'' កំហុស '' TAEKOOK

Start from the beginning
                                    

« ជុងហ្គុក » មាឌតូចស្រែកចេញមកតិចៗរួចពេប
មាត់នៅពេលដែលជុងហ្គុកយកម្សៅធ្វើនំមកប៉ាត
នៅលើមុខទេដូចជាពុកមាត់ឆ្មារ ដោយសារតែមុន
នេះធ្វើម្ហូបសុខៗថេយ៉ុងក៏រអ៊ូថាឃ្លានBrownieទើប
នាយបបួលគេធ្វើតែម្ដងទៅ

« យ៉ាងម៉េចហ្ហឹម? អូនមើលទៅគួរឲ្យស្រឡាញ់សឹងអី កូនខ្លារបស់បង!!» នាយតបវិញព្រមទាំងច្បិច
ថ្ពាល់ថេយ៉ុងតិចៗ រួចឱនមុខទៅថើបថ្ពាល់ថេយ៉ុង
ខ្សឺតៗជាការលួងលោម ទើបមាឌតូចញញឹមលេង
ជាមួយនាយវិញ

« នំអូនជិតឆ្អិនហើយ» ថេយ៉ុងនិយាយភ្នែកសម្លឹង
ទៅក្នុងមាស៊ីនដុតនំមិនដាក់ វាជាលើកទីមួយហើយ
ដែលគេធ្វើនំនេះ ព្រោះរាល់ដងជុងហ្គុកតែងតែជា
អ្នកធ្វើ ព្រោះថេយ៉ុងកើតមកពីគ្រួសារអ្នកមាន
គេមិនសូវចេះធ្វើអ្វីច្រើនទេ តែគេប្រឹងរៀនធ្វើម្ហូប
សម្រាប់ប្ដីរាល់ថ្ងៃ

« នំរបស់បងទើបត្រូវ! អូនឯងឈរមើលបងធ្វើហើយចាក់វាចាក់ក្នុងពុម្ភសោះ» នាយជាប្ដីនិយាយញ៉ោះ  នាយចូលចិត្តនិយាយញ៉ោះគេរហូតហ្នឹង
តែទំនាក់ទំនងប្ដីប្រពន្ធរបស់ពួកគេមិនដែលឈ្លោះ
គ្នា ឬរកាំរកូសអ្វីឡើយ ព្រោះម្នាក់ៗសុទ្ធតែយល់
ពីគ្នា។

« ឆើសស៎ ចាំអូននឹងរៀនធ្វើម្ហូប ធ្វើនំឲ្យចេះជាងបង
ហើយឆ្ងាញ់ជាងបងធ្វើទៀត!!» ថេយ៉ុង

« រៀនទៅ!! អនាគតពេលមានកូន កូននិងមិនបាច់
មើលម៉ាក់គេធ្វើម្ហូបខ្លោច» ជុងហ្គុកសើចតិចៗ
តែថេយ៉ុង គ្រាន់តែឮពាក្យនាយភ្លាម គេក៏ឈរ
ស្ងៀមត្រឹង នឹកដល់អ្វីដែលគេត្រូវប្រាប់នាយ

« ជុងហ្គុក..!!» ថេយ៉ុងដកដង្ហើមធំបន្តិចរួចងាកទៅ
និយាយជាមួយនាយជាប្ដី

« ហ្ហឹម?»

« អូនមានផ្ទៃពោះហើយ» ថេយ៉ុងនិយាយជាមួយ
និងកែវភ្នែកភ័យខ្លាច និងអរក្នុងពេលតែមួយរង់ចាំ
មើលប្រតិកម្មរបស់អ្នកខាងនោះ គេពិតជាភ័យខ្លាំង
ណាស់

   ហេតុអី? គ្រាន់តែមានកូនហើយប្រាប់ប្ដីសោះ
ហេតុអ្វីគេត្រូវខ្លាច? ព្រោះជុងហ្គុក!! ជុងហ្គុកតែង
តែប្រាប់គេរហូតថាមិនទាន់ចង់បានកូននៅពេលនេះ
ទេ នាយនិយាយបែបនេះរហូត នៅពេលរួមមេត្រី
ជាមួយគ្នារាល់ដងជុងហ្គុកប្រយ័ត្នណាស់ នាយតែង
តែការពាររហូត ព្រោះមិនចង់ថ្លោះធ្លោយ ព្រោះនាយមិនទាន់ចង់មានកូននោះទេ

SHORT NOVEL ?Where stories live. Discover now