បងប្អូន

Start from the beginning
                                        

(បងbo មានបញ្ហាអីឬអត់!?)

"គ្មានទេ!!ប៉ុណ្ណឹងបានហើយចាំខ្ញុំទាក់ទងទៅទៀត!!"

Yibo ប្រញាប់បិទទូរស័ព្ទ នឹងងាកទៅសម្លឹងមុខក្មួយប្រុសដែលទប់អារម្មណ៍សឹងមិនជាប់

"យើងប្រគល់ឲ្យឯង Yihan !!"

Yihan សម្លឹងមុខលោកពូបែបរករឿងនេះក៏ជាមួយផ្នែកនៃកំហុសរបស់ Yibo ដែរ

"ខ្ញុំសង្ឃឹមថាលោកពូមិនស្ដាយក្រោយចុះ!!"

Yihan បោះជំហានដើរចេញទៅជាមួយនឹងកំហឹងនៅឆាបឆេះនៅឡើយ បើកឡានដូចហោះអញ្ចឹងអ្នកផ្សេងទៀតបានតែសង្ឃឹមថាគេមិនមានគ្រោះថ្នាក់អីទៅចុះ

"ពិតជាទំនាក់ទំនងល្អពិតមែនសូមសរសើរ!!"

Ji Ming និយាយឌឺដងទៅគូរសត្រូវរបស់ខ្លួន តែក៏ត្រូវ AnTi ចូលខ្លួនមកវាយបកជំនួស

"តែក៏គ្រាន់បើជាងអ្នកដែលត្រូវសាច់ញាតិបោះបង់!!"

Ji ming សម្លក់មុខ AnTi ដោយច្រឡោតវាកម្រនឹងធ្វើឲ្យគាត់ច្រឡោតណាស់មើលទៅរឿងគ្រួសារជារឿងដែលមិនអាចយកមកនិយាយនៅចំពោះមុខគាត់បានទេ

"AnTi!!ឯងជួយទៅតាម Yihan បន្តិចទៅ "

Yibo ប្រញាប់ដេញ AnTi ចេញព្រោះ ji Ming មិនមែនជាមនុស្សចិត្តល្អប៉ុន្មានទេ ចំណែកអ្នកដែលដឹងខ្លួនថានិយាយខុសក៏មិនស្រណុកក្នុងខ្លួនប៉ុន្មានដែរ ប្រញាប់ប្រញាល់ងក់ក្បាលរកផ្លូវរត់ហើយ

មកមើល Yihan ដែលបើកឡានដូចហោះឆ្ពោះទៅវិឡាផ្ទាល់ខ្លួនរបស់ Rosy ហើយក៏មានឡានខ្មៅបើកតាមពីក្រោយជាឡានរបស់ AnTi នេះហើយ នេះ Yihan បើកចេញមកយូរហើយនៅតាមទាន់ទៀតតែ Yihan ក៏មិនបានទាស់ទាល់អីទេគិតតែពីគោលដៅរបស់ខ្លួន

វីឡាពីរជាន់ដែលស្ងប់ស្ងាត់ មិនមានសូម្បីតែអ្នកយាម Yihan បើកទ្វារឡានចេញមកហើយងាកមកមើល AnTiដែលដើរសំដៅមករក

"លោកមកធ្វើអី!?"

"មកតាមឯងនឹង!!បើឯងសម្លាប់គេមិនមែនជារឿងធំទេតែបើគេសម្លាប់ឯងយើងក៏មិនរស់ដូចគ្នា!"

Yihan សម្លក់ AnTi មុននឹងបែរដើរចូលទៅ តែវីឡាធំបែបនេះគ្មានអ្នកយាមម្នាក់សោះចម្លែកមែន

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now