ពាក្យថា(ជីវិត)ជាអ្វីដែលគ្រប់គ្នាប្រាថ្នាចង់បានវា ដែលចង់អោយវាមានជារហូតមិនចង់បាត់បង ជីវិតរឹតតែមានអាចមានលក់នៅលើទីផ្សារ ព្រោះវាជាអ្វីមួយដែលមិនអាចមានលុយហើយទៅទិញវាបាន។
ជីវិតមនុស្សជាច្រើនពោរពេញទៅដោយភាពស្រស់បំព្រង នឹងភាពរីករាយ តែថា.....
ជិវិតរបស់នាងមិនមែនកើតមកសម្រាប់សោយសុខ ដូចគេដូចឯងទេ តែជំនួសមកសម្រាប់ប្រុសម្នាក់ ប្រុសម្នាក់ដែលគ្មានមេត្តា
គ្មានចិត្តសន្តោសដល់នាង មានតែភាព
ឃោឃៅ នឹងកំណាចកោងខ្នង អោយនាង។
គីម យ៉ុងអាន ជាក្មេងស្រីរស់នៅសភាព ទ្រុឌទ្រោម ម្នាក់ឯងគ្មានទីពឹង រាល់ថ្ងៃត្រូវដើររកខ្យងខ្ចៅ មកច្នៃធ្វើជារបស់អនុស្សវរីយ៏ទៅលក់ ថ្ងៃខ្លះក៏ត្រូវទៅផ្ទះដ៏ទ្រុឌទ្រោមទាំងគ្មានអ្វីចូលក្រពះ ព្រោះតែគ្មានចំណូល។
នាងកើតមកសម្រាប់កំបាំងការពារ បំណុលរបស់ម្តាយ ឪពុករបស់ខ្លួន រាល់ថ្ងៃត្រូវរត់គេចពីវា ថ្ងៃខ្លះក៏ត្រូវគេចាប់បានវៃស្ទើរស្លាប់ស្ទើររស់ នាងមិនអាចធ្វើអីកើតក្រៅពីនេះ ព្រោះនាងរៀនសូត្រមិនជ្រៅជ្រះ ត្រូវក្មេងដទៃមើលងាយរើសអើងមិនរាប់រក តាំងពីតូច ធ្វើអោយនាងមានអារម្មណ៏ថារាល់ថ្ងៃ គឺគួរអោយធុញទ្រាន់ណាស់ ចង់តែស្លាប់អោយបាត់ៗ ពីពិភពលោកដ៏សែនអយុត្តិធម៍មួយនេះ។
"បងប្រុស! បងស្រី! ជួយទិញបូរផួងផ្កាម្នាក់មួយមក ស្អាតៗណាស់" សម្លេងស្រទន់ពោរពេញដោយភាពផ្អែមល្ហែម បង្ហើបចេញពីបបូរមាត់ទន់ល្មើយរបស់ក្មេងស្រីម្នាក់ នាងតែងតេបង្ហាញទឹកមុខរីករាយ ញញឹមញញែម
ខុសពីអារម្មណ៏ក្នុងចិត្តដែលចង់តែអង្គុយស្រែកយំអោយឮៗ បង្ហាញពីអារម្មណ័ដែលតានតឹងគ្មានថ្ងៃរំសាយបាន។
"ហឹម!!..... " សម្លេងដកដង្ហើមធំបង្ហើបចេញពីមាត់ជារឿយៗ រាងកាយតូចស្តើងដាក់ខ្លួនអង្គុយចុះទៅលើឥដ្ឌ សម្លឹងទៅមនុស្សជុំវិញខ្លួនដែលគេសើចសប្បាយគ្មានទុកកង្វល់
[ព្រឹប!! ]
កំពុងតែអង្គុយសុខៗស្រាប់តែបុរសម្នាក់ដើរកាត់បានជ្រុះកាបូបលុយនៅជិតនាង
ឃើញដូច្នេះមិនចាំយូរ ដៃឈោងចាប់នោះ រួចរត់សម្តៅទៅបុរសនោះយ៉ាងលឿន តែក៏វាហួសពេលទៅហើយ ព្រោះបុរសម្នាក់នោះបានឡើងឡានក្រុងបើកចេញទៅបាត់ទៅហើយ។
ESTÁS LEYENDO
ជីវិតរបស់អូន[complete ]
Romanceគីម យ៉ុងអាន/ មីនយុនគ្គី ដើមឡើយខ្ញុំគ្រាន់តែជាក្មេងដែលប្រុសម្នាក់នោះយកមកផ្លុងចោលតែប៉ុណ្ណោះ តែពេលនេះគេបានត្រលប់មកវិញថែមទាំងត្រលប់មកជាមួយពាក្យថា "ជីវិតរបស់ខ្ញុំគឺជាអ្វីៗទាំងអស់របស់គេ" តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?
![ជីវិតរបស់អូន[complete ]](https://img.wattpad.com/cover/271318906-64-k629695.jpg)