ភាគទី០១ : មុនថ្ងៃរៀបការ

1.1K 41 3
                                    

នៅក្នុងបន្ទប់នៃក្រុមហ៊ុនJSUដែលបង្ហាញសកម្មភាពដ៏ក្តៅគគុកមិនខ្វល់ពីនរណាឡើយ។មើលទៅពួកគេកំពុងតែមមាញឹកណាស់បង្ហាញសំឡេងមិនយល់ភាសាយ៉ាងឮៗមិនខ្វល់ពីអ្នកឈរនៅមុខបន្ទប់សោះឡើយ។នោះគឺជា nani ដែលជាគូដណ្ដឹងជិតរៀបការជាមួយអ្នកក្នុងបន្ទប់នោះ។នាយមានការតក់ស្លុតនៅពេលឃើញសកម្មភាពគូដណ្ដឹងដែលសល់មិនបានប៉ុន្មានថ្ងៃទៀតរៀបការកំពុងតែសាសងគ្នាជាមួយសង្សាររបស់គេ។នាយឡើងញ័រដៃញ័រជើងអស់ហើយពេលដែលឃើញបែបនេះឯទឹកភ្នែកហូរមិនឈប់។ក្នុងចិត្តសឹងតែចូលទៅវាយទេនេះមិនចេះខ្មាស់គេទាល់តែសោះមែនទេដែលមិនបិទទ្វារបែបនេះ។ឯអ្នកខាងក្នុងដល់ត្រើយរកបន្តប៉ុន្តែ

"Dew...Dew ...គូរដណ្ដឹងបង..." Chaniដែលជាសង្សាររបស់dewប្រទះឃើញnaniនៅមាត់ទ្វារទើបធ្វើការហៅឱ្យឈប់។dewក៏បង្អង់បន្តិចងាកទៅទ្វារតែថានាយខ្វល់មែនទេ? សុំទោសផងនាយបែរមកបន្តសកម្មភាពស្ទាបអង្អែលនៅមុខតែម្ដង។នាយតូចមិនដឹងធ្វើបែបណាមានតែដើរចេញទាំងទឹកភ្នែកប៉ុណ្ណោះទុកឲ្យគូសង្សារគេបន្តរឿងរបស់គេទៀតចុះ។

nani បានលួចស្រលាញ់dew តាំងតែនៅពីតូចមកម្ល៉េះ ហើយនាយក៏រីករាយនៅពេលដែលគ្រួសារបានផ្សំផ្គុំពួកគេ ប៉ុន្តែទំនាក់ទំនងពួកគេដូចជាមិនល្អទាល់តែសោះព្រោះ dew តែងតែមិនខ្វល់ពីគេឡើយ។

បន្ទាប់ពីចុះមកក្រោមគេអង្គុយយំក្នុងឡានតែម្ដងព្រោះចាប់តាំងពីសម្រេចចិត្តរៀបការនឹងមនុស្សដែលខ្លួនស្រឡាញ់មកថ្ងៃណាក៏នាយយំដែរព្រោះតែការខកចិត្តនិងភាពសោះកក្រោះរបស់គូដណ្ដឹង។យំអស់ចិត្តនេះក៏សម្រេចចិត្តមកផ្ទះពេលដែលចូលមកបានឃើញម្ដាយអង្គុយលើសាឡុងនាយក៏ទៅរកម្ដាយ។

"ម៉ាក់..."គ្រាន់តែឃើញមុខម៉ាក់ នាយនិយាយលែងចេញនៅពាក្យដែរចង់និយាយប្រាប់ម៉ាក់របស់គេ។

"មានរឿងអីហេតុអីបានយំបែបនេះ..."

"ម៉ាក់ពួកយើងកុំបង្ខំចិត្តP'dewអីគាត់មានមនុស្សដែលគាត់ស្រឡាញ់រួចហើយម៉ាក់ដោះលែងគាត់ទៅ..."

"មិនបានទេកូនសល់តែបីថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃរៀបការហើយមិនបានដាច់ខាត..."

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now