Episode 6: សម័យកាលខុសគ្នា

77 13 0
                                    

     *នៅក្នុងមន្ទីរពេទ្យ*

"ម៉ាក់? ម៉ាក់ខ្ញុំឈ្មោះម៉ាឡៃ មិនមែនឈ្មោះផាវីទេ នេះអ្នកមីងច្រឡំមនុស្សហើយ" Front ឆ្ងល់ហេតុអីបានជាគាត់ចម្លែកម្លេះ

"នេះកូនមិនចាំម៉ាក់ទេហេស front កូន?" អ្នកស្រីផាវី និយាយទងឆ្ងល់ហេតុអីគ្រាន់តែដួលប៉ុណ្ណឹងហេតុអីក៏កូនគាត់មិនចាំអី្វបែបសូម្បីតែម្តាយខ្លួនបែបនេះនោះ។

"មិញនេះអ្នកមីងហៅខ្ញុំFrontមែនទេ?" Front សួរ

"មែនហើយកូនឈ្មោះfront កុំប្រាប់ថាកូនមិនចាំណា"អ្នកស្រីផាវី ចាប់ផ្តើមឆ្ងល់ទៀតហើយមិនចាំសូម្បីតែឈ្មោះខ្លួនអែង។

"គឺ~គឺមិនមែនទេខ្ញុំចាំតើ"Front និយាយទាំងញញឹមតិចៗហើយក៏គិតក្នុងចិត្ត

  *នេះជាកន្លែងណាមិនដែរឃើញពីមុននោះទេ ចម្លែកណាស់ ហើយតើខ្ញុំនៅទីណាទៅអ្នកមីងនេះមិនមែនជាម៉ាក់ខ្ញុំទេតើគាត់ទៅណាទៅ ហើយនៅមានឈ្មោះខ្ញុំទៀត តើFrontបោះជាអ្នកណាទៅវានជាគាត់ហៅខ្ញុំថាFrontបែបនេះទៅវិញ ខ្ញុំមានឈ្មោះថាFourthតេតើ តែមានអារម្មណ៍ថាខ្ញុំបានប្តូរអ្វីម្យ៉ាងចឹង ឬក៏ខ្ញុំបានប្តូររាងកាយ ខ្ញុំចាំបានថា មុនមកដល់ទីនេះខ្ញុំបានដើរលេងនៅក្រោយផ្ទះហើយឃើញសៀវភៅចម្លែកនៅក្នុងហិបមួយវាបានចេញពន្លឺហើយខ្ញុំក៏បានទៅបើកមើលេ បន្ទាប់មកក៏មកច៊ដល់ទីនេះទៅវិញ ហ៊ើយយយ*

*កាត់បន្តិចអោយងាយយល់: អ្នកនៅឆ្លងទៅសម័យបុរាណមានឈ្មោះថា front តែពេលទៅដល់ទីនោះមានឈ្មោះថា fourth តែហៅFourthតែម្តងទៅ
ហើយឆ្លងមកសម័យបច្ចុប្បន្នមានឈ្មោះថា fourth ពេលមកដល់ទីនេះមានឈ្មោះថាfront ហើយហៅឈ្មោះតាមសម័យកាលគេតែមនតងទៅ។*

< Cut >

"Front ~front កូនយ៉ាងមិចហើយហេតុអីភ្លឹកបែបនេះមិនស្រួលខ្លួនហេស ចឹងគេងទៅពេលល្ងាចគ្រូពេទ្យអោយចេញទៅផ្ទះហើយ"អ្នកស្រីផាវីដាក់អោយកូនគេងហើយគាត់ក៏គេងតាមក្រោយ។

    *ពេលល្ងាចនៅផ្ទះ*

"ដល់ផ្ទះហើយមែនទេ?" Front សួទៅអ្នកទាំង2

"មកដល់ហើយកូនចុះមក"អ្នកស្រីក៏ដឹងដៃកូនចូលក្នុងហើយលោកប៉ាចាំយកអីវ៉ាន់ចូលទៅក្នុង។

គ្រាន់តែចូលមកដល់ក្នុងផ្ទះគេនេះភ្ញាក់ផ្អើលជាខ្លាំងព្រោះតែផ្ទះនេះគឺធំខ្លាំងណាស់ធំជាងផ្ទះគេគុណនិង2_3អែណស់ មានសួនច្បារ អាងហែលទឹក កន្លែងលេងបាល់ វៃកូនហ្គោហ។ល។  ក្នុងផ្ទះនេះមានអ្នកបម្រើច្រើនគួរសមព្រោះថាផ្ទះនេះគឺធំខ្លាំងណាស់។

"តើបន្ទប់ខ្ញុំនៅអែណាម៉ាក់? គឺ~គឺមកពីខ្ញុំទើបតែងើបពីឈឺចឹងហើយរៀងភ្លេចភ្លាំងបន្តិច"front និយាយសើចបន្លប់

"គឺឡើងទៅលើជាន់ទី2ហើយបត់ស្តាំទៅ ឃើញហើយបន្ទប់កូន ហើយឡើងទៅងូតទឹកសម្អាតខ្លួនទៅអាងនិងចុះមកញុាំបាយ" អ្នកស្រីផាវីនិយាយប្រាប់កូនទាំងអង្អែលក្បាលកូនតិច គាត់ស្រឡាញ់កូនគាត់ណាស់ព្រោះមានកូនតែ1គ្រាប់ស្រឡាញ់ស្វើលេប។

"បាទ~ចឹងកូនសុំទៅលើសិនហើយ"front និយាយហើយក៏ឡើងទៅបន្ទប់បាត់ទៅ អ្នកស្រីផាវីមើលកូនឡើងទៅលើបាត់ក៏គាត់ចូលទៅធ្វើអាហារបាត់ទៅ ផ្ទះមានអ្នកបម្រើមែនប៉ុន្តែគាត់នៅតែធ្វើព្រោះតែគាត់ចង់អោយប្តីនិងកូនញុាំម្ហូបដែរគាត់ធ្វើអោយផ្ទាល់ដៃ។

______________________

Tobe Continued bye bye 🤗❤️

Enjoy for reading 🤞🏻🤍

You've reached the end of published parts.

⏰ Last updated: Apr 18 ⏰

Add this story to your Library to get notified about new parts!

និស្ស័យស្នេហ៍ ឆ្លងភព🪐❤️ •||• Transplanetary love🌠Where stories live. Discover now