Episode 2: ទីកន្លែងថ្មី

115 17 0
                                    


"Fourth កូនយ៉ាងមិចហើយ មានឈឺត្រង់ណាទេកូន" Mr. Kanchay

Mr.Kanchay (លោក កាន់ឆៃ) គឺជាសេដ្ឋីមួយរូបមានអាយុ 45ឆ្នាំ មានភរិយាឈ្មោះ Mrs. Malai ( លោកជំទាវ ម៉ាឡៃ) មានអាយុ 40 ឆ្នាំ មានកូនប្រុសម្នាក់ ឈ្មោះ Fourth Kanchay (ហ្វូត កាន់ឆៃ) មានអាយុ 19ឆ្នាំជាកូនទោលក្នុងគ្រួសារ។

"លោកពូជាអ្នកណា? ហើយខ្ញុំនៅទីណា?" រាងតូច និយាយដោយងាកមើលជុំវិញខ្លួនរបស់គេ នៅក្នុងបន្ទប់មានរបស់របរជាច្រើន របស់របរទាំងនោះមានក្បាច់រចនា មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន

"Fourth នេះកូនយ៉ាងមិចនិង កូនមិនអីទេមែនទេ?" Mr. Fourth និយាយដោយយកដៃទៅស្ទាបមុនកូន ដោយទឹកមុខព្រួយបារម្ភ

"ម៉ាឡៃអូន មកមើលកូនយើងបន្តិចមកគេដឹងខ្លួនហើយ" Mr. Fourth បានស្រែកហៅប្រពន្ធអោយមកមើលកូនដែរទើបតែដឹងខ្លួនមិញនេះ

"បងមានការអីមែនទេបានស្រែកហៅអូនខ្លាំងបែបនេះ? អូ Fourth ដឹងខ្លួនហើយហេសកូន យ៉ាងមិនហើយមានឈឺត្រស់ណាទេកូន?" Mrs.Fourth និយាយទាំងដៃរបស់គាត់ស្ទាបមុខកូនប្រុស

"អ្នកមីងជាអ្នកណា?" Fourth និយាយដោយទឹកមុចមិនសូវរីកព្រោះនៅឈឺនៅឡើយ

"បងតើកូនគេយ៉ាងមិចនិង? តិចគេបាត់ការចងចាំទៅបងអូនភ័យណាស់" Mrs.fourth និយាយទាំងភ័យព្រួយ

"បងក៏មិនដឹងច្បាស់ដែរព្រោះគេក៏ មិនចាំបងដែរមុននេះ" Mr.fourth

"មិញនេះអ្នកទាំងពីហៅឈ្មោះខ្ញុំថាមិចមិញនេះ??" Fourth ដោយស្ងាត់មុននេះក៏បានហើបមាត់មកនិយាយជាមួយអ្នកទាំងពី

"គឺ Fourth ឈ្មោះកូនគឺ Fourth នេះកូនមិនចាំទេហេសកូន កូនបាត់ការចងចាំមែនទេ ចាំបន្តិចណាចាំម៉ាក់ទៅហៅស៊ុបពេទ្យមកមើលកូនណា" និយាយទាំងព្រួយបារម្ភពីកូន

ក្នុងចិត្តFourt** មើលទៅការស្លៀកពាក់ ការតុបតែងរបស់របរនៅក្នងបន្ទប់នេះស្រដៀងក្នុងសម័យបុរាណណាស់ អេតែខ្ញុំដូចជាចាំថា ខ្ញុំនៅសាលាតេតើ ហេតុអីបានជាខ្ញុំមកដល់ទីនេះ មែនហើយខ្ញុំបានឃើញរបស់ចម្លែកមួយ ហើយវាបានជះពន្លឺមកកាន់ខ្ញុំ ហើយខ្ញុំក៏មកដល់ទីនេះ តើមានរឿងអីទៅនាក ខ្ញុំឆ្កួតអីឡូវហើយ~~ មែនហើយតិចខ្ញុំឆ្លងពេលវេលាទៅដូចក្នុងរឿង ការ៉ាកេតទៅ ទេមិនអាចមានរឿងនិងកើតឡើងបានទេ ភ្ញាក់ឡើង front ~អូយ មានតែធ្វើតាមដំណើរហើយ** គិតក្នុងចិត្តហើយ យកដៃទៅក្តិចខ្លួនអែង ហើយក៏ឈឺ ធ្វើអោយហ្វូត បើកភ្នែកធំៗថាវាជាការពិត ធ្វើអោយគេស្រឡាំងកាងជាខ្លាំង។

"Fotfot យ៉ាងមិចនិងកូនហឹម" Mrs.Fourth

"មិនអីទេអ្នកមីង អ អ្នកម៉ាក់" Fourth ញញឹមទាំងបង្ខំ

"កូនមិនអីល្អហើយណា កូនឆាប់សម្រាកទៅកុំអោយឈឺទៀតណា" Mrs.fourth និយាយហើយ លោកទាំងពីក៏បានចេញពីបន្ទប់កូនប្រុសបាត់ទៅ ទុកអោយរាងតូចនៅដេកគិតក្នុងបន្ទប់ម្នាក់អែង!។

"ហ៊ើយ តើជីវិតខ្ញុំទៅជាយ៉ាងណា ពេលដែរខ្ញុំរស់នៅរូបរាងកាយអ្នកដទៃបែបនេះ ហ៊ើយ ធុញណាស់គេងវិញ"។

_________

Tobe Continued.

និស្ស័យស្នេហ៍ ឆ្លងភព🪐❤️ •||• Transplanetary love🌠Where stories live. Discover now