ភាគ 9 រៀបការ

270 20 0
                                    

តតពីភាគមុន

យើងដឹងថា គ្រួសារ joong បានដឹងរឿង joong
និង Dunk អស់ហើយ

Joong ក៏បានប្រកែកដែលថាខ្លួនមិនបានស្រលាញ់
Dunk ទេ តែ ម្ចាស់យាយមិនខ្វល់ទេ ព្រោះវាជាឱកាសល្អដែលអាចឲ្យ joong រៀបការ ព្រមបើកចិត្ត
បំភ្លេចអតីតកាលចោល បាន ព្រោះគាត់គិតថា  Dunk
ជាមនុស្សល្អ ប្រហែលជាអាច ផ្លាស់ប្ដូរការគិតរបស់ joongបាន ចឹងទើបគាត់ បានរៀបចំ អោយ អ្នកទាំងពីររៀបការ ដោយមិនស្ដាប់ ហេតុផល joong ទេ
ថែមទាំងលោកស្រីដាវ ជួយ និយាយបន្ថែមពីលើទៀតទើបធ្វើឲ្យ joong មិនអាចធ្វើអ្វីបាន មានបង្ខំចិត្ត ស្ដាប់ ចាំគិត រកវិធីបកស្បែកមុខ Dunk ឱ្យគ្រួសារគេដឹងតាមក្រោយ ថា Dunk ជាមនុស្សអាក្រក់ប៉ុណ្ណា

Dunk វិញ បានមកនៅផ្ទះក្នុងគ្រួសារ joong បានពីថ្ងៃហើយ ហើយរឿងមង្គលការក៏ត្រូវបង្ខំចិត្តយល់ព្រម ធ្វើតាមបញ្ជាលោកស្រីដាវទាំងអស់

រឿងក៏ស្រមៃឃើញពីថ្ងៃមុន
ថ្ងៃដែល Dunk មកនៅក្នុងផ្ទះគ្រួសា joong ថ្ងៃដំបូងនោះ pond គេបានទៅរកម៉ាកគេហើយសួររឿងជាច្រើន

ក្នុងបន្ទប់
pond>> នេះម៉ាក់កំពុងតែចង់ធ្វើរឿងអីទៀតហើយមែនទេ មិចបានជាម៉ាកប្រាប់គ្រប់គ្នាក្នុងផ្ទះថាគេ( Dunk ) ជាក្មេងកំព្រា គេមានគ្រួរសារមានម្ដាយតើល ហើយនៅសុខៗមិចបានជាម៉ាកដឹង រឿង joong  បែបនេះ ឬមួយក៏ម៉ាក់ជាអ្នកប្រឌិតរឿងនេះមកដោយខ្លួនឯងទាំងអស់ មែនទេ <<ស្រែក>>

លោកស្រីដាវ>> នេះឯងដឹងបានយ៉ាងមិច ថាវាមិនមែនជាក្មេងកំព្រា

Pond>> គឺខ្ញុំធ្លាប់ស្គាល់គេ ( រឿងក៏ស្រមៃឲ្យឃើញនៅថ្ងៃដែល pond បានទៅពិធីបុណ្យនោះដែលអ្នកអាន់ភាគ 1 ប្រហែលជាដឹងហើយ គឺយប់ដែល pond
ទៅច្រៀងលេងជាមួយមិត្តភក្កិនោះ នៅក្នុងពិធីបុណ្យ pond បានដើរជាមួយមិត្តភក្តិប៉ុន្មាននាក់ ចង់ទៅរកកន្លែងណាមួយ សមរម្យដែលអាចឱ្យ គេរៀបចំច្រៀងលេង ជាមួយមិត្តភក្តិបានតែគេមិនស្គាល់ ទីនោះច្បាស់ទើបក៏ឈប់ ហើយដើរចូលហាងមួយ<< ហាង Dunk >>ដើម្បីសួរ គេព្រោះគេជាអ្នកបើកហាងនៅទីនេះអាចនឹងស្គាល់ទីកន្លែងច្បាស់ ពេលដើរចូលទៅ ក្នុងហាង រាបនិងស្រែករកម្ចាស់ហាង ក៏បានឃើញ Dunk និង
ម៉ាក់របស់Dunk កំពុងញ៉ាំអី និយាយសើចសប្បាយជាមួយគ្នាដែលយើងមើលទៅគឺគ្រួសារកក់ក្ដៅមានក្ដីសុខណាស់ pond បានភ្លឹកមើលទៅ គ្រួសារអ្នកទាំងពីរ ដែលវាគឺជាអ្វីដែល តែងតែនឹកប្រាថ្នាចង់បាន គ្រួសារបែបនេះ ចង់ចំណាយពេលជាមួយម៉ាករបស់គេបែបនេះណាស់ តែវាមិនអាច នៅពេលដែល pond នៅចិត្តម៉ាក់របស់គេ គឺម៉ាក់គេតែងតែនិយាយតែរឿង ការងារ បញ្ជាគេឲ្យធ្វើនេះធ្វើនោះ បង្រៀនគេឱ្យស្អប់
យកឈ្នះបងប្អូនខ្លួនឯង ទើបធ្វើឱ្យគេតែងតែគេចមិនចង់នៅជិតម៉ាករបស់គេទេ ) កំពុងតែភ្លឹកសុខៗ
Dunk ដឹងក៏ឃើញ pond ហើយក៏ដើរមកសួរ

រឿង អន្ទាក់ស្នេហ៍កាចWhere stories live. Discover now