"ហេតុអីបានជាឯងមិនចូលទៅសម្លាប់វាតែម្ដងទៅអាbo!!"
JiLi ជាមនុស្សដែលចូលចិត្តគិតងាយៗស្រាប់ហើយ ជាមួយនឹង Yibo ប្រុសឈាមត្រជាក់ ដៃធ្លាប់ប្រឡាក់ឈាមរាប់មិនអស់ម្នាក់នេះគ្មានអ្វីដែលទៅមិនរួចទេ។
Yibo ញញឹមចុងមាត់គួរឲ្យខ្លាចតែសម្រាប់គាត់វាគ្រាន់តែជាការសើចចម្អកដាក់ខ្លួនឯង មុននឹងទឹកមុខប្រែមកជាស្ងប់ស្ងាត់បែបព្រឺព្រួចវិញ
"Long Aniya ជាអ្នកណា!?គ្មានអ្នកណាហ៊ានជាមួយខ្ញុំតែក៏គ្មានអ្នកណាហ៊ានក្អកដាក់ត្រកូល Aniya ដែរ!! "
"យើងមិនអាចសម្លាប់គេបានទេមែនទេ!?"
Yihan សួរទៅពូរបស់ខ្លួនទាំងមិនពេញចិត្តដែលមិនអាចធ្វើអីគេបាន
"មិនបានទេ!!តែមានមនុស្សម្នាក់អាច!!ហើយផែនការរបស់ខ្ញុំគឺត្រូវពឹងពាក់គេ!!"
"អ្នកណាគេ!?"
"Yihan ឯងនឹងដឹងតែមិនមែនពេលនេះ!!"
ORea ប្រញាប់ឆ្លើយពេលដែលចាំផ្ដើមធុញទ្រាន់នឹងប្រធានបទនេះហើយក៏ភ្ជាប់ប្រធានបទមួយទៀតលើកមកនិយាយ
"ចុះឯងមានផែនការយ៉ាងម៉េច!?ថ្ងៃពិធីជប់លៀងជិតមកដល់ហើយ!!"
Yibo គោះតុតិចៗដោយម្រាមដៃចង្អុររបស់គាត់ វារាងស្មុគស្មាញបន្តិចព្រោះមនុស្សដូចជា Long Aniya គ្មានអ្នកណាអាចស្មានពីជម្រៅគំនិតរបស់គេបានទេ។
"រឿងនេះមិនអាចឲ្យ Xaio Zhan ដឹងទេ!!ខ្ញុំត្រូវការឲ្យនៅយប់នោះមិនមានវត្តមាន Xaio Zhan រួមជាមួយទេ!!"
"ហេតុអី!?គេជាតួសំខាន់បើមានគេសហការប្រាកដជាដំណើរការល្អ!!"
គ្រប់គ្នាយល់ស្របនឹងគំនិតរបស់ Yubin តែសម្រាប់ Yibo គាត់ធ្វើទឹកមុខតឹងរឹងបន្តិច បើគាត់ថាអត់គឺអត់ហើយកុំព្យាយាមកែប្រែ។
"វាប្រថុយណាស់!!យើងមិនទាន់ដឹងនៅឡើយទេថា long គេចង់បានអ្នកណាឲ្យប្រាកដ ហើយក៏មិនទាន់ច្បាស់ថាគោលដៅជា Xiao Zhan ឬអត់ បើសិនជាអាចទុក Xiao Zhan នៅកន្លែងសុវត្ថិភាពបានប្រាកដជាល្អ!!"
គ្រប់គ្នាសម្លឹងមើលទៅមុខ Yibo ដោយប្លែកចិត្ត ម្នាក់ៗនាំគ្នាភ្លឹកសឹងតែមិនដកដង្ហើមមានតែ ORea ទេដែលញញឹមបែបសើចចម្អក
DU LIEST GERADE
ស្នេហ៍ដូចទឹកឃ្មុំ (ចប់)
Romantikទឹកឃ្មុំគឺមានរស់ជាតិផ្អែមនិងស្អិត ចុះបើស្នេហាមនុស្សពីរអ្នកដូចជាទឹកឃ្មុំវិញនោះតែវា ទៅជាយ៉ាងណាវិញ គ្រាន់តែស្រមៃក៏មានក្ដីសុខ
ព្រះអង្គម្ចាស់ត្រកូលwang
Beginne am Anfang
