<ផ្ទះMai>
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
LUNA: បងKook....!
ហា៎ស.....!
JIMIN: ហា៎ស មុិចក៏ចឹង?
JOON:អាKook...!
KOOK: <ភ្ញាក់ឡើង> ហា៎ស..! ហេតុអីក៏ខ្ញុំនៅទីនេះ?
MAI : ហិ..ហិ..ហិ បងKook ហេតុអីក៏បងធ្វើបែបនេះដាក់
អូន? ហិ..ហិ..ហិ
LUNA:<ទះកំភ្លៀង>
KOOK: Luna ស្តាប់បងសិនអូន..! Luna..!
V : មុិចក៏បងហានធ្វើបែបនេះដាក់បងស្រីខ្ញុំទៅកើត?
JOON:នេះថ្ងៃរៀបការឯងណា អាKook? នេះ..នេះ..
អូយ.....!
JIMIN: លោកថៅកែ..! លោកថៅកែ យ៉ាងមុិចហើយ?
V : លោកអុំ..! លោកអុំ។
LUNA: លោកអុំ...!យ៉ាងមុិចហើយ។
JEN : លោកអុំ..! ឆាប់យកលោកអុំទៅពេទ្យទៅ។
KOOK:លោកប៉ា...!
<ផ្ទះLuna>
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
V : បងរៀបខោអាវទៅណា?
LUNA: «និយាយទាំងយំ» V ប្អូនស្តាប់បងណា ចំការមួយ
នេះ ឯងត្រូវមើលថែជំនួសបងចាប់ពីពេលនេះត
ទៅ។ បងទៅហើយ។
V : ចុះបងនឹងទៅនៅទីណា?
LUNA: បងនឹងទៅឲ្យឆ្ងាយ សែនឆ្ងាយ ឆ្ងាយពីទីនេះ។
គឺទៅក្រៅប្រទេស ពេលបងធូរស្បើយក្នុង
អារម្មណ៍បងនឹងត្រឡប់មកវិញ ។ទីនេះជាកន្លែង
ដែលបងរស់នៅតាំងពីតូចមក តែអ្វីៗគ្រប់យ៉ាងក៏ធ្វើ
ឲ្យបងឈឺចាប់ជាងគេយកទៅសម្លាប់ទៀត។ បងសុំ
Vអ្វីម្យ៉ាងបានទេ?
V : បាទ..! និយាយមក បងចង់សុំអ្វី?
LUNA: បងសុំឲ្យV កុំនិយាយរឿងនេះឲ្យអ្នកណាដឹងឲ្យ
សោះ បងសុំឯងណា។ បងនឹងមិនចោលទីនេះទេ
តែបងចង់ទៅឲ្យឆ្ងាយកុំឲ្យឃើញមុខប្រុសក្បត់
នោះទៀត។ បងទៅហើយណាV។
V : ឈប់សិនបង។
LUNA:មានអ្វីមែនទេ?
V : មើលថែខ្លួនផងបង។
អុំផា: អ្នកនាងតូចកុំទៅបានទេ? អុំមិនចង់ឲ្យអ្នកនាងតូចទៅ
ទេ។
LUNA:អុំផា..! អុំផាកុំយំអី។ ខ្ញុំត្រូវទៅហើយ ដូចខ្ញុំនិយាយ
ប្រាប់ចឹង ខ្ញុំមិនអាចនៅទីនេះបានទេ។ មនុស្សគ្រប់
គ្នានឹងចាត់ទុកខ្ញុំជាស្រីមេម៉ាយខាន់ស្លា ដែលមានគូរ
ដណ្តឹងទៅដេកឱបស្រីផ្សេងនៅថ្ងៃមង្គលការខ្លួន ខ្ញុំ
ខ្មាស់គេណាស់។ ឈប់យំទៅអុំ ខ្ញុំស្រឡាញ់អុំ
ណាស់។ អុំជួយមើលថែប្អូនប្រុសខ្ញុំជំនួសខ្ញុំផង។
អុំផា : ចា៎..! អ្នកនាងតូច អុំយល់ហើយ។ មើលថែខ្លួនឯងផង
ណាមនុស្សល្អរបស់អុំ ឆាប់ត្រឡប់មកវិញណា
អ្នកនាងតូច។
LUNA: ចា៎អុំ..! ខ្ញុំលាអ្នកទាំងអស់គ្នាសិនហើយ។
V&អុំផា: មើលថែខ្លួនផង។ សុវត្ថិភាពតាមផ្លូវ។
JIMIN:ហេតុអីទៅ? ហេតុអី....! ហេតុអីបានជាអូនធ្វើចឹង
ដាក់បងMai។ បងខំស្រឡាញ់អូនអស់ពីបេះដូង
ហេតុអី...! ហេតុអី.................!
