វិថីស្នេហ៍ម៉ាហ្វៀ

Start from the beginning
                                    

“ ហេតុអ្វី ? ហេតុអ្វីបោកប្រាស់ស្នេហាខ្ញុំ ”
រំលឹកដល់កាលគ្រាដែលស្រលាញ់គ្នាដំបូង គេផ្អែមល្ហែម គេយល់ចិត្ត គេនៅក្បែរតាមនាងរាល់ថ្ងៃរហូតដល់នាងលង់ជឿនឹកស្មានមិនដល់ពីរឿងទាំងនេះ គេធ្វើដូចជាស្រលាញ់នាងណាស់ហើយវាក៏មិនមេនតែម្តងពីរដងទៅហើយស្នេហាមួយនេះ ! គេធ្វើជាស្រលាញ់ ហាក់ដូចខ្វះនាងមិនបាន ចុងក្រោយក៏ត្រឹមជាស្នេហាបោកប្រាស់គេចាត់ទុកនាងថាជាស្រីល្ងង់តាំងពីដើម

“ ព្រោះចៅហ្វាយមិនដែលចាត់ទុកអ្នកណាពិតប្រាកដតាំងពីដើម ”
“ យំនាំតែខាតទឹកភ្នែក ! ឆាប់ក្រោកមកកុំអោយខ្ញុំប្រើកម្លាំងបាយអី ខ្ញុំមិនចូលចិត្តធ្វើបាបមនុស្សស្រីទេ ” ដេរៀស៍និយាយម្តងទៀតព្រោះចំណាយពេលជាមួយនាងកាន់តែយូទៅៗហើយ យ៉ុនអុីជួតទឹកភ្នែកចេញហើយក៏ប្រញាប់ក្រោកដើរតាមដេរៀស៍

ក្នុងបន្ទប់ដាក់សៀវភៅធំល្វឹងល្វើយពេលនេះមានតែវត្តមានរាងក្រាស់នឹងរាងស្តើងដែលកំពុងប្រឈមមុខដាក់គ្នាតែពីរអ្នកប៉ុណ្ណោះ ដេរៀស៍អស់ភារកិច្ចហើយក៏ដើរចេញទៅបាត់

“ រវល់ទាក់អង្គរក្សយើងរឺបានយូយ៉ាងនេះ ” ជុងហ្គុកមុខប្រញ៉ូវដាក់នាងព្រោះថាចំណាយពេលអង្គុយក្នុងបន្ទប់នេះមិនដឹងជាប៉ុន្មានម៉ោងហើយទេ យ៉ុនអុីមិនឆ្លើយហើយក៏សួរបកទៅគេវិញ
“ លោកចិត្តខ្មៅថោកទាបណាស់ចនជុងហ្គុក ស្តាយណាស់ដែលខ្ញុំជួបមនុស្សដូចជាលោក ” បើពេលវេលាអាចថយក្រោយបាននាងនឹងមិនអោយជួបចនជុងហ្គុកនោះទេ ស្តាយក្តីស្រលាញ់ ស្តាយទំនាក់ទំនងល្អៗនឹងរឿងផ្សេងៗ ហើយរឹតតែស្តាយវិញទៀតនោះគឺលះបង់ព្រហ្មមច្ចារីអោយទៅមនុស្សដែលមិនអោយតម្លៃ

“ គឹតថាខ្ញុំចង់ស្គាល់ស្រីភិតក្បត់ដូចជានាង ? ” ជុងហ្គុកស្រែកគំហកហើយក៏ចាប់រាងកាយរបស់យ៉ុនអុីបោកផ្ទប់ទៅនឹងជញ្ជាំងមួយទំហឹង ក្រសែរភ្នែកបិសាចរបស់គេត្រឡប់មកវិញទៀតហើយ

