ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ

Start from the beginning
                                    

វាមិនធំពេកនោះទេ តែអាចឲ្យពួកគេស្នាក់នៅបានដោយមិនឲ្យទើសចិត្តឡើយ!ហើយមានបន្ទប់ច្រើនទៀតហាក់ដូចជាមិនមែនគេស្នាក់នៅតែម្នាក់ឯង!ផ្ទុយទៅវិញការរៀបចំគឺស្រស់ស្អាតនិងសមរម្យប្រៀបបានទៅនឹងបីសាចដែលមានរបៀបរបបក្នុងការរស់នៅ

តែjiyangនៅមិនទាន់និយាយជាមួយកញ្ច្រោងមួយនោះនោះទេ ឯxiao zhanក៏ដូចគ្នាព្រោះមានអារម្មណ៍ថាខុសចំពោះកញ្ច្រោងមួយនោះដែលមិនបានសួរឲ្យច្បាស់ហ៊ានស្រែកនិងចង់ដាល់គេកណ្ដាលផ្សារ

"បន្ទប់អ្នកទាំងអស់គ្នាខ្ញុំរៀបចំរួចរាល់អស់ហើយ!អាចទៅសម្រាកបាន!ចាំខ្ញុំទៅធ្វើម្ហូប!តែ...អ្នកទាំងអស់គ្នាហូបអាហារមនុស្សឬបីសាច?"

"មនុស្ស!"all

"បាទ!"ថារួចកញ្ច្រោងតូចបម្រុងនឹងចាកចេញតែក៏ត្រូវxiao zhanស្រែកឡើងទៅកាន់គេ

"ចាំខ្ញុំជួយ!"រាងស្ដើងរត់ទៅកាន់ស្មារបស់កញ្ច្រោងមួយនោះរួចឲ្យគេនាំខ្លួនទៅផ្ទះបាយបាត់តែម្ដងទៅ

"បងមានរឿងនិយាយជាមួយអូន!"haoxuan

"លោកទៅជួយប្រពន្ធលោកសិនទៅ!"jiyangគេចពីក្រសែភ្នែករបស់រាងក្រាស់និងថយចេញពីនាយប៉ុន្មានជំហ៊ាន

លោក?នេះគេប្ដូរសព្វនាមហើយឬ?

"អូនយល់ច្រឡំហើយ!"រាងសង្ហារលែងនិយាយបន្តក៏ចាប់អូសរាងស្ដើងទៅខាងក្រៅដើម្បីបកស្រាយឲ្យគេយល់កាន់តែច្បាស់

ឯyiboមិនដឹងធ្វើអីក៏អង្គុយមួយកន្លែងសម្រាកបន្តិចព្រោះមានអារម្មណ៍ថាល្វើយៗ

ក្នុងផ្ទះបាយ*

"អ្ហឺ...ខ្ញុំសុំទោស!ខ្ញុំគ្មានចេតនាស្រែកដាក់ឯងនោះទេ!"xiao zhanឱនក្បាលបន្តិចជាការគួរសម

"ហ្ហឺសៗ...ខ្ញុំមានទៅយកទោសអីត្រឹមរឿងប៉ុណ្ណឹងនោះ?"

"អូរព្រះអើយ!!!ខ្ញុំនិយាយមែន!!ឯងស្អាតណាស់!!!ស្អាតជាងខ្ញុំទៀត!!!!ខ្ញុំច្រណែនឯងណាស់!រោមភ្នែក បបូរមាត់ ខ្ទង់ច្រមុះ ចិញ្ចើម ទម្រង់មុខ សម្បុរគឺperfectតែម្ដង!!!បើyiboមើលឃើញ មិនដឹងថាគេលង់ឯងយ៉ាងមិចទេ.."xiao zhanចាប់ដៃរបស់កញ្ច្រោងនិងពោលឡើងដោយអាការៈសប្បាយចិត្តដែលគេមិនយកទោសពៃរ៍ខ្លួន

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now