ភាគទី45:គ្រប់យ៉ាងគឺដូចដើម

Beginne am Anfang
                                    

ហេតុអីក៏ក្លាយជាបែបនេះ?រយៈពេលជាង3ខែហើយចម្ងល់មួយនេះនៅមិនទាន់បានស្រាយនៅឡើយ

គ្មានអ្នកណាដឹងឡើយថាក្រោយពីបញ្ចប់ជីវិតរបស់ryuk ហើយគ្រប់យ៉ាងគឺត្រូវបញ្ចប់ដូចគ្នា yiboអាចនឹងទទួលបានអវៈយវៈគ្រប់គ្រាន់មកវិញ

តែគេក៏ត្រូវបាត់បង់គ្រប់យ៉ាងដូចគ្នា គ្រប់គ្នានឹងលែងមានការចងចាំនៅលើគេ អ្វីដែលធ្លាប់មានកន្លងមក វិមាន សណ្ឋាគារ ឡាននិងរបស់មានតម្លៃដែលមានទាំងប៉ុន្មានក៏ត្រូវរលាយបាត់ពីលើលោកនេះលែងសល់អ្វីក្រៅពីសម្បកខ្លួនឡើយ សូម្បីតែវេទមន្តនិងរាងកាយបីសាចរបស់នាយក៏បាត់បង់ដូចគ្នា

"អ្ហឹម..."ត្របកភ្នែកទាំងគូចាប់បើកឡើងម្ដងបន្តិចៗទាំងក្បាលនីងនោងវិលមុខជាខ្លាំង ទីនេះជាកន្លែងណា?

"W..Wang yibo..."រាងស្ដើងដង្ហើយរកឈ្មោះរបស់រាងក្រាស់មួយរំពេច ព្យាយាមចាប់បណ្ដាច់ខ្សែសេរ៉ូមតែក៏ត្រូវប៉ាម៉ាក់របស់ខ្លួនមកឃាត់គេទាន់

"កូនស្ងប់អារម្មណ៍!ប្រាប់ម៉ាក់មកថាអ្នកណាធ្វើបាបកូនបែបនេះ?"

"Yibo...yiboគេទៅណាហើយម៉ាក់?"សភាពxiao zhanពេលនេះនិយាយអ្វីក៏មិនស្ដាប់ អ្វីដែលគេដឹងគឺមានតែដង្ហើយរករាងក្រាស់តែប៉ុណ្ណោះ

"កូនរកអ្នកណា???yiboជាអ្នកណា?"សំណួររបស់ពួកគាត់ធ្វើឲ្យxiao zhanគាំងស្ញេញ

ពួកគាត់កំពុងសម្ដែងល្ខោនមែនទេ???វាមិនមែនជាពេលត្រូវមកស្ដាប់អ្វីដែលគ្មានប្រយោជន៍ឡើយ

ក្រាក

"Zhan!!!"jiyangនិងhaoxuanក៏មកដល់ជាមួយគ្នា ដោយមានកូនក្មេងតូចៗ5នាក់រូបរាងជាមនុស្សធម្មតាមកដល់ដូចគ្នា

"ឯងមានកូនហើយឬ?"xiao zhan

"ឯងនិយាយពីស្អី????កូនស្អី?ពួកគេជា...អ្ហឹម...ឯងមិនចាំទេមែនទេ?"jiyang

"យើងមិនស្គាល់ពួកគេទេ!"Xiao zhan

"កុំប្រាប់ថាបងភ្លេចបងប្រុសខ្ញុំម្នាក់ទៀតហា!?????"ព្រះអើយ!!haoxuanសឹងនឹងបោកក្បាលឲ្យស្លាប់ទៅហើយ!ហេតុអីក៏គ្មានអ្នកណាចងចាំបងប្រុសរបស់គេក្រៅពីគេនិងjiyangបែបនេះ?

"និយាយពីyibo?មានរឿងអីខ្ញុំត្រូវភ្លេចគេ?គេនៅឯណា??"xiao zhan

"អរគុណម្ចាស់ថ្លៃអើយដែលនៅចងចាំគាត់!គាត់មិនទាន់ដឹងខ្លួនឡើយ!"haoxuanដកដង្ហើមធូរទ្រូងដែលនៅមានxiao zhanនៅចងចាំពីរឿងនេះ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Wo Geschichten leben. Entdecke jetzt