ភាគទី37:កញ្ច្រោងកន្ទុយ9

Start from the beginning
                                    

"ហ្ហឹម...!!"yiboងក់ក្បាលយល់ព្រមឲ្យរាងស្ដើងដឹកដៃខ្លួនទៅក្នុងភូមិមួយនោះឯhaoxuanក៏ដូចគ្នាព្រោះអត់ហ៊ានដើរបែកគ្នាខ្លាចមានគ្រោះថ្នាក់

"អូនកុំនិយាយអីផ្ដេសផ្ដាសដឹងទេ?"yibo

"ហេតុអី?"xiao zhan

"ពួកគេគ្រោះថ្នាក់ណាស់!អូនដឹងតែប៉ុណ្ណឹងបានហើយ!"រាងសង្ហារខ្សឹបក្បែរស្លឹកត្រចៀករបស់រាងស្ដើងរួចដើរបន្តទៅមុខទៀត

ផឹប~~

"អ្ហឺស...ដើរមិនចេះមើលទេឬ???"jiyangដែលដើរជាមួយhaoxuanក្រោយគូyizhanក៏ស្រាប់តែទង្គិចទៅនឹងបីសាចម្នាក់ធ្វើឲ្យគេស្រែកឡើងទាំងភ្លេចខ្លួន

"...."បីសាចនោះមិនមាត់ក៏ឱនក្បាលសុំទោសបន្តិចជាហេតុធ្វើឲ្យបីសាចផ្សេងទៀតដៀងភ្នែកមើលទៅពួកគេទាំង2នាក់

"ពួកគេកើតអី?"jiyangងាកទៅសួររាងក្រាស់ដែលនៅក្បែរខ្លួន

"បិតមាត់ហើយដើរតទៅ!!!!"រាងសង្ហារយកដៃខ្ទប់ភ្នែករាងតូចរួចនាំគេចាកចេញទៅតាមគូyizhanយ៉ាងលឿនខ្ចិលនៅបន្ត

បន្តដំណើរបានបន្តិចក៏ស្រាប់តែប្រទះនឹងហ្វូងបីសាចកំពុងតែផ្ដុំគ្នាមើលការសម្ដែងរបស់បីសាចកញ្រ្ចោងដ៏ស្រស់ស្អាតមួយនោះ

សម្លេងនៃការច្រៀងដ៏ពិរោះរណ្ដំបូកឡំនឹងចង្វាក់ភ្លេងដ៏ស្រទន់សែនល្អឯកនៃពិនមួយនោះបានធ្វើឲ្យគ្រប់គ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍បីសាចកញ្រ្ចោងមួយនោះមួយរំពេច

រាងសង្ហារហាក់ភ្លឹកនឹងសម្រស់របស់កញ្រ្ចោងនោះរហូតដល់ភ្លេចខ្លួនជ្រុលព្រលែងដៃរាងតូចធ្វើឲ្យគេចម្លែកចិត្តនឹងនាយមិនស្ទើរ

"ច្រៀងពិរោះហើយស្អាតទៀត...!!"xiao zhanលាន់មាត់សរសើរកញ្រ្ចោងមួយនោះទាំងស្នាមញញឹមជាប់មាត់

"សម្លេងដូចក្របី....កុំមើល!!!"ភ្លាមៗក្នុងខ្លួនរបស់yiboហាក់ដូចជាមានកូនចិត្តមួយលួចអន់ចិត្តនឹងរាងតូចដែលសរសើរអ្នកដទៃនៅនឹងមុខខ្លួនបែបនេះមួយរំពេច

ខណៈពេលនោះដៃមាំក្រាស់បានស្រវ៉ាយកទៅខ្ទប់ភ្នែករបស់រាងស្ដើងដើម្បីកុំឲ្យគេមើលតទៅទៀត

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now