< អរនឹកឃើញហើយខលទៅស៊ូបីន > យ៉ុនហ្គី ថាហើយទាញទូរស័ព្ទខលទៅស៊ូបីនតែម្តង
< អាឡូ លោកចាហ្វាយ > ស៊ូបីន
< ស៊ូបីនឯងដឹងចាហ្វាយស្រីឯងទៅទីណាទេ? > យ៉ុនហ្គី
< ចាហ្វាយស្រីកើតអីមេនលោកចាហ្វាយ? > ស៊ូបីន
< គឺប្រពន្ធយើងខឹងយើងហើយមិនដឹងជាបើកឡានទៅណាទេយើងតាមរកម៉ាងៃហើយឯងជួយប្រាប់ យើងផងមើល > យ៉ុនហ្គី
< លោកចាហ្វាយសាកទៅរកគាត់នៅភូមិគ្រិះជិត មាត់សមុទ្រទៅក្រែងរកគាត់ឃើញ បើរកមិនឃើញ ចាំខលសួរខ្ញុំទៀតព្រោះខ្ញុំស្គាល់កន្លែងគាត់លាក់ខ្លួនច្រើន > ស៊ូបីន
< អឹម បានហើយចឹង > យ៉ុនហ្គី នាយក៏បានជិះទៅតាមដែលស៊ូបីនប្រាប់
មិនយូរប៉ុន្មាននាយក៏ជិះទៅដល់នាយក៏ឃើញឡានរបស់នាងតូចនៅទីនោះច្បាស់ណាស់ថានាងនៅទីនឹង។នាយក៏ដើរចូលទៅក្នុងក៏ឃើញនាងតូចកំពុងតែគេងលើតុមានស្រាជាច្រើនដបរាយប៉ាយឡើងពេញនឹង ហើយមិនដឹងថាគេងតាំងពីស្មាលណាបើនិយាយពីខ្លួនវិញធំខ្លិនស្រាឡើងងួង
< អូន... > យ៉ុនហ្គី រត់ទៅបីនាងតូចឲ្យគេងលើពូកវិញហើយក៏ជូតខ្លួនឲ្យនាង(តួនាទីជាប្តីតែប៉ុន្នឹងល្អណាស់សម្រាប់ admin😞😂)
< ហឹម....... > ជីមីន ក្រហឹមដើមករហើយក៏បើកភ្នែក តិចៗព្រោះមិនទាន់ស្វាងស្រវឹង
< អូនមីនងើបមកញាំបបរសិនមក > យ៉ុនហ្គី និយាយទាំងកាន់បបរពីផ្ទះបាយ
< អ្នកណាឲ្យលោកមកទីនេះ? > ជីមីន និយាយទាំងងុលៗល្បៀបមនុស្សស្រវឹង
< គ្មានអ្នកឲ្យមកទេគឺបងមករកប្រពន្ធបង > យ៉ុនហ្គី ដាក់ចានបបរលើតុហើយក៏មកអង្គុយលើពូក
< ប្រពន្ធលោកមិននៅទីនេះទេ > ជីមីន និយាយទាំងមុខស្មើរដាក់នាយបែបធ្វើមិនដឹងអីចឹងហា៎ស
< អូននឹងហើយគឺជាប្រពន្ធបង ហើយបងគឺជាប្តីរបស់អូន > យ៉ុនហ្គី
< អរប្តីខ្ញុំ? ប្តីខ្ញុំគេមិនធ្វើចរិកចឹងដាក់ប្រពន្ធទេ > ជីមីន និយាយទាំងសម្លក់មុខនាយ
YOU ARE READING
[ ប្រពន្ធមហាឃោរឃៅ ]ចប់✔
Actionចន ជុងគុក // គីម ថេយ៉ុង មីន យ៉ុនហ្គី // ផាក ជីមីន BOY X GIRL ប្រលោមលោកភាគខ្លី សាច់រឿងថ្មី រឿងប្រភេទសង្រា្គមរវៀងម៉ាហ្វៀប្រុសនឹងម៉ាហ្វៀស្រី ដែលម្នាក់ៗសុទ្ធតែដៃឆៅចិត្តគំណិតសាហាវឃោរឃៅ។ សូមអភ័យទោសរាល់ពាក្យសម្តីមិនសមរម្យ🥰🙏 07/03/2021📝 សរសេរដោយ : មីន...
[ PART 10 ] នាងខ្លាំងចឹងដល់ពេលណា?
Start from the beginning
![[ ប្រពន្ធមហាឃោរឃៅ ]ចប់✔](https://img.wattpad.com/cover/251826154-64-k682601.jpg)