"ធ្វើយ៉ាងមិចទៅ?.." នាងក្តាប់លុយ សម្លឹងមើលទៅឡានក្រុងដែលបើកចេញទៅដោយទឹកមុខសោកស្តាយ។
នាងសម្រេចចិត្តដើរចេញទៅផ្ទះវិញដោយក្តាប់លុយជាប់ដៃមិនអោយរបូតទាល់តែសោះ។
កណ្តាលយប់រាត្រី ស្រីតូចដើរម្នាក់ឯងដោយមិនខ្លាចក្រែងមានគ្រោះថ្នាក់ទាល់តែសោះ
នាងបន្តដើរទៅមុខសញ្ជឹងគិតតែផ្តេសតែផ្តាស
សុខៗស្រាប់តែមានអារម្មណ៏ថាព្រឺៗ ដូចជាមានអ្វីម្យាងដើរពីក្រោយ មិនចាំយូរជំហានបោះលឿនទៅៗ មិនខ្វល់ពីអ្វីទាំងអស់។
[ភឹបប!! ]
"ទៅណាស្រីតូច!!.... ថ្ងៃនេះមានលុយអោយយើងឫអត់? " យ៉ុងអានងើយមុខទៅលើ ព្រោះបំបាញ់មិញនេះរត់បុកគេ មួយទំហឹង.. ទើបដឹងថាជាអាចង្រៃពីរនាក់នេះទៀតហើយ
ពួកគេតែងតែវៃនាងយកលុយរាល់ថ្ងៃ បើមិនអោយនោះទេគឺមានតែមួយម៉ាត់គឺវៃ ។
"ផ្លាច់! យើងសួរនាងថាមានលុយអោយយើងទេ" ដោយឃើញនាងតូចឆរថ្មឹងៗមិនដឹងអី ទើបយារដៃទះមួយកំភ្លៀងធ្វើអោយមាងតូចដួលមួយទំហឹងទៅលើដី ចំណែកឯមាត់គឺហូរឈាមរឹមចេញមក តែនៅតែមិនអាចអោយនាងតូចស្រែកថាឈឺមួយម៉ាត់សោះ។
"ខ្ញុំគ្មានទេ...."
"ចុះស្អីនៅនឹងដៃ? ឆាប់អោយយើងមក.. កុំអោយយើងវៃថ្ងន់ជាងនឹង " នាងទាំងពីរស្ទុះទៅទាញដៃនាងយ៉ាងមួយទំហឹង ធ្វើអោយម្រាមដៃមួយៗរបស់នាងស្ទើរតែបាក់ព្រោះ តែការទាញខ្លាំងៗពេក។
[ផ្លាច់!! ]
ដោយទ្រាំមិនបានដោយសារការរឹងទទឹងពេកនាងក៏ត្រូវពួកនោះចាប់ទះតប់ រួចក៏យកលុយចាកចេញដោយទុកអោយយ៉ុងអានកំសត់នៅអង្គុយយំដោយអស់កម្លាំងម្នាក់ឯង។
___________________
យ៉ុងអានដើរមកដល់ផ្ទះសឹងតែសម្តោងខ្លួនមិនរួចរកដួលម្តងៗ ផ្ទះនាងឆ្ងាយណាស់ពីកន្លែងដែលនាងលក់របស់របរ ព្រោះទីនោះជាកន្លែងមានភាពអ៊ូអរ ប៉ុន្តែផ្ទះត្រឹមតែជាផ្ទះឈើមួយដែលទ្រុឌទ្រោមតែប៉ុណ្ណោះ..៕
មកដល់ផ្ទះនាងរកនឹងរកនឹងបើកទ្វារចូលទៅហើយ បែរជាត្រូវស្តុបដោយសារដៃប៉ះត្រូវនឹងថង់នំបុ័ងមួយថង់ដែលភ្ជួរភ្ជាប់ដៃទ្វារ
នាងក្រលេកមើលឆ្វេងស្តាំ មុននឹងប្រមូលវារត់ចូលទៅក្នុងផ្ទះ ចាក់កនិះទ្វារជាប់ រួចក៏ស្រាយនំបុ័ងញុាំយកៗដូចជាក្មេងអត់ឃ្លានអញ្ចឹង។
________________________
ក្នុងសេតវិមានដែលពោរពេញទៅដោយភាព ថ្លៃថ្នូរ គ្រឿងលំអររាប់លានដុល្លារ បន្សល់ទុកមកតាំងយូរមកហើយ ចំណែកឯម្ចាស់វិមានក៏មិនធម្មតា គេគឺ.... មីន យុនគ្គី? ត្រូវហើយគឺជាគេ មនុស្សជោគជ័យស្អីក៏ធ្វើបាន ការងាររកសុីជួយដូរ មិនថារបស់ខុសច្បាប់ មិនថារបស់ត្រឹមត្រូវ គេអាចគេចពីសំណាញ់
ប៉ូលីសបានយ៉ាងងាយ...... តែថាគេនេះជាមនុស្សឈាមត្រជាក់ណាស់។
សម្លេងថ្ងួចថ្ងូរពេញបន្ទប់ដ៏សែនធំទូលាយ រាងកាយទាំងពីរហាក់ដូចជាស្អិតរមួតដូចស្ករដែលពួកគេធ្វើវានៅលើសាឡុងបន្ទប់ទទួលភ្ញៀវ ញើសហូរមកជារឿយៗដោយសារតោកំណាចប្រឹងបុកសម្រុកបញ្ចប់សង្គ្រាមលើសាឡុងមួយនេះ៕
"លោកប្រុស ឥវ៉ាន់ត្រូវបានខាតបង់ស្ទើរទាំងស្រុងហើយទាន" ភ្លាមនោះដេនដែលជាជំនិតដៃស្តាំរបស់គេដៃស្តាំរបស់គេ បានរត់មកទាំងត្រហេបត្រហបមកប្រាប់ដំណឹង ដល់ម្ចាស់កាយដែលទើបតែបញ្ចប់អារម្មណ៏តណ្ហាហើយ។
"ហឹស!! អាចង្រៃណាក៏ថ្លើមធំម្លេសវើយ!!"
ខិ! ខិ.. អ្នកណាថ្លើមធំមេសណ៏?
___________________
សូមរង់ចាំទស្សនាភាគបន្ត
សុំទោសចំពោះអក្ខរាវិរុទ្ធនឹងកំហុសផ្សេងដោយអចេតនា 😊
KAMU SEDANG MEMBACA
ជីវិតរបស់អូន[complete ]
Romansaគីម យ៉ុងអាន/ មីនយុនគ្គី ដើមឡើយខ្ញុំគ្រាន់តែជាក្មេងដែលប្រុសម្នាក់នោះយកមកផ្លុងចោលតែប៉ុណ្ណោះ តែពេលនេះគេបានត្រលប់មកវិញថែមទាំងត្រលប់មកជាមួយពាក្យថា "ជីវិតរបស់ខ្ញុំគឺជាអ្វីៗទាំងអស់របស់គេ" តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?
ផ្តើមរឿង
Mulai dari awal
![ជីវិតរបស់អូន[complete ]](https://img.wattpad.com/cover/271318906-64-k629695.jpg)