ភាគបញ្ចប់

1.1K 40 5
                                    

អីក៏ដោយហេតុអីបានជាបាត់បង់ហើយទើបស្ដាយក្រោយ ហើយចុះពេលកន្លងមកម្ដេចមិនថែរក្សា? ចម្លើយនោះគឺមកពីពេលនោះមិនបានស្រលាញ់ បើដឹងថាគង់តែស្រលាញ់មិនធ្វើបាបនោះទេ។
រឿងគ្រប់យ៉ាងកើតឡើងពិតជាលឿនពេកហើយខ្ញុំមិនទាន់ត្រៀមខ្លួននោះទេ សូមកុំទៅចោលខ្ញុំអី ។

' Nani កុំទៅចោលបងអី ...' dew ហៅពេលស្រមោលតូចចាប់ផ្ដើមរលាយចេញទៅបន្តិចបន្តើៗ ។ នាយព្យាយាមរត់ទៅចាប់តែ Nani បានបាត់ទៅតាមខ្យល់អស់ហើយ

អ្នកដែលលង់លក់ស្រមើស្រមៃបានបើកភ្នែកឡើង ដោយមានទឹកភ្នែកហូរតាមកន្ទុយភ្នែក

" Dew ...កូនយ៉ាងម៉េចហើយ..." ដែលdewបើកភ្នែកគឺបានឮសំឡេងម្ដាយមុនគេ

" ម៉ាក់...ចុះ Nani ... Nani...នៅឯណា..." Dew ក្រោកឡើងទាំងឆោឡោ

"កូន Dew ... សម្រាកសិនទៅណា..." អ្នកជាម្តាយមិនដឹងត្រូវប្រាប់កូនបែបណានោះទេ

" ខ្ញុំទៅរកnani ..." Dew ដកសេរ៉ូមចេញពីដៃ ក្រោកពីគ្រែតែត្រូវម្តាយឃាត់

" Dew ...." ឃាត់យ៉ាងណាក៏មិនជាប់ដែរ dew បានក្រោកឡើងរត់ចេញទៅរក Nani យ៉ាងលឿន

" Nani..."
ដល់មុខបន្ទប់ដែលnani សម្រាក dew បើកទ្វារយ៉ាងលឿន
តែគ្មាននរណាម្នាក់នៅក្នុងនោះឡើយ នាយគាំងស្ញេញ

" Dew កូនស្តាប់ម៉ាក់សិនណា..."

" ម៉ាក់ ...Nani នៅឯណា..." Dew បែរមកម៉ាក់ទាំងទឹកមុខគ្មានវិញ្ញាណ
ដោយគ្មានជម្រើសម៉ាក់នាយក៏ប្រាប់រឿងគ្រប់យ៉ាង
*
" បងប្រុស..." Sky បន្លឺឡើងពេលឃើញបងប្រុសចូលមក ដើរសម្តៅទៅខ្លួនតូចដែលគេងលើគ្រែ។ សភាពបងគេពេលនេះស្រដៀងមនុស្សឆ្កួតចឹង ដើរម៉ងៗ ដូចគ្មានវិញ្ញាណ

" Nani អូនយ៉ាងម៉េចហើយ ហេតុអីមុខអូនស្លេកម្ល៉េះ..." Dew និយាយទៅកាន់អ្នកគ្មានស្មារតី ព្រោះមើលទៅដូចគ្មានឈាម

" P'dew  ... Nani មិនបានកើតអីទេ បងទៅសម្រាកសិនទៅណា..." Sky ចូលមកលួងលោមបងប្រុស

" ខ្ញុំចង់នៅកំដរnani..."

ស្របពេលនោះគ្រូពេទ្យក៏ចូលមក ដើម្បីត្រួតពិនិត្យស្ថានភាពnani

" ចង្វាក់បេះដូងអ្នកជម្ងឺគឺ ធម្មតាវិញហើយ រង់ចាំតែថ្ងៃដឹងខ្លួនតែប៉ុណ្ណោះ... ហើយពេលនេះខ្ញុំមិនអាចសន្និដ្ឋានដឹងនោះទេថា អ្នកជម្ងឺអាចបាត់បង់ការចងចាំឬអត់នោះទេ ទាស់តែគាត់ដឹងខ្លួនសិន..."

You've reached the end of published parts.

⏰ Last updated: Feb 01 ⏰

Add this story to your Library to get notified about new parts!

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now