ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?

Start from the beginning
                                    

ភ្លាមៗក៏មានសម្លឹងខ្សឹបមួយបានខ្សឹបដាក់ត្រចៀករបស់kyoបង្ហាញថាបើនាយបន្តដំណើរទៅមុខទៀតនាយនឹងបានហឹបដ៏មានតម្លៃមួយអាចឲ្យនាយមានអ្វីៗគ្រប់យ៉ាង សល់រយៈពេលតែ1នាទីតែប៉ុណ្ណោះក្នុងការរត់ទៅរកហឹបមួយនោះ បើយឺតយ៉ាវគ្រប់យ៉ាងគឺរលាយអស់គ្មានសល់

ពេលនេះនាយចាប់ផ្ដើមវ៉ល់ក្នុងខួរក្បាលពិបាកក្នុងការសម្រេចចិត្ត បើជួយដល់មេធ្មប់នោះនាយនឹងបាត់បង់ឱកាសក្នុងការរត់ទៅរកហឹបមួយនោះ

"K....kyo..."នាងព្យាយាមហុចដៃដើម្បីឲ្យរាងសង្ហារទាញខ្លួនឡើងក្រោកឈរ បើនាងអាចក្រោកឈរបានអណ្ដាតភ្លើងនឹងរលាយបាត់ដូចគ្នា

រាងសង្ហារក្រវាសដៃនាងចេញរួចរត់ទៅរកហឹបមួយនោះ នាយមិនអាចបាត់បង់ឱកាសដ៏ល្អមួយនេះបាននោះទេ

ឌឹប...
ច្រូច.....

"អ្ហឹក...."ដៃមាំក្រាស់លើកទៅបើហឹបមួយនោះ អ្វីដែលនឹកស្មានមិនដល់គឺគ្មានរបស់មានតម្លៃនោះទេបែរជាមានសត្វពស់2ក្បាលហក់មកត្របាក់ភ្នែករបស់នាយទាំងគូធ្វើឲ្យនាយដួលព្រូសទៅលើដីប្រកាច់ននៀលពេញឥដ្ឋ

ឈាមចាប់ផ្ដើមហូរប្រដេញគ្នាស្រក់ចុះមកជ្រៀបចេញពីគ្រាប់ភ្នែករបស់នាយ មេធ្មប់ដោយរងការប្រហារពីភ្លើងខ្លាំងពេកក៏ចុះខ្សោយសន្លប់បាត់ស្មារតីបាត់តែម្ដងទៅ

"អាចោរម្សៀត!សម្លាប់2នាក់ឯងស្រួលដូចឆ្កឹះអាចម៍ត្រចៀកតែបងប្រុសយល់ដល់មុខxiao zhanទេ!!"រាងសង្ហារដើរមកទាត់ក្បាលkyoដែលសន្លប់បាត់ស្មារតីនោះរួចចាប់អូសក្បាលគេនិងមេធ្មប់ទៅបន្ទប់ផ្សេងបាត់ទៅ

គ្រប់យ៉ាងក៏ត្រឡប់មកសភាពដើមវិញអស់ ស្នាមឈាមនិងពន្លឺនៃអណ្ដាតភ្លើងត្រូវរលុបអស់គ្មានសល់ពោលគឺងងឹតដូចដើម

បន្ទប់yibo*

"ហ្ហឹម..."ត្របកភ្នែកត្រូវបានបើកឡើងក្រោយពេលដែលសន្លប់អស់រយៈពេលប៉ុន្មាននាទី មិចក៏មានអារម្មណ៍ថាចម្លែកម្លេស??ដូចជារហើរៗ...

(ចង្រៃយ៎....!!!)រាងតូចបើកភ្នែកធំៗ កែវភ្នែកក្រលេកទៅមើលដៃនិងជើងដែលជាប់ឃ្នោះ ចុះសម្លៀកបំពាក់គេនៅឯណា????(ស្រាត)ហើយមិចក៏មានអាត្រចៀកទន្សាយនឹងនៅលើក្បាលគេយ៉ាងអញ្ចឹង?គេវ៉ល់អស់ហើយ...

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now