Episode 3: មិត្តភាព

109 17 2
                                    

    ពេលថ្ងៃ
*តុក តុក* ទ្វាបានគោះដោយដៃអ្នកបំរើប្រុសម្នាក់មានរាងតូច សម្បុលស្រអែមរលោង សក់ររោង ញញឹមស្អាតទៀតផង

"អ្នកប្រុសតូច ឆាប់បើកទ្វាលោកជំទាវអោយយកអាហារមកជូនអ្នកប្រុស បាទ " Winny ជាអ្នកបំរើជំនិតរបស់រាងតូច

"ចាំបន្តិច~~" Fourth ងើបទៅបើកទ្វាទាំងមិនទាន់ស្វាងពីគេង

*ក្រាក*

"អ្នកប្រុសនេះអាហារ លោកទំទាវអោយយកមកអោយអ្នកប្រុសបាទ •   ‿   •  " Winny និយាយទាំងញញឹមលឹបភ្នែករបស់គេ គេគួរអោយស្រលាញ់ណាស់ ស្លូតបូត ស្រស់ស្អាត ហើយស្មោះត្រង់ទៀតផង។

"ឆាប់ចូលមកខាងក្នុងសិនមក"Fourth និយាយទាំងញញឹម ហើយក៏អញ្ជើញគេចូលខាងក្នុង

"អ្នកប្រុសត្រូវការអ្វីបន្ថែមទេ បាទ"Winny និយាយដោយមិនភ្លេចញញឹម

"មិនអីទេ អែងអង្គុយសិនមក"Fourth និយាយដោយមិនភ្លេចហៅគេមកអង្គុយលើកៅអី

"មិនអីទេអ្នកប្រុសតូច"Winny និយាយទាំងញញឹមមិនសូវសម

"មិនអីទេអង្គុយមក យើងមិនប្រកាន់ទេ"Fourth

"បាទ អ្នកប្រុសតូច" Winny

"អែងឈ្មោះអី ហើយមានអាយុប៉ុន្មានហើយ កូនចៅអ្នកណា អែងមានសង្សា ហើយឬនៅ"Fourth គ្រាន់តែគេអង្គុយភ្លាមចាប់ផ្តើមសួរគេភ្លេត តែម្តងទាំងម្ចាស់សាមីខ្លួនគេបើកភ្នែកធំៗមិនទាន់បានដកដង្ហើមស្រួលបួលផងអ្នកប្រុសតូចគេសួរធ្វើដូចមិនដែលគ្គាល់គ្នា។

*គាំង*

"អេ~អេ អែងលឺយើងសួឬអត់និង?"Fourth សួរដោយយកដៃដៃក្រវី លើមុខWinny

"បា~បាទ អ្នកប្រុសតូច"Winny ស្រាប់តែភ្ញាក់មួយរំពេច

"នេះអ្នកប្រុសមិនចាំខ្ញុំទេហេស??" Winny សួរទាំងភ្ញាក់ផ្អើល អ្នកប្រុសគេឈឺតែប៉ុន្មានថ្ងៃសោះបែជាមិនចាំគេទៅវិញ

"គឺ~គឺ មកពីយើងភ្លេចនិងណាប្រហែលមកពីយើងឈឺហើយបានជាយើងភ្លេចដូច្នេះ សម្រេចថាអែងនេះណែនាំខ្លួនឬអត់និងហាស" Fourth និយាយទាំងសើចមិនសូវសម

"បាទ~គឺខ្ញុំឈ្មោះថា វីននី មានអាយុ19ឆ្នាំហើយ ខ្ញុំគឺជាកូនកំព្រាគ្មានពុកម៉ែដូចគេទេ" Winny និយាយទាំងកល់ទឹកភ្នែករកយំតែបាន Fourth លួងលោមគេទើបគេលែងអីវិញ

"គឺ~គឺយើងសុំទោសណាមកពីយើងមិនដឹងទើបធ្វើអោយប៉ះប៉ាល់អារម្មណ៍អែងមែននេះ" Fourth និយាយទាំងធ្វើទឹកមុខកំសត់

"មិនអីទេអ្នកប្រុសតូចខ្ញុំរីករាយនិងប្រាប់អ្នកប្រុសតូចស្រាប់ហើយ" Winny និយាយទាំងញញឹមស្រស់មកកាន់ហ្វូត

"អែងនេះយ៉ាប់ណាស់"Fourth ក្រវីក្បាលនិងសើចព្រោះតាំងពីគេមកដល់ទីនេះគេមានអារម្មណ៍មិនមានអ្នកនិយាយជាមួយគេ និងធ្វើអោយគេញញឹមបានទេ តែពេលនេះគេមានក្មេងប្រុសម្នាក់ដែរធ្វើអោយគេញញឹម បានហ្វូតមានអារម្មណ៍ថាចូលចិត្តវីននីណាស់ព្រោះគេមានចរិក រួសរាយ រាក់ទាក់ និងពូកែនិយាយណាស់ ។

"អើ ហើយចុះអែងមានសង្សារទេ"Fourth  សួទាំងសើច

"បាទខ្ញុំមិនទាន់មានទេអ្នកប្រុស តែក៏មានមនុស្សក្នុងចិត្តរួចដែរហើយ"Winny និយាយឃ្លាចុងក្រោយដោយយកដៃខ្ទប់មាត់ហើយសើច

"អែងនេះ មែនហើយចាប់ពីថ្ងៃនេះទៅយើងធ្វើជាមិត្តនិងគ្នាទៅ បានទេ" Fourth និយាយទាំងញញឹមនិងចាប់ដៃ winny ផង

"ខ្ញុំមិនហ៊ានទេអ្នកប្រុស ព្រោះខ្ញុំគឺជាអ្នកបំរើ អ្នកប្រុសគឺជាចៅហ្វាយ រាប់អានខ្ញុំដូចមិនសមទេអ្នកប្រុស ណាមួយខ្ញុំខ្លាចលោកប្រុស លោកស្រីដឹងខ្ញុំនិងស្លាប់ជាមិនខានទេ អ្នកប្រុសតូច យល់ល្អនៅបែបនិងល្អជាង" Winny រៀបរាប់យ៉ាងវែង ដោយទឹកមុខភ័យFourth ឃើញទឹកមុនវីនភ័យក៏សើច

"អែងនេះចេះភ័យ ទៅកើត មិនអីទេ នៅក្នុងផ្ទះយើងជាចៅហ្វាយ តែពេលចេញទៅក្រៅយើងជាមិត្តភក្តិ តើល្អទេ ណាមួយយើងក៏ចង់មានមិត្តដូចគេដែរ"Fourth ធ្វើទឹកមុខយ៉ាងគួរអោយអាណិត

"បាទ ចឹងក៏បានមោះឆាប់ញុាំបាយទៅត្រជាក់អស់ហើយ " Winny និយាយទាំងញញឹម ហើយក៏យកដៃកៀក ក ហ្វូត

"ណែ ពេលនេះយើងជាចៅហ្វាយអែងណា អីសាត់"fourth វៃដៃវីនហើយក៏សើច ហួសចិត្តនិងមិត្តភក្តិរបស់គេ

"អួយ សុំទោសច្រលំដៃ" Winny សើចហើយពួកគេក៏នាំគ្នានិយាយពីនេះពីនោះមិនឈប់ សើចលឺដល់ក្រៅពួកគេត្រូវគ្នាណាស់ ព្រោះមានចរិតស្រដៀងគ្នាច្រើន។

_________

Tobe Continued.


និស្ស័យស្នេហ៍ ឆ្លងភព🪐❤️ •||• Transplanetary love🌠Where stories live. Discover now