Part 1

34 1 0
                                        

Part 1

រីងៗ ៚ សម្លេងទូរស័ព្ទបានរោទិ៍ឡើងព្រោះមានអ្នកខល ចូលម្ចាស់ទូរស័ព្ទកាលបើកំពុងតែគេងលង់លក់សុខស្រួលហើយនោះតែបែរជាមានសម្លេងរំខាន នាងក៏រាងម៉ួរម៉ៅបន្តិចតែក៏យកវាមកចុចទទួលទាំងមមីរមមើរ និងមិនទាន់ស្វាងគេងនៅឡើយ នាងតូចម្នាក់នេះក៏និយាយទាំងបិទភ្នែក ។

( ហាឡូ ? )

( មីន ឆេសុី !!!!!!!!!! ) សម្រែកដែលឮមកពីម្ខាងទៀតហាក់ដូចជាខឹងណាស់ចឹង ដោយសារតែសម្លេងស្រែកខ្លាំងពេកទើធ្វើអោយនាងត្រូវដកទូរស័ព្ទឆ្ងាយពីច្រចៀកបន្តិច មិនចឹងបែកក្រដាស់ត្រចៀកមិនខានទេ ។

មីន ឆេសុីជានារីវ័យ 20 ឆ្នាំម្នាក់នាងរូបរាងស្រស់ស្អាត តែ
អ្វីដែលសំខាន់ !! គឺនាងជាមនុស្សកំពូលខ្ជិលច្រអូសហើយ
ថែមទាំងពូកែច្រឡំ និង ពូកែភ្លេចទៀតផង តែមានពេលខ្លះក៏គួរអោយស្រឡាញ់ផងដែរ ។ ប៉ាម៉ាក់នាងបានលែងគ្នា
តាំងពីរនាងអាយុ 15 ឆ្នាំ ម៉ាក់នាងជាមនុស្សខ្សោយស្រាប់ដោយសារតែជួបរឿងប៉ះទង្គិចផ្លូវចិត្តខ្លាំងទៀតទើប
ធ្វើអោយគាត់ធ្លាក់ខ្លួនឈឺ ពេលបែកគ្នាពីលោកប៉ានាង 2 ឆ្នាំដំបូងម៉ាក់របស់នាងត្រឹមតែឈឺប៉ុណ្ណោះ តែ3ឆ្នាំក្រោយ
មកនេះគាត់ប្រែក្លាយជាមនុស្សរុក្ខជាតិ ពេទ្យប្រាប់ថាគាត់
មានតែពឹងលើកម្លាំងចិត្តប៉ុណ្ណោះហើយពេទ្យក៏មិនដឹង
ដូចគ្នាថាពេលណាគាត់អាចដឹងខ្លួនវិញឡើយ ។
ចំណែកឯប៉ារបស់នាងវិញតាំងពីលែងគ្នាជាមួយ
ម្ដាយនាងមក សូម្បីតែស្រមោលក៏នាងមិនដែលឃើញ
គាត់ផង ! រាល់ថ្ងៃនាងមានតែមិត្តសម្លាញ់ ចាង អុីវ៉ូ ម្នាក់
នេះឯង ។

( អុីវ៉ូ ? ហើយឯងស្រែករកអី ? ) អ្នកដែលកំពុងតែរមីរមួរនៅលើពូកក៏សួរទាំងធុញទ្រាន់ទៅកាន់មិត្តដែលខលមកទាំង
ព្រឹកព្រលឹមខុសទំនង រំខានការគេងរបស់គេអស់ ។

( នៅមានមុខមកសួរទៀតឯងភ្លេចហើយមែនទេថាថ្ងៃនេះយើងត្រូវទៅវិហារ កានម៉ូវ៉ា ) អ្នកម្ខាងទៀតដែលមានឈ្មោះថាអុីវ៉ូក៏និយាយដាស់តឿនមិត្តព្រោះគិតថានាងប្រហែលជា
ភ្លេចមិនខានទើបបានជាគេងត្រមួកមិនមើលម៉ោងបែបនេះ ។

( អូ៎សុំទោសយើងភ្លេច , ចឹងចាំបន្តិចទៅ ) ឆេសុីក៏បង្ខំខ្លួន
អោយក្រោកអង្គុយទាំងមិនទាន់អស់ងងុយនៅឡើយ ។

Magic Empire Where stories live. Discover now