គ្រួរសារត្រកូលគីមកំពុងអង្គុយជុំគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ បើយើងមើលពីចម្ងាយពួកគេប្រហែលជានិយាយគ្នារឿងអីហើយព្រោះមើលទៅឃើញតែស្នាមញញឹមគ្រប់គ្នាបែបនេះ។
គ្រាន់តែឃើញលីសានិងឆេដើរចូលមកភ្លៀមយូណាក៏ស្ទុះងើបឡើងពីសាឡុងហើយមកកៀកដៃរបស់លីសា។
«លីសា! ខ្ញុំពិតជានឹកបងណាស់»
«បងក៏នឹកឯងដូចគ្នា»
«ជំរាបសួរ! អ៊ំប្រុសអ៊ំស្រី!» ឆេនិយាយហើយក៏ដើរទៅអោបលោកគីមនិងអ្នកស្រីគីមព្រោះពួកគាត់ទាំងពីរប្រៀបដូចជាប៉ាម៉ាក់ទីពីររបស់នាងទៅហើយ។
«ជំរាបសួរដូចគ្នាក្មួយឆេ» លោកគីមអ្នកស្រីគីម
«លីសាត្រូវទេ?» លោកគីម
«ចាស៎! គឺខ្ញុំលីសា! សួរស្ដីអ៊ំប្រុសអ៊ំស្រី» លីសានិយាយរាក់ទាក់ទៅកាន់លោកគីមនិងអ្នកស្រីគីម។
«ក្មួយពិតជាស្រស់ស្អាតដូចដែលគេនិយាយមែនណ៎» អ្នកស្រីគីម
«ឃើញអត់! ខ្ញុំមិនដែលចេះនិយាយកុហកទេអ្នកម៉ាក់។»
«ម៉ាក់ដឹងហើយនាងច្រម៉ក់»
លីសាឮអ្នកស្រីគីមនិយាយបែបនេះនាងអៀនឡើងមុខក្រហមដូចប៉េងបោះ។
«ចាស៎! អរគុណអ៊ំស្រី!»
«ឯងមិនបាច់អៀនទេលីសា ម៉ាក់យើងគាត់ចូលចិត្តតែសរសើរគេបែបនេះឯង។» ជីស៊ូ
«បងស្រីជីស៊ូ ពាក្យខ្លះបងមិនចាំបាច់និយាយក៏បានដែរ។»
«ឯងថាអោយបងហ្ហេស៎?»
«ថាអោយបងជេននីទេដឹង?»
«ឯងពូកែឌឺមែនណ៎»
«ខ្ញុំមានបានឌឺឯណាគ្រាន់តែនិយាយតាមការពិតសោះ»
«បានហើយឈប់ឈ្លោះគ្នាទៅក្មេងៗ» លោកគីម
«និយាយអញ្ចឹងក្មួយឆេនេះខានមកលេងអ៊ំយូរដល់ហើយណ៎ ដឹងឬអត់ថាពួកយើងនឹកឯងណាស់» អ្នកស្រីគីម។
«អូននិយាយត្រូវ! ក្មួយឆេគួរតែមកលេងទីនេះអោយបានញឹកញ៉ាប់!» លោកគីម
«ខ្ញុំក៏នឹកលោកអ៊ំនិងអ្នករាល់គ្នាដូចគ្នា ប៉ុន្ដែមកពីខ្ញុំរវល់ធ្វើការពេកទើបមិនសូវមានពេលទំនេរ។»
DU LIEST GERADE
ជេននី គីមCEOរបស់ខ្ញុំ (ចប់✔️)
Actionស្នេហារវាងCEOផ្ដាច់ការនិងនារីបុគ្គលិកថតរូបមុខស្រស់
ភាគទី២០
Beginne am Anfang
