1~ បិសាចជញ្ជាក់ឈាម

665 43 2
                                        

៩០០ឆ្នាំមុន......

" ....យើងសូមដាក់បណ្តាសារទ្រង់នៅពេលមានអាយុ 18ឆ្នាំ ព្រះរាជបុត្រនិងត្រូវលង់លក់ ជាព្រះរាជបុត្រនិន្ទ្រាជារៀងរហូត!"

" បុត្រមាតា បើបុត្រត្រូវទទួលបណ្តាសារមួយនេះ មាតា សូមបួងសួងឲ្យបុត្របានភ្ញាក់ដឹងខ្លួនវិញ នៅពេលណាបុត្របានបឺតឈាមមនុស្សមានឈាម ពណ៌ផ្កាឈូក កើតនៅថ្ងៃព្រហស្បតិ៍ ពេញបូរមី បើសិនបុត្របានជញ្ជក់ឈាមរបស់គេ បុត្រនិងដឹងព្រះកាយវិញ ក្លាយជាអមតៈ គ្មានថ្ងៃស្លាប់"

ព្រះរាជបុត្រ បានធ្វើខុស ដោយបានជួយសង្គ្រោះ មនុស្សម្នាក់ហើយនាំឲ្យវិមាន Vampire ត្រូវបានបំផ្លាញ នាំទុក្ខដល់ ពិភពVampire បណ្តាសារនេះអាចដោះបាន លុះត្រាណា តែបានជញ្ជក់ឈាម មនុស្សមានឈាមពណ៌ផ្កាឈូក កើតចុះថ្ងៃព្រហស្បតិ៍ ពេញបូរមី ទើបទ្រង់អាចដឹងខ្លួនវិញបាន ហើយពិភព Vampire ក៏និងកើតមានឡើងម្តងទៀត។ តែយ៉ាងណា ក៏ត្រូវរងចាំរហូតដល់ ៣០០រយឆ្នាំម្តងទើបមានមនុស្សមានឈាមពណ៌ផ្កាឈូក តែយ៉ាងណាមនុស្សទាំងនោះតែងតែត្រូវបានសម្លាប់ដោយពពួកអ្នកកម្ចាត់បិសាច ដែលថែរក្សាការពារផែនពសុធា ព្រោះពួកគេមិនចង់ឲ្យពពួក Vampire មានជីវិតឡើងវិញឡើង ពួកគេបានព្យាយាមដុត បំផ្លាញ វិមាន Vampire តែមិនអាចដុតឆេះ ព្យាយាមដុតបំផ្លាញ រាងកាយរបស់ព្រះរាជបុត្រតែនៅតែគ្មានបានផល មានតែវិធីតែមួយគត់គឺសម្លាប់មនុស្សដែលមានឈាមពណ៌ផ្កាឈូក ដើម្បីកុំឲ្យពួកគេជួយសង្គ្រោះពួក Vampire បាន។ បន្ទាប់ពីព្រះរាជបុត្រត្រូវបណ្តាសារ ពិភព Vampire ក៏ចាប់ផ្តើមមានបញ្ហា ពួកអ្នកកម្ចាត់បិសាច បានសម្លាប់ Vampire ស្ទើតែផុតពូជ លើកលែងតែព្រះរាជបុត្រនិងអង្គរក្សរបស់ទ្រង់ប៉ុណ្ណោះដែលអ្នកកម្ចាត់បិសាច មិនអាចធ្វើអ្វីបាន។

" ចប់ហើយ មែនទេលោកតា?" សម្លេងស្រួយរបស់ក្មេងស្រីម្នាក់បន្លឺឡើង

" នៅមានបន្តទៀត តែថ្ងៃនេះប៉ុណ្ណឹងសិនចុះណា!" សម្លេងស្អកៗរបស់តាចាស់ម្នាក់បន្លឺឡើង ហើយបិទសៀវភៅបម្រុងនិងរៀបទុក ក៏មានសម្លេងក្មេងម្នាក់និយាយឡើង

" លោកតា តើយើងត្រូវទៅរក វិមាន Vampire នោះនៅឯណា? ហើយតើមាន Vampire និង អ្នកបង្រ្កាបបិសាច មានពិតមែនដែរទេ?" ក្មេងប្រុសម្នាក់និយាយហើយសម្លឹងមើលទៅលោកតា ទាំងចិត្តចង់ដឹង

បិសាចជញ្ជក់ឈាមWhere stories live. Discover now