ភាគទី១០

855 31 1
                                    

តើអាចទេអោយពេលវេលាថយក្រោយវិញ បើអាចខ្ញុំនឹងមិន ប្រព្រឹត្តិរឿងដែលស្មោកគ្រោកទាំងនោះឡើយ។
បន្ទាប់ពីរង់ចាំអស់ពេលយ៉ាងយូរទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏បានបើកឡើង

" លោកគ្រូពេទ្យnaniយ៉ាងមិចហើយ..." Dewស្ទុះក្រោកឡើងមកសួរគ្រូពេទ្យដែលទើបតែចេញមក

" អោយខ្ញុំសូមទោសផង ខ្ញុំបានខំអស់ពីសមត្ថភាពហើយ អ្នកជំងឺបានឈានដល់ដំណាក់កាលចុងក្រោយ ដូច្នេះគឺមានសង្ឃឹមតែ30% ប៉ុណ្ណោះ ដូច្នេះខ្ញុំសូមធ្វើឯកសារដើម្បីវះកាត់សិន  " គ្រូពេទ្យបានអោនជាការសូមទោសរួចក៏ចេញទៅបាត់    ទុកអោយអ្នកស្តាប់គាំងធ្វើអ្វីលែងចេញ

" សមចិត្តបងហើយមែនទេ...ខ្ញុំសួរថាសមចិត្តហើយមែនទេ??!!" Sky ចូលទៅទាញ Dew ដាល់យកៗ រហូតdew អស់ជំហរ
Dew នាយគាំងអស់ហើយ Sky ដាល់ក៏លែងឈឺដែរ

" Sky បានហើយណាកូន..." អ្នកជាម្តាយចូលមកឃាត់កូន

" ...." Dew មិនបានតបតអ្វីឡើង នាយក្រោកឡើងដើរសំដៅទៅរកនាយតូចដែលបាត់ស្មារតី
Dew មកអង្គុយក្បែរ លើកដៃតូចដែលដាក់សេរ៉ូមមកកាន់ ដៃម្ខាងទៀតអង្អែលមុខតូច

" អោយបងសូមទោស...អូនកុំកើតអីអោយសោះណា..."  នាយចាប់ផ្តើមយំខ្លាំងៗ ព្រោះដឹងពីកំហុសរបស់ខ្លួន

Sky និងម្តាយបានត្រឹមឈរមើល ព្រោះdew មិនដែលទន់ខ្សោយបែបនេះទេ គេតែងតែរឹងមាំជានិច្ចទោះមានរឿងអ្វីកើតឡើងក៏ដោយ។ប្រហែល20នាទីក្រោយមកគ្រូពេទ្យស្រីម្នាក់បានចូលមក

" លោក jirawat សូមអញ្ជើញមកតាមខ្ញុំ..."

" បាទ..."

" លោក jirawat អញ្ជើញអង្គុយ..."

" បាទ ..."

" អ្នកជំងឺឈ្មោះ hirunkit ត្រូវធ្វើការវះកាត់នៅថ្ងៃស្អែក ព្រោះពេលនេះគាត់មិនមានកម្លាំងដើម្បីទប់ទល់នោះទេ លោកត្រូវធ្វើអារម្មណ៍ ព្រោះការវះកាត់អាចមានហានិភ័យ២ មួយគឺគាត់អាចបាត់បង់ការចងចាំគ្រប់យ៉ាង និងមួយទៀតអាចបាត់បង់ជីវិត..."

នាយលែងទុកnaniចោលទៀតទេ ពេលនេះយប់ណាស់ហើយនាយគេងមិនលក់សោះនៅអង្គុយមើលមុខតូចដែលលង់លក់មិនដឹងខ្លួន។នាយមិនមែនជាមនុស្សទន់ខ្សោយនោះទេប៉ុន្តែពេលនេះគឺមិនដឹងទឹកភ្នែកមកពីណាហូរស្រក់មកជាហូរហែតក់លើដៃតូច

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now