KOOK: អាការៈប៉ាខ្ញុំយ៉ាងមុិចដែលលោកគ្រូពេទ្យ?
គ្រូពេទ្យ: អាការៈអ្នកជំងឺគ្រាន់តែធ្វើទុក្ខបេះដូងតែប៉ុណ្ណោះ
ប្រហែលមកពីអ្នកជំងឺជួបនឹងសកម្មភាពណាមួយ
ដែលមិនអាចទទួលយកបាន ទើបធ្វើឲ្យជំងឺ គាត់រើ
ឡើង។ សូមលោកកុំសូវឲ្យគាត់ជួបបញ្ហាបែបនេះ
ច្រើនពេក វាអាចឲ្យអាការៈគាត់រើឡើងវិញបាន
ហើយអាចបង្កឲ្យគាំងបេះដូងស្លាប់ក៏មាន។ សូម
លោកប្រយ័ត្នផង។
KOOK: បាទ..! អរគុណលោកគ្រូពេទ្យ។
KOOK: លោកប៉ា..! លោកប៉ា យ៉ាងមុិចហើយ?
JOON: នេះឯងមានមុខនៅសួរយើងទៀត? ចោរម្សៀត។
អ្នកបម្រើ:លោកម្ចាស់សម្រាកសិនទៅ អាការៈមិនទាន់ជា
សះស្បើយនៅឡើយទេ។
JOON: ខ្ញុំមិនអីទេ។ ឯងចេះធ្វើបែបនេះទៅកើត តើឯងជា
កូនយើងទេ? ឯង..! ឯង...អូយ..!
អ្នកបម្រើ: លោកម្ចាស់..! លោកម្ចាស់..! មិនបាច់ខំនិយាយ
ពេកទេ វានាំឲ្យអាការៈរើឡើង។ សុំលោកម្ចាស់
សម្រាកវិញទៅ។
<Kookចេញពីបន្ទប់>
KOOK: ពេលនេះខ្ញុំចង់និយាយប្រាប់អ្នកណាក៏គ្មានអ្នកជឿ
មែនហើយទៅប្រាប់Luna។ Lunaនឹងយល់ចិត្តខ្ញុំ
មានតែLunaទេ ដែរយល់។
<Kookទៅផ្ទះLuna>
KOOK: Luna..? Luna..! អូននៅទីណា? អ៎..! អុំផា..
អុំផា..អ្នកនាងតូចអុំគេនៅណា? អុំ..! អុំ..លឺខ្ញុំសួរ
ទេ?
អុំផា : មិនដឹងទេ។
KOOK: អុំ..! ហេតុអីនិយាយបែបនេះដាក់ខ្ញុំ?
V : <ដាល់Kook>នេះឯងនៅហ៊ានមកជាន់ទីនេះទៀត។
ឯងមិនសមជាកូនប្រុសទេ។ <ដាល់មួយដៃទៀត>
KOOK: បងចង់មករកLuna។ គឺបងគ្មានចេតនាទេ បងចង់
មកសារភាពកំហុស។
V : វាហួសពេលសម្រាប់មនុស្សប្រុសដូចជាលោក
ហើយ? មនុស្សដូចលោកសាកសមបំផុតហើយ។
KOOK:Lu..Lu..Luna..! ទៅទីណា ប្រាប់បងមក?
បងសុំអង្វរ។
V : គ្មានថ្ងៃដែលយើងប្រាប់ឯងទេ? ឆាប់ចេញពីផ្ទះយើង
ភ្លាមទៅ ឬក៏ចង់ឲ្យយើងហៅកម្មករមកអូសក្បាលឯង
ចេញ?
KOOK:មិនបាច់ទេ បងទៅវិញខ្លួនឯង។
YOU ARE READING
រឿង «ភ្លោះស្នេហ៍ប្រែកាយ» 🍇
Romance(សម្រាប់Liskook Stan) ចៃដន្យអ្វីដែលឲ្យបងជួបអ្នកផ្សេងដែលមិនមែនជាអូនណាLuna។ បងមិនដែលគិតឡើយថាបងអាចទៅធ្វើរឿងទាំងនេះឡើង..... «ក៏ព្រោះរឿងនេះAdminតែងឡើងដំបូងបង្អស់ ហើយក៏ធ្លាប់ផុសក្នុងTiktokហើយម្តងដែរ។ ពេលអ្នកទាំងអស់គ្នាអានទៅ លក្ខណៈដូចកូនក្មេងទើបច...
ភាគ16
Start from the beginning
