ភាគទី44:អតីតកាល

Start from the beginning
                                    

ឌឹប*

រាងក្រាស់ក៏ដួលទៅលើដីមួយរំពេច

"ទ..ទុកជីវិតឲ្យខ្ញុំផង!ខ្ញុំមិនប្រាប់អ្នកណាពីរឿងនេះឡើយ!"

"ខ្ញុំមិនអាចជឿសម្ដីរបស់មនុស្សលោកបានឡើយ!"ryuk

"បើខ្ញុំកុហកលោកខ្ញុំនឹងត្រូវស្លាប់យ៉ាងវេទនា!"ពាក្យសម្បថរបស់នាយបានជះឥទ្ធិពលទៅលើryukមួយរំពេចបណ្ដាលឲ្យryukបញ្ឈប់សកម្មភាពរបស់ខ្លួន

"ល្អ!ខ្ញុំជឿលោក!កុំបំផ្លាញទំនុកចិត្តរបស់ខ្ញុំ!"ryukបែរក្រោយដើរសម្ដៅទៅរកសាកសព

"លោកជាបីសាចត្រូវទេ?លោកប្រាកដជាមានវេទមន្តដ៏អស្ចារ្យ!លោកប្រាកដជាអាចបំពេញរាល់អ្វីដែលគេត្រូវការបាន!អញ្ចឹងតើលោកអាចបំពេញបំណងប្រាថ្នានេះដល់ខ្ញុំផងបានទេ?"

"លោកចង់បានអី?"

"ប្រទានកូនឲ្យខ្ញុំមួយមក!"

"គួរឲ្យអស់សំណើចណាស់!"

"ខ្ញុំមិនបានលេងសើចនោះទេ!លោកចង់បានអ្វីក៏បានដែរឲ្យតែបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច!"

"ល្អ!បើលោកបង្ខំទៅហើយខ្ញុំក៏អាចឲ្យលោកមានកូនដូចគ្នា!តែមានអីត្រូវផ្ដោះប្ដូរ!"

"????"

"គេនឹងមានវេទមន្តរួមជាមួយនឹងរូបរាងកាយរបស់បីសាច!គេនឹងមានគុជ2ក្នុងខ្លួនដែលតំណាងឲ្យជីវិតរបស់អ្នកស្នងត្រកូលរបស់យើង!នៅពេលដែលគេអាយុ18ឆ្នាំ បណ្ដាសារនឹងបញ្ចេញឥទ្ធិពលឡើងដោយត្រូវឲ្យគេក្លាយជាអ្នកបន្តតំណែងពីខ្ញុំដោយតម្រូវឲ្យមានរបាំងមុខពេញមួយជីវិត បើហ៊ានតែដោះយូរគឺគេនឹងត្រូវថប់ដង្ហើមរហូតដល់ស្លាប់ លើកលែងតែពេលគេងប៉ុណ្ណោះ!"ស្ងាត់បន្តិចryukក៏និយាយបន្ត

"អ្វីដែលសំខាន់!រៀងរាល់ថ្ងៃ15រោចគឺត្រូវបូជាជីវិតមួយឲ្យមកយើង!គឺមនុស្ស!"ryuk

"សម្លាប់មនុស្សគឺនឹងធ្លាក់នរក ពួកគេគឺគួរឲ្យអាណិតណាស់!លោកមានវិធីផ្សេងទេ?"

"....."ryukស្ងាត់មិនហាស្ដីឆ្លើយតបទៅកាន់នាយឡើយ

"ចុះបើប្ដូរមកជាសត្វឥន្ទ្រី??ខ្ញុំដឹងថាលោកសុីមនុស្សគឺមកពីដើម្បីបង្កើនថាមពល!តែបើលោកសុីសត្វឥន្រ្ទីគឺបង្កើនថាមពលលឿនជាងមនុស្សគុណនឹង2!លោកមិនត្រូវការទេឬ?"

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now