“ ពីមុនខ្ញុំអាចច្បាស់លាស់ហើយក៏យកនាងមកធ្វើជាប្រពន្ធម្នាក់ទៀត ខ្ញុំអោយតម្លៃនាងណាស់តែនាងក៏ភិតក្បត់ទៅមានសាហាយដោយខ្លួនឯង ទង្វើរនាងថោកទាបណាស់នាងមិនមើលខ្លួនឯងទេរឺ ” គេឌឺដងផ្លែផ្កាអោយនាង ទឹកភ្នែកយ៉ុនអុីស្រក់ចុះនៅមុខរបស់គេមិនដាច់នាងសែនអាម៉ាស់ណាស់ដែលគ្មានភាពរឹងមាំគ្រប់គ្រាន់

“ ដោះលែងខ្ញុំទៅ ” នាងឈឺឆ្អែតឆ្អន់ហើយទើបនិយាយពាក្យនេះឡើង បើរស់នៅស្អប់គ្នាដដែលរស់នៅម្ខាងម្នាក់ពីគ្នាវាក៏ប្រសើរជាង ធ្វើបែបនេះមិនខុសអីពីសម្លាប់ទាំងរស់ សម្លាប់ដោយឈាមត្រជាក់បំផុត
“ វាមិនស្រួលដូចជានាងគឹតនោះទេមីនយ៉ុនអុី ” ជុងហ្គុកគំហកខ្លាំងៗ

“ ទង្វើរក្បត់នាងធ្វើឡើងពីដងហើយ នាងអោយខ្ញុំដោះលែងងាយៗអញ្ចឹងរឺ ? ដោះលែងស្រីដែលលេងសើចជាមួយខ្ញុំ ? ”
“ វាមិនងាយទេ នេះហើយជាមច្ចុរាជសម្រាប់ស្រីក្បត់ដូចជានាង បើកភ្នែកទទួលការឈឺចាប់អោយច្រើនទៅ នរកបើកផ្លូវស្វាគមន៍នាងហើយចាប់ពីពេលនេះនាងត្រូវរស់នៅជាមួយភាពឈឺចាប់មិនខុសអីពីធ្លាក់នរកទាំងរស់ ហឹសសស ” ជុងហ្គុករុញយ៉ុនអុីអោយដួលទៅលើការ៉ូ នាងលែងមានកម្លាំងហើយស្ពឹកអស់ហើយ ក្រាបទៅនឹងការ៉ូលែងក្រោក ការឈឺចាប់វាយលុយពេញបេះដូងបរិសុទ្ធរបស់នាង យំលែងលឺឈឺចាប់គេមិនដឹង ! គេចំអន់ឆ្អែតឆ្អន់ហើយក៏ដើរចេញ គេហៅនាងមកស្តាប់រឿងឈឺចាប់តែប៉ុណ្ណឹងរឺ ? គេចិត្តខ្មៅណាស់ យ៉ុនអុីសម្លឹងមើលម្ចាស់កាយដែលដើរចេញនោះគេមិនងាក គេមិនខ្វល់នឹងទឹកភ្នែករបស់នាងដែលហូរស្ទើរតែជោគធរណី គេមិនខ្វល់ថានាងឈឺ រឹតតែមិនខ្វល់អ្វីទាំងអស់ដែលទាក់ទងជាមួយនាង គេដឹងតែម្យ៉ាងគឺសងអោយនាងឈឺចាប់ក្បែរនឹងស្លាប់

“ ខ្ញុំហត់ណាស់ ” យ៉ុនអុីគេចទៅគម្លាតដែលងងិតគ្មានអ្វីសម្រាប់នាងនោះទេក្រៅពីពួនយំបន្ត 😔

__________________________

ម៉ាអាចោរចិត្តខ្មៅ 💥🌚

ChaeMin_ឆេមីន🥀

វិថីស្នេហ៍ម៉ាហ្វៀ ( រដូវកាលទី 2 ) [ Complete ✔️]Where stories live. Discover now