហ្គុកក៏បីថេយ៉ុងចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនរួចរាល់ទើបចុះមកខាងក្រោមដោយមានមនុស្សចាស់ចាំនៅខាងក្រោមរួមទាំងលោកចននិងអ្នកស្រីចនដែរព្រោះលោកស្រីគីមប្រាប់ឱ្យមក
"មានអ្វីចង់បកស្រាយដែរទេ"ចុះមកដល់ភ្លាមលោកគីមសួរឡើងទាំងមុខមាំព្រោះមិញនេះលោកស្រីគីមប្រាប់រឿងរ៉ារវទៅគាត់រួចហើយចំណែកឯថេយ៉ុងគ្រាន់តែឃើញទឹកមុខប៉ារបស់នាងមើលមកបែបនេះក៏ភ័យបាត់ទៅហើយតែមិនបានធ្វើឱ្យជុងហ្គុកព្រឺសូម្បីតែបន្តិចព្រោះគេជាម៉ាហ្វៀរនោះអីរឿប៉ុណ្ណឹងតូចតាចណាស់
"គ្មានទេ"ជុងហ្គុក តបទៅវិញទាំងធម្មតាហើយកាន់ដៃថេយ៉ុងជាប់ដើម្បីលួងលោមកុំឱ្យភ័យ
"គ្មាន ហើយមានគិទេថាឯងធ្វើបែបនេះវាប៉ះពាល់ដល់កូនស្រីរបស់យើងឯងភ្ជាប់ពាក្យជាមួយហាណាតែបែរជាទៅដេកជាមួយថេយ៉ុងចឹងហេស៎"លោកគីមពោលឡើងខ្លាំងៗ
"ប៉ុន្តែខ្ញុំមិនបានស្រឡាញ់ហាណា មនុស្សដែលខ្ញុំស្រឡាញ់គឺថេយ៉ុង"ជុងហ្គុក
"ស្រឡាញ់ថេយ៉ុងឯងជួបហាណាដល់ទៅ៣ឆ្នាំឯងថាមិនស្រឡាញ់តែបែរជាទៅស្រឡាញ់ថេយ៉ុងដែលទើបតែជួបគ្នាបានមួយថ្ងៃនឹងហ៎ ឱ្យយើងជឿឯងយ៉ាងមិចថាឯងស្រឡាញ់កូនយើងពិតប្រាកដ"លោកគីម និយាយបន្តចំណែកលោកចននិងអ្នកស្រីចនក៏គ្មានអ្វីត្រូវនិយាយដែររឿងទៅជាបែបនេះហើយមានតែចាំដោះស្រាយតែប៉ុណ្ណោះ
"អ្នកណាថាខ្ញុំទើបតែជួបថេយ៉ុងមួយថ្ងៃខ្ញុំជួបនាងមុនខ្ញុំជួបហាណាទៅទៀតហើយក៏ស្រឡាញ់គ្នា៤ឆ្នាំមកហើយ ហើយរឿយប់មិញថេយ៉ុងមិនបានខុសខ្ញុំជាអ្នកចូលទៅបន្ទប់នាងនិងបង្ខំនាងដោយខ្លួនឯង"ជុងហ្គុក និយាយធ្វើឱ្យអ្នកដែលស្តាប់ឮនោះគាំងរកពាក្យនិយាយអ្វីមិនចេញលើកលែងតែហាណាព្រោះបានដឹងរឿងមុនបាត់ទៅហើយ(កាលពីយប់មិញក្រោយពេលដែលនាងយកទឹកដោះគោទៅឱ្យថេយ៉ុងហើយក៏ចេញមកវិញតែដោយសារតែបែកគ្នាយូរពេកទើបចង់និយាយលេងជាមួប្អូនក៏បកទៅវិញប៉ុន្តែចៃដន្យក៏ឃើញជុងហ្គុកនៅក្នុងនោះធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ស្តាប់ឮនូវពាក្យសន្ទារបស់គេទាំងអស់ដោយទ្រាំស្តាប់តទៀតលែងបាននាងក៏ចេញមកវិញ អត់មានឃើញអីទេ)
"បើបែបនេះត្រូវដោះស្រាយយ៉ាងមិចទៅ"លោកស្រីចន ពេលនេះពិតជាមិនដឹងត្រូវធ្វើអ្វីពិតមែនបើផ្តាច់ពាក្យជាមួយហាណានាងប្រកដជាត្រូវខ្មាស់គេមិនខានតែបើមិនផ្តាច់ពាក្យថេយ៉ុងប្រាកដជាខាតបង់
"មិនបាច់ដោះស្រាយទេ ឱ្យថេយ៉ុងរៀបការជាមួយបងជិងហ្គុកទៅ"នៅសុខៗហាណាក៏និយាយឡើង
"បងស្រីី"ថេយ៉ុង ហៅបងស្រីទាំងមានអារម្មណ៍ថាខុសដែលធ្វើបែបនេះ
"មិនបាច់មានអារម្មណ៍ថាខុសទេបងធ្វើនេះក៏ដើម្បីខ្លួនឯងដែរបងមិនចង់ឈឺចាប់នៅថ្ងៃក្រោយទេ កន្លងមកនេះស្រឡាញ់បងជិងតែម្ខាងបងដឹង ហើយក៏ដឹងទៀតថាគាត់មានមនុស្សដែលគាត់ស្រឡាញ់រួចហើយតែមិននឹកស្មានថាម្នាក់នោះជាប្អូនស្រីរបស់បងសោះ ពីដំបូងបងគិតថាបងអាចយកឈ្នះស្រីម្នាក់នោះបាននៅថ្ងៃណាមួយប៉ុន្តែពេលនេះបងចាញ់ហើយ"ហាណា និយាយទាំងទឹកភ្នែករលីងរលោងទៅកាន់ប្អូនស្រីគេស្រឡាញ់នាងណាស់ដូចនេះមិនអាចឱ្យគេនិយាយអាក្រក់ពីប្អូនស្រីរបស់នាងបានទេ
"ចឹងសម្រេចថានឹងឱ្យថេយ៉ុងនិងជិងហ្គុករៀបការជាមួយគ្នាទៅចុះ"លោកគីម និយាយអង្ករក្លាយជាបាយទៅហើយបណ្តោយទៀតក៏មិនកើតដែរ

១ខែបានកន្លងផុតទៅមង្គលការរបស់ថេយ៉ុងនិងជុងហ្គុកក៏កើតឡើងដោយមានតែស្នាមញញឹមតែប៉ុណ្ណោះហលយចាប់ពីពេលនោះមកពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតដល់ចាស់រៀងខ្លួន។

ចប់ដោយបរិបូរណ៍

អគុណសម្រាប់ការអានហើយក៏សុំទោសសម្រាប់ពាក្យមិនសមរម្យទាំងប៉ុន្មាន
ជួយ vote ផង

🔞 SHORT NOVELS 🔞Where stories live. Discover now