ឯងជាផ្នែកមួយនៃជីវិតខ្ញុំ

Start from the beginning
                                        

"ស្លាប់ហើយ!!"

ឲ្យដឹងគ្នាទៅថាអ្នកណាស្លាប់មុន Xaio Zhan លួចញញឹមចម្អក ទោះកំពុងតែឈឺជិតស្លាប់គាត់នៅតែមានមោទនភាពដែល Rosy អាយុតិចជាងគាត់

"ហេតុអីបានជាឯងញញឹម!?"

"ហេតុអីញញឹមមិនបាននៅពេលដែលយើងជាអ្នកឈ្នះ!!"

Yibo ជ្រួញចិញ្ចើម នឹងលើកដៃផ្ទាល់ថ្ងាស់ Xaio Zhan ឡើងក្រហម

"ក្រែងទើបតែងើបពីស្លាប់តើមែនទេ!?"

"អូយ....!!អ្នកណាទៅខ្វល់ទៅសំខាន់ខ្ញុំមិនទាន់ស្លាប់!!"

"កូនក្មេង!!"

Yibo ញញឹមក្រវីក្បាលនឹងគំនិតក្មេងខ្ជីតែមានអ្នកណាយល់អារម្មណ៍អ្នកដែលស្លាប់ហើយរស់ម្ដងទៀតទៅ ការដែលមិនទាន់ស្លាប់គឺជាកាដូដ៏ធំធេងរបស់ព្រះទៅហើយ

"បងbo!! បើសិនជាពេលវេលាអាចថយក្រោយបានបងចង់ធ្វើអី!?"

Yibo ទម្លាក់ចានបបរលើតុនឹងសម្លឹងមុខ Xaio Zhan បែបគិតពិចារណា

"ហេតុអីឯងសួរបែបនេះ!?"

"គ្រាន់តែឆ្លើយមក!!"

"ហ្អឹម!!!ចង់ធ្វើល្អដាក់ឯងឲ្យបានច្រើន!!"

លោកមិនសម្លាប់ខ្ញុំជាបុណ្យធំពេកហើយ Xaio Zhan និយាយប្រាប់ខ្លួនឯងតែទឹកមុខគាត់បែរជាសម្ដែងបែបត្រេកអរ

"បងក៏ល្អដាក់ខ្ញុំស្រាប់ហើយ!!ចុះបងជឿទេថាពេលវេលាអាចត្រឡប់ថយក្រោយហើយមនុស្សដែលស្លាប់រស់ឡើងវិញ !?"

Yibo សម្លឹងមើល Xaio Zhan ដោយខ្សែភ្នែកមុតស្រួចដូចជាកំពុងស្ទាបស្ទង់ចិត្ត

"ហ្អឹម....ឯងជាអ្នកឆ្លងពេលវេលាមែនទេ!?"

" ចុះបើមែន!?"

Yibo មើលទៅទឹកមុខប្រាកដប្រជាតែគាត់ក៏ញញឹមភ្លាមៗដែលមិននិយាយក៏ទាយដឹងថាមិនជឿដែរ

"ឈប់លេងសើចzhan!!ចាំបងយកកន្សែងមកជូតខ្លួនឲ្យព្រោះមុខរបួសនៅមិនអាចប៉ះទឹកបានទេ!!"

Yibo ងើបអង្អែលក្បាល Xaio Zhan មុននឹងដើរចូលទៅបន្ទប់ទឹក

ថាហើយគ្មានអ្នកណាជឿ!! Xaio Zhan ធ្វើមុខក្រញូវ គាត់ក៏ធ្វើចិត្តជាស្រេចហើយអំពីរឿងនេះ តែនៅតែខឹងទាល់តែបាន ពេលដែលក្រឡេកទៅឃើញចានបបរក៏ចាប់យកមកញ៉ាំគ្មានសល់មុនYibo ចេញមក

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now