ភាគទី33:អាកូនក្មេង

Start from the beginning
                                    

"សំណប់ចិត្តពូកែម្លេស?"haoxuan

"ចេញឲ្យឆ្ងាយកុំនិយាយជាមួយខ្ញុំ!"jiyangងាកទៅសម្លក់ដាក់haoxuan

"មានវិធីបង្រ្កាបទេ?"yibo

"ឲ្យគេផឹកឈាមរបស់លោកទៅ!"ស្របនឹងសម្ដីរបស់ខ្លួនកាយស្ដើងងាកមុខទៅរករាងក្រាស់និងញញឹមលឹបភ្នែកដាក់គេថ្នមៗ

"អៅ!មិចបានត្រូវផឹកឈាមគាត់?"haoxuan

"ក៏ព្រោះតែគាត់ជាគូព្រេងរបស់គេនោះអី!វិធីបង្រ្កាបគឺមានតែប៉ុណ្ណឹងឯង!ព្រោះអ្នកដែលxiao zhanលង់ស្រឡាញ់គឺមិនមែនជាគូព្រេងរបស់គេនោះទេទើបវាគ្មានវិធីណាអាចបង្រ្កាបបាន!តែបើសិនជាផឹកឈាមរបស់មនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដ!នោះអំពើស្នេហ៍នឹងសាករលាបដូចទឹកជាមិនខាន!"jiyang

"មិនអីទេ!ប៉ុណ្ណឹងវាគ្មានបញ្ហាទេ!"yibo

"ល្អណាស់អញ្ចឹង!តោះទៅឲ្យលឿនទៅ"ថារួចក៏ចាប់អូសដៃyiboដើម្បីទៅរកxiao zhanទាន់គេនៅមិនទាន់ដឹងខ្លួន

ឆ្វាច់*

"អ្ហឹម!!!!!!!"កាំបិតត្រូវបានវះកាត់ឆូតពីលើសាច់របស់yiboអូសមួយឆ្វាច់ត្រង់ចំណុចដៃធ្វើឲ្យវត្ថុរាវត្រូវបានហូរស្រក់ចុះមក

Jiyangបណ្ដក់ឈាមចូលក្នុងមាត់របស់xiao zhanជាច្រើនដំណក់

"Haoxuan!"jiyang

"បាទពន្ធ?"haoxuan

"លោកប្រើថាមពលរបស់លោកឃាត់yiboផងទៅប្រយ័ត្នគេមិនអាចគ្រប់គ្រងខ្លួនឯងបាន!"និយាយបែបនេះក៏ព្រោះតែដឹងតាមរយៈដៃរបស់yiboដែលក្ដាប់យ៉ាងណែននិងញ័រដៃយ៉ាងខ្លាំងទើបធ្វើឲ្យគេរហ័សងាកទៅប្រាប់ដល់haoxuan

"ទទួលបញ្ជារ!"haoxuanងក់ក្បាលយល់ព្រមរួចប្រើវេទមន្តដើម្បីទប់ស្កាត់ខ្លាចក្រែងបីសាចក្នុងចិត្តរបស់yiboភ្ញាក់ឡើងបង្កជាអន្តរាយម្ដងទៀត

ជាច្រើនម៉ោងក្រោយមកគ្រប់យ៉ាងក៏រួចរាល់ឯyiboក៏សន្លប់បានសម្រេច

"អ្ហឹម....ហឹម...!!"អ្នកដែលនៅលើគ្រែត្រូវបានភ្ញាក់ដឹងខ្លួនឡើងដោយអាការៈស្រពិចស្រពិលឈឺខ្ទោកៗត្រង់ចំណុចផ្នែកនៃក្បាលហាក់ដូចជាមានអ្វីម៉្យាងកំពុងតែសង្កត់យ៉ាងអញ្ចឹង

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now