ភាគបញ្ចប់:ការរៀបការ

Bắt đầu từ đầu
                                    

"បាទ!អឺ...អ្នកដែលនៅក្បែរបង????"Jing

"គេជាអនាគតប្ដីបង!បន្តិចទៀតរៀបការហើយកុំចង់មកដណ្ដើមឲ្យសោះ!"Xiao zhanទាញក្រវាត់ករបស់yiboឲ្យមកជិតគេរួចស្រដីឡើងដោយញញឹមចុងមាត់ ពីតូចដល់ធំប្អូនម្នាក់នេះតែងដណ្ដើមគ្រប់យ៉ាងពីគេ តែលើកនេះគឺគេមិនឱបដៃឈរមើលទៀតឡើយ

"ឆើស!ខ្ញុំគ្មានអារម្មណ៍នោះទេ!"

____________________

តុបាយ*

ធ្លាប់តែមានការសើចក្អើកក្អាយនិងសម្លេងរញ៉េរញ៉ៃរបស់កូនបីសាចតូចៗ តែថ្ងៃនេះត្រូវថែមសមាជិកថ្មីម្នាក់ទៀតធ្វើឲ្យពួកគេមិនហ៊ានរញ៉េរញ៉ៃក៏ព្រោះតែខ្លាចjingស្ដីឲ្យ ឮថាគេកាចណាស់!

"ខឹកៗ..."រាងតូចព្រឹកលេបកាហ្វេទាំងលំបាករហូតដល់ក្អកចេញមកដោយសារតែគេស្អប់កាហ្វេឃើញបែបនេះអ្នកស្រីxiaoក៏និយាយទៅកាន់គេទាំងក្ដីបារម្ភ

"បើក្មួយមិនចេះផឹក ក្មួយកុំផឹកអី!"

"ម..មិនអីទេ!"jingតបទៅគាត់វិញដោយដៀងភ្នែកសម្លឹងមើលទៅsasakiដែលគិតតែឈ្ងោកញ៉ាំអាហាររបស់ខ្លួនមិនខ្វល់ពីអ្វីទាំងអស់

Xiao zhanសម្លឹងមើលឃើញតាមក្រសែភ្នែករបស់jingទៅកាន់sasakiធ្វើឲ្យគេដឹងភ្លាមថាប្អូនម្នាក់នេះគិតអីទៅលើsasaki

"ខឹកៗ..."អាប៊ីក៏ឈ្លក់នឹងរសជាតិហិលធ្វើឲ្យគេឈ្លក់ជាខ្លាំង

Sasakiរត់ពីកៅអីរបស់ខ្លួនទៅរកកៅអីរបស់អាប៊ីនិងយកដៃជួយទ្រម្ហូបហិលនោះដែលអាប៊ីខ្ជាក់ចេញមក

"វ..វាហិលណាស់...អ..អូនញ៉ាំមិនកើតទេ តែអូនចង់ញ៉ាំម្ហូបនឹង!"ក្នេងតូចហាស្ដីឡើងដោយរកកលចង់យំ តែក៏បានកូនបីសាចតូចម្នាក់ទៀតហុចទឹកឲ្យគេផឹក

"ចាំបងចាប់ម្ទេសចេញ!"រាងសង្ហាររត់ទៅលាងដៃហើយផ្លាស់ប្ដូរមកអង្គុយក្បែរអាប៊ីនិងចាប់ម្ហូបមកដោយឆ្កិះយកម្ទេសចេញនិងបន្លែខ្លះដែលអាប៊ីមិនចេះញ៉ាំមកដាក់ចានរបស់នាយ ឯអាហារល្អៗគឺដាក់ក្នុងចានអាប៊ី

Jingសម្លឹងទៅក្មេងល្អិតម្នាក់នោះទាំងទឹកមុខស្ងួតក្រោយពីឃើញsasakiយកចិត្តទុកដាក់នឹងក្មេងម្នាក់នោះខ្លាំង

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