ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ

Start from the beginning
                                    

"អ្នកទាំង2ត្រូវជាអីនឹងគ្នា?"ភ្លាមៗសម្លេងរបស់jiyangលែងកាចដូចមុន គេសួរឡើងដោយសម្លេងខ្សាវៗបំណងមិនចង់បង្កររឿងតទៅទៀត សង្ឃឹមថាមិនដូចអ្វីដែលគេកំពុងតែគិតចុះ

"ប្រពន្ធ!!!!!!!!"មិនទុកឲ្យនាយអាចឆ្លើយបន្តបាន កញ្ច្ត្រោងមួយនោះក៏ហារស្ដីឡើងជំនួសនាយ

"ប្រពន្ធ???"គ្រប់គ្នាដែលនៅទីនោះភ្ញាក់ផ្អើលអស់ស្មារតីនៅពេលដែលឮពាក្យមួយឃ្លានេះ

"អ្ហឹម...និយាយជាមួយគេសិនទៅ!ខ្ញុំចាំនៅហាងតែ!តោះ!"jiyangងក់ក្បាលបន្តិចមិនចង់រំខានដល់ប្ដីប្រពន្ធរបស់ពួកគេទើបគេទាញដៃxiao zhanនិងyiboទៅហាងតែមុនដោយទឹកមុខធ្លាក់ចុះគិតតែសម្លឹងមើលទៅក្រោម

"Hey!!!!ពួកយើងដាច់គ្នាហើយតាស៎!!!!"haoxuan

"ខ្ញុំមិនបាននិយាយយល់ព្រមនោះទេ!"

"ឥឡូវចង់បានអីនិយាយមក ខ្ញុំអាចធ្វើគ្រប់យ៉ាងឲ្យតែឯងព្រមលែងលះ!!"haoxuan

"ខ្ញុំត្រូវការតែលោកតែប៉ុណ្ណោះ!ត្រឡប់មកនៅទីនេះវិញមក!ពួកយើងចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធយ៉ាងសាមញ្ញទៅល្អទេ??"កញ្ច្រោងតូចពោលឡើងដោយសម្លេងស្រទន់ស្របពេលដៃឈោងទៅកាន់ដៃនាយដើម្បីអង្វរដល់នាយ

"ទេ!"សម្ដីដាច់ខាតរបស់នាយបានប៉ះទង្គិចនឹងផ្លូវចិត្តរបស់កញ្ច្រោងតូចមួយនោះមួយរំពេច ឬមកពីមនុស្សម្នាក់នោះទើបនាយមិនព្រមនៅជាមួយគេ?

"រឿងអតីតទេ!បំភ្លេចវាចោលទៅ!លាហើយ!"haoxuanនិយាយឡើងហីៗដោយមិនខ្វល់ពីអ្នកដែលមាននាមជាប្រពន្ធក្រៅបេះដូងស្ថិតនៅចំពោះមុខខ្លួនឡើង

ជំហ៊ានជើងបម្រុងនឹងបិះចាកចេញពីទីនោះតែក៏ត្រូវកញ្ច្រោងតូចចាប់ដៃរបស់នាយជាប់

"បើលោកមិនប្រកាន់!លោកអាចនាំពួកគេទៅស្នាក់នៅផ្ទះរបស់ខ្ញុំមួយរយះបាន!ខ្ញុំមិនថាអ្វីនោះទេ!"កញ្ច្រោងតូចពោលឡើងដោយញញឹមស្រាលៗដាក់នាយបញ្ជាក់ថាគ្មានបំណងអាក្រក់លើពួកគេនោះទេ

"ហ្ហឹម...!!!!"

____________

អស់រយះពេលមួយសន្ទុះអ្នកទាំងអស់គ្នាក៏បានទៅដល់ផ្ទះរបស់កញ្ច្រោងតូចដែលនៅឆ្ងាយពីភូមិបីសាចបន្តិចប៉ុណ្ណោះ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now