មិនអាចខ្វះគ្នាបាន

Start from the beginning
                                        

Yihan ចាប់ទាញជាយអាវរបស់ Kevin និយាយខ្សឹបៗ

"ហេតុអីពួកគេភ្ជង់ចៅហ្វាយខ្លួនឯងចឹង!!"

"Long Aniya ទិញពួកគេពីទីផ្សារងងឹត ភាគច្រើនក៏អាពួកចេញពីគុកនឹងហើយតែ Sikong នេះឯងជាម្ចាស់ទីផ្សារងងឹត!!"

Yihan បើកភ្នែកធំៗ មិនគិតទេថាម្ចាស់ទីផ្សារងងឹតស្រស់សង្ហារដល់ថ្នាក់នេះ តែអាសង្ហានឹងទុកចិត្តមិនបានទេ។

"មើលទៅឆ្កែនៅចាំម្ចាស់របស់វាដែរ!!"

Yitain ប្រុសមាត់ឆៅនេះនិយាយម្ដងណាក៏ទាក់ទាញដែរ។ Yibo ដកដង្ហើមធំ គាត់ពេលនេះមិនមែនជាតួឯកទេ តែក៏ដឹងតែប្រុសនៅចំពោះមុខឃោរឃៅប៉ុណ្ណា គាត់ងាកមកមើល ORea ដូចជាពិបាកធ្វើចិត្តណាស់ Xiao Zhan ក៏មិនទាន់ជាស្រួលបួលដែរទើបងាកមកបង្គាប់ Yitain

"ឯងនាំពួកគេចេញទៅ!!ហើយយក AnTi ទៅធ្វើកោសល្យវិច័យផង កុំភ្លេចទៅរកសាកសពម្ដាយគេពេលដែលខ្ញុំរួចកិច្ចការចាំខ្ញុំទៅរកឯង"

Yitain ងក់ក្បាល ដើរទៅបីសាកសព AnTi ហើយក៏មាន Kevin មកជួយគ្រា ORea ផងដែរព្រោះគាត់លែងមានជំហរទៅហើយ Xiao Zhan និង Yihan ក៏ទៅជួយស្រាយចំណងរបស់ JiLi និង Yubin និងដើរចេញទៅទាំងអស់គ្នា សល់តែ Ji Ming ទេដែលនៅឈរអោបដៃមិននិយាយអ្វីទាំងអស់

"Ji Ming!!?"

Yibo សម្លក់ Ji Ming បែបគម្រាមកំហែងគ្មានផ្លូវជ្រើសរើសក្រៅពីដើរចេញទេ។ Sikong ញញឹមចុងមាត់ការពិតក៏ដឹងថាហេតុអី Yibo ដេញគេឲ្យចេញក្រៅអស់ សកម្មភាពខ្លះអ្នកផ្សេងមិនគួរមើលទេ

"ពួកឯងចង់ធ្វើស្អីក៏ឆាប់ធ្វើទៅ!!!"

Long Aniya ដូចជាមិនខ្លាចគេបាញ់សោះឬក៏ត្រៀមខ្លួនស្លាប់ទៅហើយ។ Sikong ដកដង្ហើមធំទឹកមុខញញឹមដដែរ

"វាជារឿងរបស់ពួកល្មោភអំណាចរបស់ពួកឯងខ្ញុំមិនចង់លូកដៃទេ តែឯងយកក្មេងត្រកូល Xiao មកពាក់ព័ន្ធ!! វាជាសំណាងអាក្រក់!!"

"ឯងចង់ផ្ដាំផ្ញើទេ!?"

Yibo និយាយដោយសម្លេងត្រជាក់ហើយទាញយកកាំបិទពីបុរសម្នាក់ដែរឈរជិតនោះដើរមករក Long

"Yibo ឯងខឹងមែនទេ!? វាមកពីក្មេងនោះឬការស្លាប់របស់ AnTi!??"

Yibo នៅតែមានទឹកមុខនឹងថឹងទាំងដែរគាត់យកកាំបិទចាក់ពោះរបស់ Long

You've reached the end of published parts.

⏰ Last updated: Mar 30, 2021 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now