ភាគ 20 រៀបការនឹងបងម្ដងទៀតណា

286 23 1
                                    

ហិ ហិ បាត់យួរ
តោះយើងមកតតសាច់រឿងតតទៀត

យើងដឹងហើយថាបញ្ហាទាំងអស់ត្រូវបានដោះស្រាយ
អស់ ម្នាក់ៗនៅក្នុងគ្រួសារ ក៏លេងមានជម្លោះ រស់នៅ ជួបជុំ ម៉ាកDunkក៏បានមកនៅជុំនិងគេផងដែល លេងមានរឿងអាក្រក់បញ្ហាអ្វីទៀតហើយ

joongDunk ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រឡាញ់គ្នាខ្លាំងឡើង ផ្អែមល្ហែមណាស់

រឿងក៏កាត់មកដល់យប់ម៉ោងប្រហែល 6:00 យប់

នៅក្នុងបន្ទប់

Dunk>> បងធ្វើអីហ្នឹង មិចក៏មកបិទភ្នែកអូនចឹង

Joong>> នៅឱ្យស្ងៀម ដើរតាមបងមកមានអ្វីចង់ឲ្យឃើញណា ឆាប់ដើរទៅ យឺតៗ

Dunk>> តើជាអីទៅ ហេតុអ្វីចាំបិទភ្នែក ហើយនាំអូនទៅណា

ជុងមិនតបក៏នាំដាងដើរទៅក្រៅភូមិគ្រឹះ ទៅកន្លែងសួនច្បារ

ទៅដល់ ជុងបានដកដៃចេញពីភ្នែកដាង

Joong>> យ៉ាងម៉េចស្អាតដែរទេ នេះបងជាអ្នកធ្វើ ណា

គឺជុងបានរៀបចំ ទុបតែង ផ្កាជាច្រើននិងមានភ្លើងអំពូលតូចៗយ៉ាងច្រើនដើរមើលទៅភ្លឺយ៉ាងស្អាត ហើយមានបិទរូបថតខ្លួនហ្នឹង ដាងជាច្រើនដែលបានថតជាមួយគ្នាមានទាំងរូបដែលខ្លួនលួចថត ពេចដាងភ្លេចខ្លួនអីទៀតផង មើលទៅរ៉ូមែនទិចណាស់

Dunk បានដើរទៅមើល រូបថតនិងមើលជុំវិញទីនោះ ទាំងអារម្មណ៍ភ្ញាក់ផ្អើល និងសប្បាយចិត្ត ញញឹមចេញមកយ៉ាងស្រស់

Dunk>> នេះបងលួចថកអូនតាំងពីពេលណាមើកចុះមុខគេងលក់អាក្រក់មើលណាស់ ( និយាយទាំងអៀន

Joong>> មិនឃើញអាក្រក់ត្រង់ណាផងគួរឱ្យស្រឡាញ់សឹងអី និយាយទាំងឈរ ក្បែរគ្នា

Dunk>> បងជាអ្នករៀបចំឡើងតែម្នាក់ឯងមែនទេ

Joong>> ត្រូវហើយអូនចូលចិត្តដែរទេ

Dunk>> ចូលចិត្តណាស់ ស្អាតទៀតផងមិនដែលដឹងសោះថាបងចេះធ្វើអ្វីទាំងអស់នេះ មើលទៅត្រូវតុបតែងច្រើនដល់ថ្នាក់នេះរៀបចំតែម្នាក់បងមិនហត់ទេយ៉ាងមិច

ដាងឈរមើលបណ្ដើរនិយាយបណ្ដើរ ចំណែកជុងបានដើរថយបន្តិច ហើយភ្លាមនោះលូកដៃចូលក្នុងខោប៉ៅ ទាញប្រអប់ចិញ្ចៀនចេញមកលុតជង្គង់ចុះ

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

រឿង អន្ទាក់ស្នេហ៍កាចWhere stories live. Discover now