🔞 « លោកក្មួយក្បាលខូច » 💦

908 30 0
                                    


// ភូមិគ្រិះត្រកូលហេនរីក //

សម្លេងឡូឡាបន្លឺស័ព្ទឡើងពេញភូមិគ្រឹះលោកឧកញ៉ាហេនរីក

« អូន ! ថេយ៉ុងកូនគេបាត់ទៅណាទៀតហើយ ? » លោកឧកញ៉ាសួរពីវត្តមានកូនប្រុសតែមួយគត់របស់ត្រកូលហេនរីកទៅអ្នកជាប្រពន្ធព្រោះថាមិនឃើញគេតាំងយប់ម្សិលមកម្លេស មិនដឹងជាហាច់ហើរទៅណាទៀតហើយ

« ថេយ៍ថាគេទៅកំដរមិត្តភក្តិគេនៅ Condo ២ ៣ ថ្ងៃ » អ្នកជាប្រពន្ធតបទៅប្តីទាំងមមាញឹកការងារក្នុងភូមគ្រឹះ ទោះជាគាត់មានឋានៈជាចៅហ្វាយនាយក៏ពិតមែន តែគាត់ផ្តល់តម្លៃនិងចាត់ទុកអ្នកក្រោមឪវាទដូចជាគ្រួសារចឹង ព្រោះតែការយកចិត្តទុកដាក់ ភាពចិត្តល្អនេះនៃគ្រួសារនេះហើយ ទើបធ្វើឲ្យមនុស្សក្នុងប្រទេសអត់ច្រណែនមិនបាននឹងសុភមង្គលគ្រួសារលោកឧកញ៉ាហេនរីក

« ទៀតហើយឬ ?! » អ្នកជាប្តីសួរព្រោះថាថេយ៉ុងនេះមានលេស
គ្រប់សាររពើតែម្តង ស្មានតែគាត់មិនដឹងពីចរឹកកូនម្នាក់ឬ ។ តែក៏ធ្វើឲ្យគាត់អត់បារម្ភមិនបានឪពុកណាដែលថាមិនស្រលាញ់កូននោះ ខឹងស្អប់យ៉ាងណាក៏នៅជាកូន

« បងកុំបារម្ភច្រើនពេក អូនបានដាក់ថ្នាំក្នុងកាបូបកូនហើយ » អ្នកជាប្រពន្ធដើរមកជិតប្តី ហើយលើលដៃដាក់លើស្មាគាត់កុំឲ្យបារម្ភច្រើនពេក ... ថ្នាំ ?!!

« ហ៊ឹមម បងចេះតែបារម្ភទៅណា ~ អូនក៏ដឹងថាកូនយើងមិនដូចក្មេងដទៃទេ !! » គាត់ក្រហឹមទបន្តិចមុននិងចាប់ដៃប្រពន្ធមកអង្អែលបំបាត់ការព្រួយបារម្ភ ជាការពិតណាស់កូនប្រុសតែមួយរបស់លោកឧកញ៉ាហេនរីក និង អតីតបវរកញ្ញាអ្នកស្រី ជីន-អេ មិនមែនធម្មតាដូចជាក្មេងប្រុសទូទៅនោះទេ !! ទើបតម្រូវឲ្យមានការយកចិត្តទុកដាក់ជាខ្លាំងពីឪពុកម្តាយ ។ កូនពូជតែមួយផង ><

បើសិនម្នាក់នោះនៅប្រហែលជាល្អ !!! ព្រោះមានតែគេទេដែលអាចទាក់ទាញ ថេយ៉ុងកូនខ្លួនឲ្យនៅមួយកន្លែងមិនហាច់ហើរទៅណាបាន ~ ហើយក៏ជាមនុស្សម្នាក់ដែលអាចការពារកូនប្រុសខ្លួនឲ្យចៀសផុតពីគ្រោះថ្នាក់ទាំងពួងផងដែរ ... ( មិនឲ្យផុតគ្រោះមិចបើងាកតែក្រញិចគ្នា មានពេលវេលាឯណាទៅគ្រោះថ្នាក់នោះ )

You've reached the end of published parts.

⏰ Last updated: May 14, 2021 ⏰

Add this story to your Library to get notified about new parts!

« លោកក្មួយក្បាលខូច » Where stories live. Discover now