វិថីស្នេហ៍ម៉ាហ្វៀ

1K 55 0
                                    

_Part 46          « ជីវិតខ្ញុំលែងពាក់ព័ន្ធជាមួយលោកហើយ »

    ____________________________

ក្រោយពីយំឆ្អែតឆ្អន់រហូតដល់លែងមានទឹកភ្នែកស្រក់បន្តយ៉ុនអុីក៏ចាកចេញពីបន្ទប់នោះ នាងដើរកាត់សាឡុងដែលជាកន្លែងទទួលភ្លៀវក៏ឃើញប្តីប្រពន្ធគេកំពុងផ្អែមល្ហែមដាក់គ្នា ជុងហ្គុកថ្នាក់ថ្នមថើបប្រឡែងជាមួយនឹងដាយ៉ាណា ពិតណាស់យ៉ុនអុីពិតជាចង់អោយខ្លួនឯងធ្លាក់ក្នុងសភាពមួយនោះដែលតែវាមិនអាចនោះទេនាងក៏បានតែត្រឹមស្រមើស្រមៃតែម្នាក់ឯង នាងធ្វើមិនចាប់អារម្មណ៍មិនខ្វាយខ្វល់ហើយក៏ដើរបង្ហួសចេញទៅក្រៅបាត់

លើផ្ទៃសមុទ្រដ៎សែនធំល្វឹងល្វើយ នាងសម្លឹងទៅច្រកណាក៏មិនឃើញមានផ្លូវរត់ត្រឡប់ទៅវិញ នាងពិតជាអស់សង្ឃឹមខ្លាំងណាស់ហើយក៏លួចសួរខ្លួនឯងដែល ត្រូវជាប់ត្រូវស្លាប់នៅទីនេះពិតមេនទេ ? នាងបាត់បង់ជំនឿអស់ទៅហើយ នាងបិទភ្នែកដកដង្ហើមធំមួយហឿក បេះដូងលែងចង់ទទួលស្នេហាទៀតហើយចង់រស់នៅម្នាក់ឯង ទទួលស្គាល់ថានាងច្រណែនស្រីម្នាក់នោះដែលទទួលបានការថ្នាក់ថ្នមនឹងក្តីស្រលាញ់ ក៏ប៉ុន្តែប្រសិនបើមានជម្រើសអោយនាងជ្រើសនាងសុំមិនជ្រើសនៅក្បែរជុងហ្គុកម្តងទៀតនោះទេ នាងឆ្អែតឆ្អន់ហើយនាងលែងចង់ទទួលស្នេហាទៀតហើយ

“ បើខ្ញុំជំពាក់កម្មលោកខ្ញុំសុំសងលោកក្នុងជាតិនេះអោយដាច់ ”
“ ជាតិក្រោយខ្ញុំសុំសេរីភាព សុំមិនជួបមនុស្សដូចជាលោកនោះទេ ”
យ៉ុនអុីនិយាយរួចក៏បោះជំហានដើរចូលក្នុងទឹកជារើយៗ គ្មានអ្នកណាហ៊ានចូលទៅពាក់ព័ន្ធជាមួយនាងនោះទេ ភាគច្រើនក៏ឈរមើលរឺមិនខ្វាយខ្វល់ពីភាពល្ងង់ខ្លៅរបស់នាងដែលកំពុងតែធ្វើនៅពេលនេះ នៅពេលដែលសភាពផ្លូវចិត្តលែងនឹងន៎ លែងមានផ្លូវអោយជ្រើស ផ្លូវតែម្យ៉ាងមួយនេះក៏អាចគេចផុតពីការឈឺចាប់ជារៀងរហូតបានយ៉ាងងាយស្រួល

“ ល្ងង់បំផុតហើយ ” ដេរៀស៍ស្រែកឡើងទាំងភិតភ័យគេក្រឡេកឃើញពីចម្ងាយពេលនោះរាងកាយរបស់យ៉ុនអុីកំពុងតែលិចក្នុងជម្រៅទឹកជ្រៅទៅហើយ សម្លេងមួយនេះក៏រំខានទៅដល់ជុងហ្គុកដែលនៅខាងក្នុងទើបគេដើរចេញមកមើលសភាពការណ៍ខាងក្រៅដែល
ដេរៀស៍ប្រញាប់រត់ទៅអូសរាងកាយស្តើងឡើងមកគោកវិញ !

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now